ភាគទី39 [ ត្រឹមអ្នកបម្រើ]

1.6K 143 4
                                    


ភាគទី39[ ត្រឹមអ្នកបម្រើ ]

ងាកមករាងតូចដែលនៅវិមានឯនេះវិញគេបានរៀបចំម្ហូបជាច្រើនមុខប្លែកៗគេរៀបចំជាពិសេសសម្រាប់រាងក្រាស់វាប្រាដកជាធ្វើអោយនាយសប្បាយចិត្តមិនខាន។Taehyungធ្វើម្ហូបបណ្តើរចក្នុងចិត្តនឹកនាដល់រាងក្រាស់រហូតនេះទើបតែវែកប៉ុន្មានម៉ោងសោះ។

« អ៊ុំថាទៅមើលJungប្រហែលជាសប្បាយចិត្តទេពេលមកឃើញម្ហូបជាច្រើនសម្រាប់គាត់បែបនេះ? »Taehyungងាកមកនិយាយទៅកាន់អ៊ុំចាន់ដែលកំពុងជួយរៀបចំម្ហូបដាក់លើតុ

« ប្រាដកជាសប្បាយចិត្តហើយដែលTaeធ្វើម្ហូបច្រើនបែបនេះនោះ » អ៊ុំចាន់

« អ៊ុំដឹងទេថ្ងៃនេះjungគេថានាំខ្ញុំទៅរើសជញ្ជៀនរៀបការទៀតផង ខ្ញុំមិននឹកស្មានថាគាត់ស្រឡាញ់ខ្ញុំដល់ថ្នាក់នេះទេ »Taehyungក៏ចោលទៅអោបអ៊ុំចាន់ដែលប្រៀបដូចជាម្តាយទី2របស់ខ្លួន

« Taeសំណាងហើយណា អ៊ុំចូលរួមត្រេកអរផងណា ពេលរៀបការហើយត្រូវចេះយល់ចិត្តគ្នាឮទេ លោកម្ចាស់មានគុណចំពោះTaeធំណាស់ក្មួយត្រូវតែតបស្នងសងគុណគាត់វិញហើយធ្វើតួនាទីជាប្រពន្ធល្អឮទេ..»គាត់និយាយពន្យល់រាងតូចហើយអោបនាយតូចវិញដោយអង្អែលសក់ទន់រលោងរបស់នាយតូចតិចៗ

« បាទអ៊ុំ ខ្ញុំស្រឡាញ់អ៊ុំណា »Taehyung

« អ៊ុំក៏ស្រឡាញ់ក្មួយដូចគ្នាTae Taeរបស់អ៊ុំ »អ៊ុំចាន់

« ចឹងTaeទៅងូតទឹកផ្លាស់សម្លៀកបំពាក់ទៅតិចទៀតលោកម្ចាស់មកដល់ឥឡូវហើយ »អ៊ុំចាន់

« បាទ អ៊ុំខ្ញុំទៅសិនហើយចឹង »Taehyungក៏ឡើងទៅខាងលើដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់ព្រោះទើបធ្វើម្ហូបហើយសម្លៀកបំពាក់មានក្លិនមិនល្អឡើយ។

បន្ទាប់ពីងូតទឹករួចរាល់រាងតូចបានផ្លាស់សម្លៀកបំពាក់ថ្មីតែខុសគ្នាពីថ្ងៃផ្សេងត្រង់ថាTaehyungថ្ងៃនេះស្រស់ស្អាតណាស់គេស្លៀកពាក់ស្អាតបាតជាងរាល់ថ្ងៃព្រោះថ្ងៃនេះជាថ្ងៃពិសេសរបស់គេ។

ទីត!ទីត!សម្លេងសុីផ្លេឡានបានបន្លឺឡើងអ្នកបម្រើប្រុសម្នាក់ក៏ប្រញាប់រត់ទៅបើកទ្វាចំណែកTaehyungឯនេះវិញសប្បាយចិត្តក្រៃលែងពេលដឹងថាមនុស្សជាទីស្រឡាញ់ត្រឡប់មកពីធ្វើការវិញហើយនាយតូចក៏រត់មកឈរមាត់ទ្វាចាំទទួលទាំងទឹកមុខញញឹមស្រស់ជាប់ជានិច្ចតែវាក៏រលុបភ្លាមៗបេះដូងធ្លាក់ក្តុកទៅដល់ដីពេលដែលឃើញរាងក្រាស់ចុះពីលើឡានហើយដើរអោបចង្កេះស្រីស្រស់sexyម្នាក់ចូលមកក្នុងវិមាន។

«ម្ចាស់ដំណាក់ក្រហម»Where stories live. Discover now