"បំណងប្រាថ្នាចុងក្រោយ"
Enjoy reading
Episode 13
«ថ្ងៃនេះពួកយើងមានកាលវិភាគអ្វីខ្លះ?»Kuxing
ដែលកំពុងគេងកើយស្មារបស់អ្នកកំលោះក៏ស្រាប់តែបន្លឺសំណួរ នាយសង្ហារគ្រាន់តែឮសំណួរនាងគេក៏ដកដង្ហើមធំ ស្រីតូចក៏ងើបត្រង់អង្គុយត្រង់ខ្លួន កែវភ្នែកដែលបង្កប់ដោយភាពសោកសៅរេមើលទៅអ្នកកំលោះដែលមានទឹកមុខមិនល្អប៉ុន្មាននោះ នាយក្រឡេកមើលរាងស្តើងបន្តិចទើបឈោងដៃទៅយកទូរស័ព្ទនៅតុមកមើល«ថ្ងៃនេះគ្មានអ្វីច្រើនទេគ្រាន់តែចំណាយពេលនៅផ្ទះជាមួយគ្នា»Jungkookតបដោយភ្នែកមិនទាន់ដកពីទូរស័ព្ទនៅឡើយ
«ចុះថ្ងៃស្អែក?»ឮសំណួររបស់ស្រីតូច មាឌមាំគាំងហើបមាត់និយាយលែងចេញហាក់ដូចជាមានអ្វីឆ្លាក់ជាប់នៅបំពង់ក នាយនៅស្ងៀមមួយភ្លែតទើបសម្រេចចិត្តនិយាយ...
«ថ្ងៃស្អែកយើងនឹងចំណាយពេលវេលានៅជាមួយគ្នាពេញមួយថ្ងៃ បងបានសុំច្បាប់សម្រាករួចហើយ»Kuxingងក់ក្បាលនិងស្ងាត់មាត់ ភ្នែកសម្លឹងមុខjungkookមិនហ៊ានព្រិចសូម្បីបន្តិច ដៃស្រឡូនសន្សឹមលូកទៅប៉ះមុខរបស់អ្នកកំលោះ នាងអង្អែលថ្ពាល់របស់នាយ កែវភ្នែករលីងរលោងជោរជន់ដោយដំណក់ទឹកក៏ស្រីតូចនៅតែមិនព្រិចភ្នែកដែរ ដោយឃើញនាងបែបនេះមាឌមាំក៏រហ័សក្រសោបមុខថ្ពាល់តូចដោយដៃទាំងគូរបស់គេ
«កុំធ្វើអ៊ីចឹងអី ឃើញអូនបែបនេះបងមិនសប្បាយចិត្តទេ»Jungkookនិយាយទាំងអារម្មណ៍ក្តុកក្តួលអួលណែនក្នុងទ្រូង នាយព្យាយាមសម្តែងធ្វើជាមិនអីរហូតមកព្រោះមិនចង់ឲ្យស្រីតូចដឹងហើយមិនសប្បាយចិត្តនិងបន្ទោសខ្លួនឯងតែមកដល់ដំណាក់ការនេះគេមិនដឹងថាអាចធ្វើជារឹងមាំដល់ពេលណាទេ
«អូនគ្រាន់តែចង់មើលមុខបងឲ្យយូរៗ អូនខ្លាច...ខ្លាចថាលែងបានឃើញមុខបងទៀតបន្ទាប់ពីស្អែកនេះទៅ»kuxingអោនមុខចុះបង្ហូរទឹកភ្នែក ក្នុងទ្រូងដូចជាមានគេយកម្ជុលមកចាក់ដោតឥតឈប់ឈរ ដៃក្រាស់គ្រវាសជូតទឹកភ្នែករបស់នាង
«អូនកុំខ្លាចអីបងជឿថាយើងនៅតែអាចជួបគ្នាបានទៀត»Jungkookព្យាយាមលួងលោមរាងស្តើង
YOU ARE READING
The Day We Meet is The Day I Leave (Mini Series)
Fiksi Penggemarនាងជាអ្នកដែលមានថាមពលពិសេសនាងអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងអាចទទួលបានឱកាសពិសេសនេះទេ។ ភារកិច្ចចុងក្រោយគឺស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានសំណាងម្នាក់នោះគឺJeon Jungkook!! [Slow update] I'm...