ភាគទី17 [ ស្មានតែខ្ញុំមិនដឹងហេស?]

2.3K 209 0
                                    

រយៈពេលមួយសន្ទុះកន្លងផុតឡានសេរីទំនើបដលំដាប់ចុងក្រោយតម្លៃរាប់លានបានបង្វិលកង់មកដល់មុខក្រុមហ៊ុនលក់ឡានមួយដែលធំស្គឹមស្កៃនិងជាក្រុមហ៊ុនធំជាងគេដែលលក់ផ្តាច់មុខឡានគ្រប់ប្រភេទ។ ទ្វាឡានបានបើកឡើងដោយដៃនាយជំនិតរបស់ម្ចាស់ក្រុមហ៊ុនបង្ហាញអោយឃើញរូបរាងសង្ហាបែបស្តង់ដារដែលនារីៗណាក៏ប្រាថ្នាចង់បាននាយកម្លោះមុខមាំចុះពីឡានដើរចូលទៅក្នុងក្រុមហ៊ុនដោយដំណើរអង់អាចដោយមានកម្លោះតូចមុខមាត់ស្រស់ស្អាតលើសមនុស្សស្រីដរតាមកកិតពីក្រោយរហូត ។

អ្នកគ្រប់គ្នាដែលធ្វើការនៅទីនេះក៏ប្រញាប់អោនគោរពជាការគួរសមពេលដែលរាងក្រាស់ដើរមកដល់ តែពួកគេបែរជាចាប់អារម្មណ៍និងក្មេងតូចដែលដើរពីក្រោយទៅវិញពួកប្រុសៗខ្លះក៏មើលដោយក្រសែភ្នែកព្រានចំណែកស្រីៗខ្លះវិញមើលដោយក្រសែភ្នែកច្រណែននិងរាងតូចទៅវិញដែលបានស្និតនិងលោកនាយកសង្ហារបស់ពួកនាង

« ទំលាក់ភ្នែកចុះបើមិនចង់លែងបានឃើញពន្លឺព្រះអាទិត្យតទៅទៀត »Jungkook និយាយដោយទឹកមុខមាំបញ្ចេញសម្លេងលឺៗមិនខ្ចីងាកមុខមកមើលពួកគេឡើយ

« លោកម្ចាស់ ~ » រាងតូចមានការភ័យខ្លាចនិងក្រសែភ្នែករបស់ពួគេណាស់ណាមួយគេមិនដែលចូលក្រុមហ៊ុនធំបែបនេះដែរគេក៏សសៀទៅជិតរាងក្រាស់លើកដៃស្រឡូនចាប់ជាយអាវនាយបែបខ្លាចៗ

« កុំខ្លាចអី »Jungkook ទាញរាងតូចមកមកអោបចង្កេះបណ្តើរចូលទៅក្នុងoffice ចំណែករាងតូចក៏ខ្ទប់មុខនិងទ្រូងហាប់ណែនរបស់រាងក្រាស់។ មិនយូរប៉ុន្មានគេក៏មកដល់Office របស់រាងក្រាស់

« វ៉ោវ ទីនេះធំណាស់ ហើយស្អាតទៀតផង » Taehyung លាន់មាត់ពេលចូលមកដល់ក្នុងបន្ទប់ធ្វើការរបស់Jungkook ភ្លាមបាត់អស់ភាពភ័យខ្លាចអម្បិញមិញ

« ទីនេះជាកន្លែងធ្វើការរបស់លោកម្ចាស់មែនទេ? »Taehyung ងាកមកសួររាងក្រាស់ដែលឈរមើលមកគេទីនេះស្រស់ស្អាតណាស់បន្ទប់មានទំហំធំតបតែងដោយគ្រឿងសង្ហារឹមស្រស់ប្រណិតនិងវត្ថុបុរណតាំងនៅក្នុងទូមួយដែលមានទំហំធំនិងមួយចំនួនទៀតតាំងនៅលើតុ នៅខាងក្រោយតុធ្វើការមានជញ្ជាំងកញ្ចក់មួយដ៏ធំអាចមើលឃើញទីក្រុងដ៏ស្រស់ស្អាតយ៉ាងត្រជាក់ភ្នែក

«ម្ចាស់ដំណាក់ក្រហម»حيث تعيش القصص. اكتشف الآن