"ប្រើពេលវេលាដែលនៅសល់ឲ្យមានន័យបំផុត"
Enjoy reading
Episode 12
1ខែកន្លងផុតទៅ
គិតមកទល់ថ្ងៃនេះKuxingនិងJungkook
ទាក់ទងគ្នាជិត5ខែហើយ ថ្វីត្បិតតែពួកគេសេពគប់គ្នាមិនយូរប៉ុន្មានតែក្តីស្រឡាញ់ដែលអ្នកទាំងពីរមានឲ្យគ្នាពិតជាធំធេងនិងច្រើនលើសលប់រហូតដល់យើងមិនអាចស្មានត្រូវ រយៈពេលកន្លងមកពួកគេបានបង្កើតអនុស្សាវរីយ៍និងការចង់ចាំជាច្រើនជាមួយគ្នាទាំងសប្បាយនិងកើតទុក្ខ ដោយសារការយោគយល់អាធ្យាស្រ័យនិងចេះយល់ចិត្តគ្នាទើបធ្វើឲ្យនាក់ទាំងពីរកាន់តែស្អិតរមួតជាមួយគ្នាថែមទៀត។ក្រាក...
សម្លេងបើកទ្វារបន្លឺឡើងបង្ហាញរូបរាងរបស់ស្រីស្រស់ម្នាក់ដើរចូលមកនិងមាននាយកំលោះសង្ហារម្នាក់ដើរចូលមកតាមក្រោយ ពួកគេដើរមកអង្គុយនៅលើសាឡុងទាំងហត់នឿយ នាយសង្ហាដោះកាតាបដាក់ទៅម្ខាង ស្រីតូចក៏ទុកកាតាបទៅម្ខាងដូចគ្នាហើយនាងក៏ផ្អែកខ្នងទៅនឹងសាឡុង។
«ហ៊ើយ...ថ្ងៃនេះពិតជាហត់មែន»Jungkookនិយាយឡើង ស្រីស្រស់ក៏ងក់ក្បាលយល់ស្រប ត្បិតតែមុខវិជ្ជាថ្ងៃគឺមុខវិជ្ជាកីឡាទើបធ្វើឲ្យពួកគេត្រឡប់មកផ្ទះវិញទាំងអស់កម្លាំងរលីងពីខ្លួន
«នៅសល់ប៉ុន្មានខែទៀតប៉ុណ្ណោះពួកយើងនឹងរៀនចប់ហើយ»Jungkookនិយាយទាំងត្រេកអរ មិនយូរទៀតទេគេនឹងបញ្ចប់ការសិក្សា ហើយអាចបន្តការងារពីគ្រួសារនិងអភិវឌ្ឍន៍មុខជំនួញឲ្យកាន់តែរីកចម្រើន ក្រោយពីនោះគេនឹងរៀបការជាមួយមនុស្សដែលគេស្រឡាញ់ទាំងនេះគឺជាគម្រោងនាពេលអនាគតរបស់នាយ
«ពេលរៀនចប់អូនចង់រៀនបន្តឬអត់?បើរៀនបន្តតើអូនចង់រៀននៅកូរ៉េឬរៀននៅបរទេស?»Jungkook
ងាកមកសួរអ្នកដែលអង្គុយក្បែរ នាងមើលមុខគេទាំងងីងើ ភ្លឹកស្មារតីប្រហែលប៉ុន្មានវិនាទី ពេលបានស្តាប់ឮសំណួររបស់នាយ«អូនមិនដឹងថាមានឱកាសហ្នឹងឬអត់ទេ»Kuxing
ខ្សឹបទាំងអោនមុខចុះលាក់ទឹកមុខសោកសៅរបស់ខ្លួន តែក៏មិនអាចគេចពីក្រសែភ្នែកដ៏រវៀសរបស់រាងក្រាស់បានឡើយ គេនៅតែអាចចាប់អារម្មណ៍ថាមុខរបស់នាងដូចជាមិនស្រស់បស់សោះ
YOU ARE READING
The Day We Meet is The Day I Leave (Mini Series)
Fanficនាងជាអ្នកដែលមានថាមពលពិសេសនាងអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងអាចទទួលបានឱកាសពិសេសនេះទេ។ ភារកិច្ចចុងក្រោយគឺស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានសំណាងម្នាក់នោះគឺJeon Jungkook!! [Slow update] I'm...