"សារភាពស្នេហ៍"
Enjoy reading
Episode 9
រយៈពេលជាង20នាទីហើយដែលនាយកំលោះតាមរកនាងតែទោះជាគេតាមរកយ៉ាងណាក៏មិនបានជួបនាងដែរមិនដឹងថានាងដើរទៅដល់ទីណាគេតាមរកសឹងតែពេញផ្សារទៅហើយ ភ្នែកក្រឡេកទៅគ្រប់កន្លែង ក៏នៅតែមិនឃើញនាងទៀត។ Jungkookក៏តាមរកនាងមកដល់ហាងលក់វត្ថុអនុស្សារវីយ៍មួយកន្លែងនាយក៏ងាកទៅមើលក្នុងហាងក៏ប្រទះជាមួយរាងកាយរបស់នារីម្នាក់ដែលពាក់អាវចាក់ពណ៌ខៀវលាយសហើយនាយក៏ដឹងច្បាស់ថាម្នាក់នោះគឺជាអ្នកណា ភ្លាមនោះបេះដូងរបស់នាយឈប់លោតប្រមាណ2វិនាទីក៏ព្រោះរំភើបចិត្តពេលបានជួបជាមួយអ្នកដែលនាយតាមរក ស្របពេលនោះKuxingក៏ងាកមកហើយឃើញ
Jungkookឈរនៅមុខហាងទើបនាងក្រវីដៃដាក់នាយ រាងក្រាស់រហ័សរត់មករកស្រីតូចលឿនដូចព្យុះនិងហក់មកអោបនាងទាំងនាងមិនទាន់បានត្រៀមខ្លួនទើបទប់លំនឹងខ្លួនមិនជាប់ក៏ថយក្រោយ2 3ជំហាន។ Kuxingមីងមាំងធ្វើអ្វីលែងត្រូវដែលត្រូវរាងក្រាស់អោបនាងយ៉ាងណែននៅខាងក្នុងហាងទាំងដែលមានមនុស្សនៅទីនោះទាំងប៉ុន្មានក៏មើលមកពួកគេទាំងពីរ ចំណែកនាយសង្ហារយើងវិញមិនបានខ្វល់ពីភ្នែករបស់អ្នកដទៃឡើយគេគ្រាន់តែចង់អោបនាងដើម្បីរំងាប់អារម្មណ៍ភ័យព្រួយរបស់គេប៉ុណ្ណោះមុនពេលជួបនាងគេភ័យស្ទើតែឆ្គួតទៅហើយ។ Kuxingទះស្មារបស់នាយតិចៗព្រោះគេអោបនាងសឹងដកដង្ហើមលែងរួច ពេលទទួលដឹងថាមានដៃមកស្មាខ្លួនហើយក៏គ្មានអ្នកណាមកប៉ះក្រៅរាងស្តើងដែរ ទើបនាយកំលោះប្រលែងដៃចេញពីខ្លួនស្រីស្រស់។«នាងបាត់ទៅណា?ហេតុអីទៅណាមកណាមិនប្រាប់ខ្ញុំមួយម៉ាត់?នាងដឹងទេថាខ្ញុំភ័យប៉ុណ្ណា ខ្ញុំគិតថានាងវង្វេងផ្លូវបាត់ហើយ»Jungkookសួរទៅនាងប្រាវៗមិនទុកឲ្យនាងក្រមុំយើងបានដង្ហើមស្រួលសិនទេ ទៅមុខព្រួយបារម្ភបញ្ជាក់ប្រាប់រាងស្តើងឲ្យដឹងថាគេខ្វល់ខ្វាយនិងយកចិត្តទុកដាក់លើនាងប៉ុណ្ណា
«គឺខ្ញុំចាំលោកទិញនំយូរពេកក៏គិតថាដើរមើលជិតៗទេប៉ុន្តែចេះដើរយូរទៅក៏មកកាន់តែឆ្ងាយហើយខ្ញុំក៏ឃើញហាងមួយនេះទើបចូលមើលបន្តិចទៅ សុំទោសណាខ្ញុំមិនគិតថាលោកបារម្ភពីខ្ញុំថ្នាក់នេះទេ»Kuxingនិយាយទាំងដឹងកំហុសដែលទៅណាមិនប្រាប់នាយ ធ្វើឲ្យគេបារម្ភពីនាង Jungkookក៏រំងាប់អារម្មណ៍ហើយប្តូរមកជានិយាយជាមួយនាងធម្មតាវិញ
YOU ARE READING
The Day We Meet is The Day I Leave (Mini Series)
Fanficនាងជាអ្នកដែលមានថាមពលពិសេសនាងអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងអាចទទួលបានឱកាសពិសេសនេះទេ។ ភារកិច្ចចុងក្រោយគឺស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានសំណាងម្នាក់នោះគឺJeon Jungkook!! [Slow update] I'm...