The Day We Meet is The Day I Leave

63 2 0
                                    

"ពួកយើងគឺដូចគ្នា"

Enjoy reading

Episode 4

8:00PM

នៅតាមសួនច្បារនាពេលរាត្រី ពន្លឺភ្លើងពណ៌បានបំភ្លឺ យប់ដ៏ខ្មៅងងឹតឲ្យភ្លឺឡើងបូករួមនឹងពន្លឺព្រះចន្ទផងនោះ ធ្វើឲ្យយប់នេះភ្លឺខុសពីសព្វមួយដងត្បិតមេឃស្រឡះល្អគ្មានពពកមកបិទបាំងសម្រស់ដ៏ចែងចាំងរបស់ព្រះចន្ទដែលរះកណ្តាលរាត្រីឡើយអមជាមួយផ្កាយតូចធំដែលខំប្រឹងបញ្ចេញពន្លឺប្រៀកៗបង្អួតសម្រស់គ្នា ក៏បង្កើតបានជាទេសភាពស្រស់ស្អាតដែលអាចឲ្យនាយកំលោះរបស់យើងគយគន់លំហែអារម្មណ៍។ Jungkookកំពុងតែអណ្តែតអណ្តូងតាមខ្យល់ត្រជាក់បក់ល្ហៀកៗ ភ្លាមនោះកញ្ញារូបស្រស់របស់យើងដើរមកពីណាក៏ដឹងចូលមកអង្គុយលើបង់ក្បែរនាយ Jungkookភ្ញាក់បន្តិចពេលដែលនាងមកមិនឲ្យដំណឹងអីបន្តិចបែបនេះ នាយក៏សួរ...

«ម៉េចក៏ដឹងថាខ្ញុំនៅទីនេះ?»
«ចង់ដឹងថាលោកនៅទីណាមិនពិបាកទេសម្រាប់ខ្ញុំ បើសូម្បីតែCondoដែលលោករស់នៅក៏ខ្ញុំដឹងដែរនោះ»Kuxingប្រាប់ទៅនាយយ៉ាងមានមោទនភាពចំពោះខ្លួនឯង

«ត្រូវហើយខ្ញុំភ្លេចទៅ»Jungkookសើចបន្តិចពេលឃើញឬកពាររបស់Kuxing

«លោកមកអង្គុយនៅទីនេះចុះបងប្រុសលោកយ៉ាងម៉េចទៅហើយ»Kuxingសួរសុខទុក្ខតាមលក្ខណៈអ្នកស្គាល់គ្នា

«គាត់ធូរស្រាលច្រើននិងដឹងខ្លួនហើយ គ្រូពេទ្យថាសម្រាកពិនិត្យអាការៈ2 3ថ្ងៃទៀតអាចត្រឡប់ទៅផ្ទះវិញបាន» Jungkookតបដោយស្នាមញញឹម

«អរគុណនាងម្តងទៀតណា»
«មិនបាច់គុណស្រ័យអីទេ ព្រោះវាជាភារកិច្ចរបស់ខ្ញុំ»Kuxingញញឹមផ្អែមទៅកាន់នាយវិញ នាយក៏ងក់ក្បាល។

បន្ទាប់ពីនេះបរិយាកាសប្រែជាស្ងាត់Kuxing
ងើយមើលទៅផ្កាយនៅលើមេឃដែលរះបញ្ចេញភាពស្រស់ស្អាតជះពន្លឺមកលើផែនដី។Jungkookសម្លឹងទៅស្រីតូចពេលនាងភ្លេចខ្លួន ផ្ទៃមុខរបស់នាងហាក់ដូចជាវត្ថុដែលទាក់ទាញក្រសែភ្នែកនាយមិនឲ្យងាកមើលទៅណាផ្សេង មិនថាមើលពីជ្រុងណាទេ នាងគឺស្អាតៗទាំងព្រម ទោះមើលចំឬមើលពីចំហៀង។ នាយមើលកាន់តែយូរកាន់តែមិនអាចដកភ្នែករួចរហូតដល់រាងស្តើងងាកមកបង្រុងនិយាយជាមួយក៏ប្រសព្វក្រសែភ្នែកនិងនាយសង្ហារដែលកំពុងសម្លឹងនាងមិនដាក់ភ្នែក នាងក៏រហ័សងាកមុខចេញព្រោះមិនអាចនៅទ្រាំសម្លឹងភ្នែកគេបន្តទៀតបានទេ អារម្មណ៍របស់នាងនៅពេលនេះដូចជាចម្លែក នាងមិនធ្លាប់ទទួលបានអារម្មណ៍បែបនេះពីមុនមកទេ បេះដូងលោតឌុកដាក់ៗ លឿនជាងរាល់ដង ទើបនាងត្រូវតែងាកមុខចេញភ្លាមៗ។ ឃើញនាងមិននិយាយអីសោះJungkookក៏ចាប់ផ្តើមសួរ...

The Day We Meet is The Day I Leave (Mini Series)Where stories live. Discover now