The Day We Meet is The Day I Leave

61 0 0
                                    

"បំណងប្រាថ្នាទី2"

Enjoy reading

Episode 6

       នៅក្នុងថ្នាក់រៀនដូចសព្វមួយដងដែលជាពេលព្រឹកព្រលឹមម៉ោងទើបតែ6:30នាទីប៉ុណ្ណោះប៉ុន្តែយើងបានឃើញវត្តមានរបស់បុរសវ័យជំទង់អង្គុយនៅក្នុងថ្នាក់រៀនត្រម៉ងត្រម៉ោចតែឯង ធម្មតាទោះជាគេជាសិស្សដែលមិនធ្លាប់មកយឺតក៏មិនធ្លាប់មកលឿនថ្នាក់នេះដែរ។ 7:30នាទីជាម៉ោងដែលសិស្សចូលរៀនយ៉ាងហោចណាស់ក៏ម៉ោង7:00នាទីដែលទើបមានសិស្ស។ ថ្ងៃនេះគេពិតជាមករៀនលឿនណាស់ហើយមូលហេតុនោះគឺគេមានចេតនាមកអង្គុយចាំសុំទោសKuxingព្រោះពីយប់មិញគេគេងមិនលក់សោះ គេមានបំណងចង់ហៅឈ្មោះនាងនឹងបានសុំទោសតាំងពីយប់ តែចិត្តមួយខ្លាចថានាងមិនមកតាមការហៅទើបទ្រាំរងចាំទាំងគេងមិនលក់បក់មិនល្ហើយទម្រាំមេឃភ្លឺ គេមកអង្គុយក្នុងថ្នាក់មួយសន្ទុះហើយ គិតថាបន្តិចទៀតKuxing
ប្រាកដជាមកជាមិនខាន។ គេអង្គុយចាំពី1នាទីក្លាយជា10នាទី ពី10នាទីក្លាយជាកន្លះម៉ោងរហូត1ម៉ោងជាង សិស្សចូលពេញថ្នាក់ទៅហើយនៅមិនទាន់ឃើញស្រមោលរបស់Kuxingមកទៀតគេចេញទៅអឺតនៅខាងក្រៅថ្នាក់ជាច្រើនដងតែមិនឃើញសូម្បីសសៃសក់របស់នាងឬនាងមិនមករៀនទេដឹង?បើអ៊ីចឹងមែនឲ្យគេធ្វើយ៉ាងម៉េចទៅ?នាយអង្គុយនៅនឹងកៅអីដោយមិនសុខក្នុងខ្លួនសោះមិនដឹងពេលទើបនាងមកទេ ភ្លាមនោះអ្នកគ្រូដែលជាគ្រូប្រចាំថ្នាក់ក៏ដើរចូលមកហើយសិស្សគ្រប់គ្នាក៏ងើបឈរគោរពអ្នកគ្រូរួចក៏អង្គុយចុះវិញ។ ដោយអត់ទ្រាំពុំបានJungkookងាកទៅសួរJiraដែលអង្គុយនៅខាងស្តាំដៃខ្លួននោះ...

«Jira»Jungkookហៅឈ្មោះនាងតិចៗដែលអាចឮវាបានតែពីរនាក់

«ថ្ងៃនេះជាថ្ងៃលាភថ្ងៃជ័យរបស់ខ្ញុំមែនទេទើបបានបុរសសង្ហារJeon Jungkookមកនិយាយជាមួយ»Jiraតបទៅវិញបែបចំអន់ ព្រោះជាការពិតស្គាល់គ្នាយូរហើយគេមិនដែលនិយាយរកអ្នកណាសោះពេលនេះបែរជាមកហៅឈ្មោះនាងសង្ស័យនាងបានសាងបុណ្យច្រើនហើយតាមមើល

«Jiraថ្ងៃនេះKuxingមិនមករៀនទេឬ?»Jungkookសួរទៅនាងមិនខ្វល់ពីអ្វីដែលនាងនិយាយ

«ខ្ញុំមិនដឹងទេ បើសូម្បីតែលោកជាអ្នកស្និទ្ធស្នាលជាមួយKuxingជាងគេក្នុងថ្នាក់នេះមិនដឹងផងទម្រាំខ្ញុំទៀតម៉េចអាចដឹងទៅ»Jiraក៏និយាយតាមដែលមើលឃើញ ជាការពិតណាស់ដែលJungkookគឺជាអ្នកស្និទ្ធស្នាលជាមួយនាងជាងគេព្រោះក្រៅពីគេ Jiraនិងគ្រូទៅនាងមិនដែលនិយាយរកអ្នកណាទៀតទេ

The Day We Meet is The Day I Leave (Mini Series)Where stories live. Discover now