ភាគទី16[កុំមើលប្រពន្ធយើង]

2.4K 216 6
                                    

@.ថ្ងៃត្រង់ ៚

ក្រោយពីបញ្ចប់សង្គ្រាមស្នេហ៍ចប់មករាថក្រាស់ក៏បានបីរាងតូចទៅងូតទឹកសម្អាតខ្លួនដើម្បីទៅក្រុមហ៊ុនព្រោះថាថ្ងៃនេះការងារច្រើនណាស់មិនអាចខានបានទេក្រោយពីងូតទឹករួចគេក៏ចេញមកវិញដើម្បីប្តូរសម្លៀកបំពាក់


« លោកម្ចាស់ » រាងតូដែលអង្គុយធ្វើភ្នែកម៉កៗនៅលើពូកក៏បន្លឺសម្លេងឡើងហៅJungkook ដែលកំពុងតែរកសម្លៀកមកអោយគេស្លៀកពាក់


« យ៉ាងមិចហេស ? »Jungkook សួរស្របពេលដែលខ្លួនកំពុងតែស្លៀកពាក់

« ខ្ញុំចង់ទៅវិញទៅរកអីស្លៀក »Taehyung

« មិនបាច់ទេតិចទៀតមានគេយកមកអោយហើយ »Jungkook និយាយចប់ទូរស័ព្ទរបស់គេក៏រោទ៍ឡើង

!!Ring!! Ring!!

« អាឡូ លោកម្ចាស់ខ្ញុំយកសម្លៀកបំពាក់ដែលលោកម្ចាស់អោយទិញមកបានហើយឥឡូវខ្ញុំនៅមុខបន្ទប់លោកម្ចាស់ហើយ »WoDu

« ឯងនៅមុខបន្ទប់យើងមែនទេចឹង កុំទាន់ចូលមកអី » Jungkook និយាយហើយក៏ងាកមកមើករាងតូចដែលកំពុងអង្គុយលើពូកគេក៏ប្រញាប់ទាញភួយមករុំជុំជិតរាងកាយរបស់Taehyungតែម្តង ចំណែកTaehyung មិនយល់និងរាងក្រាស់ឡើយបានធ្វើមុខឆ្ងល់ប៉ុណ្នោះ

« លោកម្ចាស់ធ្វើអីនិង » Taehyung

« នៅអោយស្ងៀមទៅនេះកាន់អោយជាប់កុំអោយចេញសាច់របស់ឯងមកក្រៅអោយសោះណា ហាមបញ្ចេញសូម្បីតែចុងជើង »Jungkook និយាយទាំងទឹកមុខមាំទាញភួយមករុំជុំវិញរាងតូច អ្នកណាមិនហួងហែងសាច់សម៉ត់យ៉ាងនេះមិនខ្ចីអោយអ្នកផ្សេងឃើញទេJungkook ទុកមើលម្នាក់ឯងប៉ុណ្នោះអ្នកផ្សេងកុំសង្ឈឹមប្រយ័ត្នខ្វាក់ភ្នែក

« អាDu ចូលមក ហើយដើរចូលតែបីជំហ៊ានបានហើយដើរចូលមកហាមងាកមើលអីផ្សេងជាដាច់ខាត »Jungkook ស្រែកបញ្ជាទៅកាន់កូនចៅខ្លួនទៅនាយកម្លោះជំនិតហ៊ានបើកទ្វារចូលមក

«ម្ចាស់ដំណាក់ក្រហម»Donde viven las historias. Descúbrelo ahora