The Day We Meet is The Day I Leave

34 0 0
                                    

"ពិចនិច"

Enjoy reading

Episode 11

       ថ្ងៃថ្មីយើងបានឃើញកំលោះក្រមុំមួយគូកំពុងស្វិតស្វាញធ្វើអាហារជាមួយគ្នា ពួកគេធ្វើបណ្តើរជជែកគ្នាលេងបណ្តើរហាក់គ្មានខ្វល់ខ្វាយពីអ្វីទាំងអស់សម្លេងសើចក្អាកក្អាយបន្លឺចេញពីមាត់នាងក្រមុំ បន្ទាប់មកក៏ដួសអាហារបញ្ចុកនាក់ម្ខាងទៀតហើយក៏ឆ្លៀតសួរ...

«ឆ្ងាញ់ទេ?»Kuxingមើលទៅនាយដោយការចង់ ដឹងគេមិននិយាយអ្វីទេប៉ុន្តែងក់ក្បាលជំនួស នាងញោចមាត់ញញឹមឡើងបន្ទាប់មកក៏ចាប់ផ្តើមដួសអាហាររៀបចំដាក់ក្នុងប្រអប់ដាក់អាហារពណ៌ស្វាយ បន្ទាប់មកនាងដើរទៅបើកទូទឹកកកយកcakeដែលនាងនិងJungkookធ្វើពីយប់មិញចេញមករួចកាត់ជា3ចំណែកដោយ2ចំណែកនាងយកទៅដាក់នៅក្នុងប្រអប់អាហារនិងមួយចំណែកធំនាងទុកនៅក្នុងទូទឹកកកដដែល និងយកផ្លែឈើខ្លះចេញមក

«ម៉ោះចាំបងជួយ»Jungkookស្នើខ្លួនជាអ្នករៀបចំcakeដាក់ក្នុងប្រអប់ នាងក៏យល់ព្រមហើយគេក៏យកcakeនិងផ្លែឈើមួយចំនួនដែលនាងយកចេញពីទូទឹកកកដាក់ចូលទៅក្នុងប្រអប់អាហារយ៉ាងមានរបៀបរៀបរយរួចបិទគម្របយ៉ាងស្អាត

«រួចហើយ»Jungkookនិយាយឡើងដោយមានមោទនភាពចំពោះខ្លួនឯងព្រោះនេះជាលើកទីមួយហើយដែលគេរៀបចំអាហារដោយខ្លួនឯងសម្រាប់ពិចនិច

«ពួកយើងឆាប់ទៅមុជទឹកប្តូរសម្លៀកបំពាក់ទៅ ធ្វើអាហារមួយថ្ងៃឡើងជាប់ក្លិនពេញខ្លួនហើយ»
Kuxingអោនហិតសម្លៀកបំពាក់និងខ្លួនរបស់នាងគឺសុទ្ធតែក្លិនចេញពីម្ហូបដែលនាងធ្វើទាំងអស់ Jungkookក៏លើកអាវខ្លួនមកហិតមើលឃើញថាដូចអ្វីដែលនាងនិយាយមែន

«ល្អៗ»នាយក៏តបយ៉ាងរហ័ស ស្រីតូចក៏ដោះអៀមដែលពាក់ជាប់ខ្លួនដាក់ទៅលើតុបាយហើយក៏ដើរចូលទៅក្នុងបន្ទប់ដើម្បីមុជទឹកសម្អាតខ្លួន ចំណែកប្រុសសង្ហាយើងវិញក៏ដោះអៀមចេញហើយដើរទៅតាមក្រោយ

       ប្រហែល40នាទីក្រោយមកកំលោះក្រមុំរបស់យើងក៏ដើចេញពីបន្ទប់ដោយមាននាយសង្ហាជាអ្នកនាំមុខ។ Jungkookស្ថិតនៅក្នុងឈុតអាវយឺតសមានអាវក្រៅដៃខ្លីពណ៌សាច់ក្រឡាការ៉ូ រួមជាមួយនឹងខោខូវប៊ូតជើងវែងហើយមានកាំមេរ៉ាពណ៌ខ្មៅពាក់នៅនឹងកទៀត មើលទៅសាកសមជាមួយនឹងគេណាស់ និយាយពីស្រីតូចរបស់យើងវិញនាងពាក់អាវបែបcrop topដៃប៉ោងចំហរទ្រូងបន្តិចពណ៌លឿងខ្ចីជាមួយនឹងខោសាច់ក្រណាត់ពណ៌សខ្លីត្រឹមភ្លៅរីឯសក់ចងលើកឡើងទៅលើខ្ពស់បន្ថែមដោយកាបូបពណ៌សផង។ អ្នកទាំងពីរក៏ដើរទៅផ្ទះបាយដើម្បីរៀបចំរបស់របរដើម្បីយកទៅពិចនិចក្រោយពីរៀបចំហើយពួកគេក៏ចាក់ចេញពីcondo។

The Day We Meet is The Day I Leave (Mini Series)Where stories live. Discover now