The Day We Meet is The Day I Leave

55 2 0
                                    

"ខ្ញុំជួយលោកក៏ដូចជាជួយខ្លួនឯងដែរ"

Enjoy reading

Episode 3

«ហេតុអីនាងធ្វើមុខបែបនេះ?ឬបំណងប្រាថ្នានេះវាលើសលប់ពេក?»Jungkookសួរទាំងព្រួយបារម្ភ

«ទេ ខ្ញុំចង់សួរបញ្ជាក់លោកថា លោកពិតជាចង់ឲ្យខ្ញុំជួយឲ្យបងប្រុសរបស់លោករស់ឡើងវិញមែនអ្ហេស៎?ចឹងលោកនឹងត្រូវបាត់បងបំណងប្រថ្នាមួយហើយ»Kuxingនិយាយដោយប្រាកដប្រជា ទោះជានាងចង់ឲ្យគេសម្រេចបំណងមែនក៏ដោយក៏នាងត្រូវតែធ្វើឲ្យប្រាកដថាវាពិតគោលបំណងរបស់គេមែន

«ខ្ញុំមិនខ្វល់ពីរឿងនេះទេ សំខាន់ឲ្យតែបងរបស់ខ្ញុំរស់ឡើងវិញ»
«បានខ្ញុំនឹងជួយឲ្យបងប្រុសរបស់លោករស់ឡើងវិញ»និយាយដល់ត្រឹមនេះត្របកភ្នែករបស់រាងតូចចាប់ផ្តើមបិទបន្តិចម្តងៗរហូតដល់គ្រប់យ៉ាងប្រែក្លាយជាងងឹត ខណៈដែលJungkookកំពុងឈរមើលគ្រប់សកម្មភាពរបស់នាង ប្រមាណជា5វិនាទីក្រោយមកនាងផ្ទាត់ដៃបន្តិចហើយក៏បើកភ្នែក គ្រប់យ៉ាងនៅធម្មតាដូចដើម អ្នកដែលឈរមើលនាងកំពុងមានចម្ងល់ជាច្រើនតែមិនហ៊ានសួរអ្វីឡើយត្រឹមរក្សាភាពស្ងៀមស្ងាត់រងចាំស្តាប់នាងនិយាយ ជំនួសដោយនាងនិយាយអ្វីនោះបែរជាឮសម្លេងរបស់គិលានុបដ្ឋាយិកាស្រែក...

«លោកគ្រូពេទ្យៗ ចង្វាក់បេះដូងអ្នកជំងឺដើរវិញហើយ»ឮដូច្នេះនាយសង្ហាងាកមើលមុខ
Kuxingទាំងមិនចង់ជឿនូវអ្វីដែលបានកើតឡើង ក្នុងចិត្តទាំងរំភើប ទាំងភ្ញាក់ផ្អើលអារម្មណ៍ជាច្រើនកំពុងច្របល់ចូលគ្នា រកពាក្យអ្វីនិយាយមិនចេញ នាងពិតជាអាចសម្រេចបំណងរបស់គេមែន អស្ចារ្យពេកហើយ

«ឆាប់ទៅមើលបងប្រុសលោកទៅ»Kuxingញញឹមស្រាល នាយញញឹមតបហើយរហ័សរត់ទៅមើលបងប្រុសដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់

___

នៅតាមដងផ្លូវស្ងាត់់ជ្រងុំឮតែសម្លេងខ្យល់បក់នាពេលរាត្រីម៉ោង11:00យប់។

«អរគុណនាងណាស់ បើមិនបាននាងជួយបងប្រុសរបស់ខ្ញុំទេ ខ្ញុំប្រាកដជាលែងបានឃើញមុខគាត់ទៀតជាមិនខាន»Jungkookនិយាយទៅអ្នកដែលដើរជិតខ្លួន

The Day We Meet is The Day I Leave (Mini Series)Where stories live. Discover now