ភាគទី33 [ គេស្លាប់ហើយលោកម្ចាស់ ]

1.7K 171 18
                                    


គ្រាន់តែមកដល់វិមានវិញរាងក្រាស់ហាក់ស្រស់បោះជារាល់ដងទីបំផុសបណ្តាសាក៏ដោះបាននាយអាចរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់បានយ៉ាងមានសុភមង្គលដោយគ្មានអ្វីមករញ៉េរញ៉ៃទៀតឡើយ។ នាយកម្លោះបោះដំណើរវែងៗទាំងទឹកមុខញញឹមសប្បាយរីករាយគេបានបញ្ជាអោយកូនចៅទិញរបស់ញាុំច្រើនណាស់សម្រាប់Taehyung រាងតូចប្រាដកជាសប្បាយចិត្តJungkook ដើរពីវិមានមកកាន់ដំណាក់ក្រហមទាំងញញឹមជានិច្ច។ ប៉ុន្តែនាយក៏បាត់ស្នាមញញឹមភ្លាមៗបេះដូងធ្លាក់ក្តុកដល់ដី..

« Taehyung!!!!!!!!! » Jungkook ស្រែកអស់សម្លេងនៅពេលដែលឃើញមនុស្សជាទីស្រឡាញ់កំពុងតែដេកដួលនៅក្នុងសួនច្បារ នាយទម្លាក់អាហារចោលអស់រត់មករករាងតូច។

« Tae Tae អូនកើតអី ? ហេតុអីទៅជាបែបនេះអ្នកណាធ្វើអីអូន? »Jungkook ត្រកងកាយតូចឡើងក្នុងរង្វង់ដៃទះមុខរាងតូចតិចៗតែក៏មិនឃើញរាងតូចតបនិងនាយឡើយធ្វើអោយគេកាន់តែឈឺក្នុងទ្រូងពឺតៗ

« Tae កុំបំភ័យបងណា ងើបមកអ្នកណាអ្វីងីឯង »Jungkook នៅតែព្យាយាមដាស់មនុស្សជាទីស្រឡាញ់អោយក្រោកឡើងតែគ្មានបានផលអ្វីឡើយ។

« អ្នកណាធ្វើអី អូន!!! អ្នកណាធ្វើបែបនេះដាក់ប្រពន្ធបង !! ហុឹក ហុឹក Tae ក្រោកឡើងមក..»Jungkook អោបរាងកាយTaehyung ជាប់ទ្រូងស្រែកយំខ្លាំងៗនាយមិនដែលបង្ហូរទឹកភ្នែកឡើយតែពេលនេះមិនអាចទប់បានទៀតឡើយនាយស្ទើរតែផុតដង្ហើមទៅហើយ។


« លោកម្ចាស់! Tae កើតអី? »WoDu ដោយឮរាងក្រាស់ស្រែកខ្លាំងបែបនេះក៏ប្រញាប់រត់មកមើលតែក៏គាំងមួយកន្លែងពេលដែលឃើញJungkook អោបរាងតូចស្រែកយំបែបនេះ។

« Tae ហុឹក ហុឹក »Jungkook

បាំង!បាំង!សម្លេងដូចជាមានអ្វីម្យ៉ាងបុកនិងទ្វាបន្ទប់ដាក់របស់បានទាក់ទាញចំណាប់អារម្មណ៍WoDu នាយក៏ប្រញាប់រត់ទៅមើល។

អ្វីដែលធ្វើអោយគេភ្ញាក់ផ្អើលពេលដែលបើកទ្វារបន្ទប់នោះគឺគេឃើញអ៊ុំចាន់កំពុងតែជាប់ចំណងទាំងដៃទាំងជើងហើយមាត់ក៏ត្រូវបិទស្កុតជាប់ទៀតមិនបង្អង់យូរនាយក៏ជួយស្រាយចំណងហើយជួយលើកគាត់មកក្រៅ។

«ម្ចាស់ដំណាក់ក្រហម»Onde histórias criam vida. Descubra agora