"ដើរលេង"
Enjoy reading
Episode 8
នាពេលព្រឹកព្រះសូរិយារះឡើងមកបំភ្លឺលោកាដាស់អស់មនុស្ស សត្វដែលកំពុងសោយសុខដំណេក។ ទ្រនិចនាឡិកានៅក្នុងបន្ទប់មួយចង្អុលទៅលេខ8និងលេខ12បញ្ជាក់វេលាថាម៉ោង8:00ព្រឹក សម្លេងអ្វីមួយក៏បានបន្លឺឡើងជាចង្វាក់ ដៃសក្បុសលូករាវទៅលើតុ ក៏ទៅប៉ះនឹងនាឡិកាដែលកំពុងរោទ៍ឥតឈប់ឈរ នាងក៏ចុចបិទ។ បាត់អស់សម្លេងនៅសល់តែកាយល្អិតដែលមិនទាន់អស់ងងុយ ខំប្រឹងទាញខ្លួនឲ្យក្រោកឡើងទាំងមិនទាន់បើកភ្នែក។ បន្ទាប់ពីបានអង្គុយស្រួលបួលហើយត្របកភ្នែកនាងចាប់ផ្តើមកម្រើកបើកមកបន្តិចម្តងៗរហូតដល់ពន្លឺថ្ងៃដែលខំប្រឹងជ្រៀតខ្លួនតាមវាំងននសក្បុសនោះជះចូលមកពេញភ្នែករបស់នាង រាងស្តើងលើកដៃយីភ្នែករួចក៏ពត់ពែនប្រាណ នាងយោងខ្លួនឡើងដើរទៅបើវាំងននឲ្យពន្លឺបានចូលមក។ Kuxingបែរនាំខ្លួនដើរទៅរកបន្ទប់ទឹកដើម្បីសម្អាតកាយ។
8:30AM
រាងកាយល្អិតដែលប្រាកដខ្លួននៅក្នុងផ្ទះបាយដើម្បីរកអ្វីមកញ៉ាំ។ ស្រីស្រស់ដើរទៅបើទូរទឹកកកយកស៊ុតទាពីរគ្រាប់និងសាច់ជ្រូកបីជាន់ដែលត្រូវបានហាន់ជាបន្ទះវែងនិងស្តើងមកពីរផងដែរ ដៃស្តើងលូកយកខ្ទះដែលដាក់ភ្ជួរនៅជាប់ជញ្ជាំងមកដាក់នៅលើចង្ក្រាន បន្ទាប់មកបើកភ្លើងចាក់ខ្លាញ់ចូលហើយក៏ដាក់សាច់ជ្រូកចូលទៅក្នុងខ្ទះ ក្រោយពីឆ្អិននាងក៏គោះពងទាទាំងពីរគ្រាប់ចូលទៅក្នុងខ្ទះពេលឆ្អិននាងក៏ដួសដាកទៅក្នុងចាន។ ស្រីល្អយកចានអាហារនិងទឹកដោះគោស្រស់ដែលទើបចាក់ចូលកែវរួចទៅដាក់លើតុអាហារ នាងដាក់ខ្លួនអង្គុយស្រួលបួលហើយក៏ចាប់ផ្តើមញ៉ាំ។
ក្រោយពីញ៉ាំអាហារពេលព្រឹករួចនាងក្រមុំរបស់យើងក៏ទៅអង្គុយនៅសាឡុងមើលទូរទស្សន៍។ ថ្ងៃនេះជាថ្ងៃអាទិត្យនាងមិនចាំបាច់ទៅរៀននោះទេ សប្បាយចិត្តរកអ្វីប្រៀបមិនបានចាប់តាំងពីពេលដែលនាងដឹងថាខ្លួនមានភារកិច្ចជាប់ខ្លួនមករឿងអ្វីក៏ធ្លាប់ជួប ធ្លាប់ធ្វើមករួចដែរ ពេលខ្លះស្ទើរតែមិនបានសម្រាក កាលបើបាននៅផ្ទះមួយថ្ងៃសម្រាប់នាងប្រៀបបាននឹងវិសមកាលប្រចាំឆ្នាំ គឺជាពេលវេលាដែលល្អបំផុតដែលមិនអាចបរិយាយបាន។
YOU ARE READING
The Day We Meet is The Day I Leave (Mini Series)
Fanficនាងជាអ្នកដែលមានថាមពលពិសេសនាងអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងអាចទទួលបានឱកាសពិសេសនេះទេ។ ភារកិច្ចចុងក្រោយគឺស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានសំណាងម្នាក់នោះគឺJeon Jungkook!! [Slow update] I'm...