"មាត់ខុសពីចិត្ត"
Enjoy reading
Episode 5
«យប់ណាស់ហើយ ខ្ញុំថាពួកយើងត្រឡប់ទៅផ្ទះវិញទៅ»JungkookងាកទៅមើលKuxing មេឃកាន់តែងងឹតឡើងទៅហើយក៏ជាពេលត្រូវត្រឡប់ទៅសម្រាកនៅឯផ្ទះដូចគ្នា មាឌតូចក៏ងក់ក្បាល ពួកគេក៏ក្រោកពត់ពែនខ្លួនត្បិតអង្គុយមកយូរដែរ Jungkookក៏ងាកទៅរករាងស្តើងរួចសួរ...
«ផ្ទះនាងនៅឯណាប្រាប់ខ្ញុំមកខ្ញុំនឹងជូននាងទៅផ្ទះ»
«មិនបាច់ទេទៅCondoរបស់លោកវិញ»Kuxingនិយាយធម្មតា ចំណែករាងក្រាស់ក៏ជ្រួញចិញ្ចើមទៅCondoគេធ្វើអី?«ហេតុអីទៅCondoរបស់ខ្ញុំ?»
«ព្រោះCondoខ្ញុំនៅជាន់ខាងលើCondoរបស់លោក»
«ម៉េចក៏នាងមិនប្រាប់ខ្ញុំ?»
«ព្រោះលោកមិនបានសួរ»
«Ok okចឹងយើងឆាប់ទៅ»នាយហាក់គាំងជាមួយចម្លើយរបស់នាង ពិតមែនហើយគេមិនបានសួរឲ្យនាងឆ្លើយប្រាប់យ៉ាងម៉េច___
«ជូនខ្ញុំត្រឹមហ្នឹងចុះ លោកទៅបន្ទប់លោកទៅ»Kuxingប្រាប់ទៅនាយព្រោះប្រអប់យន្តឈប់ត្រឹមជាន់ដែលនាយនៅ
«មិនអីទេ ខ្ញុំនឹងជូននាងឲ្យដល់បន្ទប់»Jungkookញញឹមស្ញេញហើយក៏ចុចឡើងទៅលើមួយជាន់ទៀត ពេលដែលដល់ពួកគេក៏នាំគ្នាចេញពីប្រអប់យន្តរួចបន្តដំណើររហូត
ដល់មុខបន្ទប់របស់រាងស្តើង នាងក៏បែរមកនិយាយជាមួយគេ...«ដល់ហើយ លោកទៅវិញចុះ»Kuxingនិយាយចប់ក៏យកសោរចាក់ចូលបន្ទប់រៀបនឹងបើកទ្វារទៅហើយតែក៏ផ្អាកវិញព្រោះនាងមើលតាមកន្ទុយភ្នែកថាឃើញJungkookនៅឈរស្ងៀមពីក្រោយនាងទើបងាកមកសួរ...
«ម៉េចក៏លោកមិនទៅ?»
«មិនគិតហៅខ្ញុំចូលទៅខាងក្នុងទេឬ?»Jungkookនិយាយហើយក៏អឺតមើលទ្វារបន្ទប់របស់ដូចជាចង់ចូលទៅក្នុងបន្ទប់ ឃើញនាយធ្វើបែបនេះនាង
ក្រមុំសម្តែងទឹកមុខមិនពេញចិត្តនិងសម្លក់នាយទាំងក្រឺតខ្នាញ់«ហេតុអីទើបខ្ញុំត្រូវឲ្យលោកចូលក្នុងបន្ទប់ខ្ញុំ?»Kuxingសួរបកទៅនាយវិញ យប់ថ្មើនេះហើយមិនគិតទៅបន្ទប់គេងទេបែរជាចង់ចូលបន្ទប់នាងទៅវិញ
«ព្រោះនាងក៏ធ្លាប់ចូលបន្ទប់របស់ខ្ញុំហើយពួកជាមិត្តនឹងគ្នាមិនអ៊ីចឹង?»
«នេះមិនមែនជាហេតុផលដែលខ្ញុំគួរឲ្យលោកចូលក្នុងបន្ទប់ខ្ញុំទេ»
«តែខ្ញុំចង់ចូលទៅ»Jungkookនិយាយរួចក៏ដើរវាងបង្រុងបើទ្វារតែត្រូវនាងយកដៃឃាំងខ្លួនរបស់នាងមិនឲ្យដើរទៅមុខបានទៀតទើបនាយងាកមកមើលមុខមិនរីករបស់ស្រីតូច
YOU ARE READING
The Day We Meet is The Day I Leave (Mini Series)
Fiksi Penggemarនាងជាអ្នកដែលមានថាមពលពិសេសនាងអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងអាចទទួលបានឱកាសពិសេសនេះទេ។ ភារកិច្ចចុងក្រោយគឺស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានសំណាងម្នាក់នោះគឺJeon Jungkook!! [Slow update] I'm...