"បំណងប្រាថ្នាទី1"
Enjoy reading
Episode 2
«នាងនិយាយនេះពិតឬអត់?»Jungkookសួរដោយមិនប្រាកដក្នុងចិត្តនៅអ្វីដែលស្រីស្រស់បាននិយាយ
«លោកគិតថារឿងទាំងនេះសមនិយាយលេងសើច?»Kuxingសួរបកទៅនាយវិញ នាងដឹងថាវាជារឿងដែលពិបាកបើចង់ឲ្យនរណាម្នាក់មកជឿលើរឿងទាំងអស់នេះដោយសារអ្នកមុនៗទៀតក៏មិនខុសគ្នាដែរ
«Ok ខ្ញុំជឿនាង ប៉ុន្តែខ្ញុំមិនត្រូវការបំណងប្រាថ្នាអ្វីទេ នាងទៅរកអ្នកផ្សេងទៅ»Jungkookងើបឈរដើរទៅចាក់ទឹកមួយកែវយកមកផឹក ត្បិតនាយដូចជាខះកណាស់ពេលដែលនិយាយជាមួយនាង បន្ទាប់មកនាយក៏ដើរមកផ្អែកជញ្ជាំងដែលនៅឆ្ងាយពីរាងតូចប្រហែលជាង2ម៉ែត្រ គេមិនសូវត្រូវធាតុជាមួយនាងទេចឹងហើយនៅឲ្យឆ្ងាយពីគ្នាទើបល្អ
«លោកគិតថាខ្ញុំអាចដើរទៅសម្រេចបំណងឲ្យអ្នកណាក៏បានតាមតែចិត្តចឹងឬ?ខ្ញុំក៏មានច្បាប់ទម្លាប់របស់ខ្ញុំដែរ»
«ខ្ញុំមិនខ្វល់ថានាងមានច្បាប់ទម្លាប់អ្វីនោះទេ តែអញ្ជើញអ្នកនាងទៅសម្រេចបំណងស្អីទាំងនេះទៅឲ្យអ្នកណាក៏ស្រេចតែនាង សម្រាប់ខ្ញុំវិញគឺខ្ញុំមិនចង់បាន ខ្ញុំគ្មានបំណងប្រាថ្នាអ្វីដែលត្រូវឲ្យអ្នកនាងមកសម្រេចឲ្យនោះទេ»
«មិនមែនលោកគ្មានបំណងប្រាថ្នានោះទេ មកពីលោកមិនទាន់នឹកឃើញប៉ុណ្ណោះ»Kuxingព្យាយាមបកស្រាយឡើងអស់ពីចិត្តដើម្បីឲ្យនាយកំលោះរបស់យើងយល់ គ្រាន់តែប្រាប់បំណងប្រាថ្នារបស់ខ្លួនតើវាពិបាកណាស់ណាទៅ?«នាងនិយាយមិនចេះស្តាប់គ្នាពិតមែន ប្រាប់ហើយថាខ្ញុំគ្មានបំណងប្រាថ្នាទេ»Jungkookហាក់ដូចជាអស់ភាពអត់ធ្មត់ជាមួយស្រីប្លែកមុខម្នាក់ហើយ
«លោកព្យាយាមរកនឹកទៅមើល៎ មិនយូរទេលោកប្រាកដជានឹកឃើញ»
«បើខ្ញុំប្រាប់បំណងប្រាថ្នាខ្ញុំទៅនាង នាងនឹងចេញពីខ្ញុំមែនទេ?»Jungkookសម្លឹងមើលមុខដ៏គួរឲ្យធុញទ្រាន់របស់ស្រីល្អ«លោកកុំនិយាយធ្វើដូចជាខ្ញុំចង់នៅក្បែរលោកអី បើមិនកុំដោយសារភារកិច្ចខ្ញុំក៏មិនតាមលោកត្រុកៗតាំងពីព្រឹកទល់យប់បែបនេះដែរ»Kuxingបង្ហាញភាពមិនចេញចិត្តចំពោះសម្តីរបស់នាយសង្ហារ គេដូចជាជឿជាក់នឹងខ្លួនឯងពេកហើយ
YOU ARE READING
The Day We Meet is The Day I Leave (Mini Series)
Hayran Kurguនាងជាអ្នកដែលមានថាមពលពិសេសនាងអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងអាចទទួលបានឱកាសពិសេសនេះទេ។ ភារកិច្ចចុងក្រោយគឺស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានសំណាងម្នាក់នោះគឺJeon Jungkook!! [Slow update] I'm...