ភាគទី5 [ រងគ្រោះជំនួស]

2.8K 229 0
                                    

!! គ្រាំង!!ទ្វាដំណាក់ក្បែរមាត់ទឹកដែលគេបោះប៉ងចោលត្រូវបានបិទChii បានចាក់សោពីក្រៅដោយទុកអោយTaehyung ដេកឈឺខ្លួននៅក្នុងនោះ

« ដេកអោយសប្បាយទៅអាមេជ្រៀតជ្រែក ហាសហា »Chii សើចឮៗហើយក៏ដើរចេញទៅទាំងមិនអាណិតអាសូដល់សម្លេងស្រែកយំសុំជំនួយពីរាងតូចឡើយ.......

នាងដើរចេញមកវិញទាំងសប្បាយចិត្តតែក៏បាត់ទៅវិញមួយរំពេចពេញកេចវត្តមានមនុស្សមកចំពោះមុខគេ

« សប្បាយចិត្តណាស់ ហេស? »សុទ្ធៗរាងក្រាស់ក៏លេចវត្តមានមកពីណាមិនដឹងធ្វើអោយអ្នកម្ខាងទៀតភ័យមិនស្ទើរកែវភ្នែកស្រជាក់ស្រឹបមុខមំនិយាយមួយៗច្បាស់ៗស្តាប់ហើយគួរអោយខ្លាចរអា

« លោក...លោក..ម្ចាស់! »Chii

« យ៉ាងមិច ហេតុអីមិនឆ្លើយនិងយើង? » Jungkook

« គឺ...គឺ..ខ្ញុំមកដើរស្រូបយកខ្យល់អាកាស ហើយ...ពេលនេះបានស្រស់ស្រាយទើបចង់ត្រឡប់ទៅវិញ » Chii ឆ្លើយទាំងរដាក់រដុបនាងជ្រើសកុហករាងក្រាសព្រោះនាងគិតថាJungkook មិនបានដឹងរឿងគេធ្វើបាបTaehyung នោះទេ

« អរចឹងទេ យើងស្មានតែ....»Jungkook

« តែ...តែអ្វីទៅលោកម្ចាស់ »Chii ចាប់ផ្តើមភ័យ

រាងក្រាស់មិនមាត់តែបែរជាដើរមកកាន់តែជិតChiបន្តិចម្តងៗចំណែកនាងក្រមុំក៏ដ់រថយក្រោយរហូតដល់ទល់ខ្នងនិងដើមឈើ jungkook ក៏អោនមុខមកនិយាយក្បែរត្រចៀកនាងស្រាលៗថា

« យើងស្មានតែនាងមកចាំយើង »Jungkook

« បើលោកម្ចាស់ចង់អោយខ្ញុំបម្រើខ្ញុំក៏......»Chii ហាក់មានសង្ឈឹមឡើងវិញហើយក៏ចាប់ឱកាសដើម្បីបានរាងក្រាស់នៅពេលនេះ នាងនិយាយទាំងញញឹមញញែមហើយលើកដៃមកអង្អែលទ្រូងហាប់ណែនរបស់រាងក្រាស់ទៅមកៗ

« ខ្ញុំក៏រីករាយបម្រើជានិច្ច »Chii

« ហឹស មែនហេស? »Jungkook ញញឹមចុងមាត់បន្តិច

« ចា៎ ពិតមែន »Chii

« នាងមានអីអោយយើងខ្លះ »Jungkook

« ខ្លួនប្រាណរបស់ខ្ញុំនិងចិត្តភក្តីប្រគល់ជូនដល់លោកម្ចាស់ម្នាក់គត់ »Chii ហាក់អស់ភាពខ្មាសនាងនិយាយចេញមកទាំងមិនគិតថាខ្លួនជាងស្រីនិយាយដោយគ្មានកេរ្តិខ្មាសបែបនេះទៅកាន់គេដែលជាមនុស្សប្រុសព្រៀបបាននិងមនុស្សដែលខ្វះការអប់រំនិយាយមិនចេះអៀនមាត់ថោកទាបបំផុត

«ម្ចាស់ដំណាក់ក្រហម»Onde histórias criam vida. Descubra agora