ភាគទី15 [ ទាល់តែប្រើធម៌ក្តៅ ]

2.4K 201 0
                                    

ពេលវេលាចេះតែដើរទៅមុខស្បៃរាត្រីដែលធ្វ់អោយពាក់កណ្តាលភពផែនដីងងឹតសូន្យឈឹងក៏រលុបទៅម្តងបន្តិចៗជំនួសមកវិញដោយពន្លឺព្រះអាទិត្យដែលរះបំភ្លឺផែនដី។ ងាកមកមើលបន្ទប់មួយដែលនៅក្នុងវិមានដែលតុបតែងដោយរបស់របរតម្លៃថ្លៃៗជាច្រើនត្រូវបានបំភ្លឺឡើងដោយពន្លឺព្រះអាទិត្យ ពន្លឺជះមកចំនិងផ្ទៃមុខសង្ហាប្រៀបបាននិងទេវបុត្យរបស់អ្នកកម្លោះដែលមាននាមជាលោកម្ចាស់ភូមិគ្រឹះធ្វើអោយគេភ្ញាក់ពីដំណេកលើកដៃបាំងនិងពន្លឺថ្ងៃ ហើយក៏ងាកមកមើលក្រោមទ្រូងហាប់ណែនរបស់ខ្លួនក៏ឃើញមុខតូចច្រមិចបបូរមាត់ដ៏សែនទាក់ទាញរបស់Taehyung ដែលមិនទាន់ភ្ញាក់ពីដំណេកនៅឡើយថែមទាំងដៃអោបគេយ៉ាងណែនទៀតផង។

jungkook ក៏ទាញរាងតូចមកអោបណែនជាងមុនទើបគេដឹងថាគេមិនទាន់បានដកចេញនៅឡើយភ្លាមក៏ប្រញាប់ដកចេញយឺតខ្លាចរាងតូចភ្ញាក់ហើយក៏អោនមកថើបថើរៗលើថ្ពាល់ទន់ៗរបស់រាងតូចមួយដង្ហើម។ Jungkook លេចស្នាមញញឹមចេញមកពេលនឹកឃើញដល់រឿងពីយប់មិញគេពិតជាមានក្តីសុខខ្លាំងណាស់រាងតូចប្រហែលបាក់កម្លាំងហើយព្រោះយប់មិញលេងធ្ងន់ពេកមើលចុះថ្ងៃរះខ្ពស់ហើយមិនទាន់ភ្ញាក់ទៀត។

« ហឹម » រាងតូចក៏ចាប់ផ្តើមក្រហឹមឡើងបន្តិចមុននិងបើកភ្នែកសន្សឹមៗមកក៏ឃើញមុខលោកម្ចាស់បណ្តូលចិត្តរបស់គេមុនគេ

« លោកម្ចាស់ »Taehyungហៅរាងក្រាស់ដោយភ្ជាប់ជាមួយស្នាមញញឹមដ៏ស្រស់

« ភ្ញាក់ហើយហេស៎៎? »Jungkook

« បាទតែលោកម្ចាស់ភ្ញាក់យូរហើយមែនទេ ហេតុអីមិនដាស់ខ្ញុំមែនហើយខ្ញុំត្រូវប្រញាប់ទៅធ្វើអាហារពេលព្រឹកអោយលោកម្ចាស់ »Taehyung និយាយរួចក៏ប្រញាប់ងើបតែក៏ត្រូវរាងក្រាស់អោបចង្កេះជាប់ងើបមិនរួច

« មិនបាច់ទៅទេ » Jungkook និយាយទាំងទាញកាយរាងតូចមកអោបកាន់តែណែនថែមទាំងថើបថើរៗលើសក់ទន់រលោងក្រអូបរបស់Taehyung ទៀតផង

« តែលោកម្ចាស់បានអីញាុំបើខ្ញុំមិនទៅធ្វើនោះ»Taehyung

« អ្នកបម្រើច្រើនណាស់ឯងមិនបាច់ទៅក៏បាន ទោះទៅធ្វើក៏មិនទាន់ដែរ »Jungkook

«ម្ចាស់ដំណាក់ក្រហម»Where stories live. Discover now