"ជួបគ្នាថ្ងៃទីមួយ"
Enjoy reading
Episode 1
ព្រះអាទិត្យចែងចាំងមកលើផែនដី ដាស់អស់មនុស្សលោកឲ្យក្រោកពីដំណេក។ ព្រឹកព្រលឹមស្រស់
ស្រាយជាពេលដែលគ្រប់គ្នាត្រូវរូតរះចេញពីផ្ទះទៅបំពេញការងាររាងខ្លួន។ មិនខុសពីនាយកំលោះរូបសង្ហាម្នាក់ដែលកំពុងដើរញាប់ជើងក្នុងទីធ្លាសាលាដ៏ល្វឹងល្វើយដែលមានសិស្សដទៃទៀតដើរខ្វាត់ខ្វែង។ នាយដើរចូលមកក្នុងថ្នាក់រៀនដាក់ខ្លួនអង្គុយនៅតុទីបីជួរទីពីរ។ អ្នកកំលោះរបស់យើងដកសៀវភៅចេញពីកាតាមយកមកមើលតាមទម្លាប់ជាអ្នករៀនសូត្រម្នាក់។ មិនយូរប៉ុន្មានគ្រូក៏ដើរចូលមក សិស្សគ្រប់គ្នារហ័សក្រោកឈរគោរពអ្នកគ្រូភ្លាមនោះដែរ គាត់បានប្រាប់ឲ្យសិស្សអង្គុយចុះរួចទើបគាត់ចាប់ផ្តើមនិយាយបន្ត...«ថ្ងៃនេះថ្នាក់របស់យើងមានសិស្សថ្មី ប្អូនឆាប់មក»បន្ទាប់ពីអ្នកគ្រូនិយាយចប់សិស្សស្រីម្នាក់ក៏ដើរមកឈរក្បែរអ្នកគ្រូ វត្តមានរបស់នាងក្លាយជាទីចាប់អារម្មណ៍របស់សិស្សក្នុងថ្នាក់ទាំងមូលជាពិសេសសិស្សប្រុសត្បិតតែរូបសម្ផស្សដ៏ស្រស់ស្អាតរបស់នាង តែនាយសង្ហារបស់យើងមិនបានចាប់និងនាងទេគ្រាន់តែងើបមុខមើលបន្តិចហើយក៏អោនទៅមើលសៀវភៅវិញ ណាមួយរឿងបែបនេះគេមិនសូវខ្វាយខ្វល់ប៉ុន្មានទេ
«ណែនាំខ្លួនទៅប្អូន»អ្នកគ្រូនិយាយទៅកាន់ស្រីស្រស់
«ចាស៎»
«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះMin Kuxingជាសិស្សប្តូរមកពីបរទេស សុំជួយណែនាំផង»Kuxingណែនាំខ្លួនទៅអ្នកក្នុងថ្នាក់ដោយពាក្យទន់ភ្លន់និងមើលទៅរួសរាយ«ប្អូនទៅអង្គុយត្រង់នោះចុះ»អ្នកគ្រូចង្អុលទៅកៅអីទំនេរដែលជាតុរួមជាមួយរាងក្រាស់ស្ងៀមស្ងាត់នោះឯង នាងដើរទៅអង្គុយជិតគេ តែគេមិនបានខ្វល់ខ្វាយជាមួយនាងទេគឺគិតតែមើលសៀវភៅរបស់ខ្លួន
«យើងចាប់ផ្តើមរៀនបន្តណាប្អូន»
___
មួយម៉ោងកន្លងផុតដល់ពេលដែលគ្រប់គ្នាត្រូវចេញ
លេង បើរាងល្អិតយើងវិញកំពុងរៀបចំសៀវភៅដាក់ចូលទៅក្នុងកាតាប ស្រាប់តែមាននារីវ័យក្មេងម្នាក់មកកេះស្មានាងពីក្រោយ Kuxingងាកទៅមើលទើបដឹងថាជាមិត្តរួមថ្នាក់
YOU ARE READING
The Day We Meet is The Day I Leave (Mini Series)
Fanfictionនាងជាអ្នកដែលមានថាមពលពិសេសនាងអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងអាចទទួលបានឱកាសពិសេសនេះទេ។ ភារកិច្ចចុងក្រោយគឺស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានសំណាងម្នាក់នោះគឺJeon Jungkook!! [Slow update] I'm...