The Day We Meet is The Day I Leave

45 0 0
                                    

"សន្យា"


Enjoy reading

Episode 10

       នៅសាលារៀនដូចសព្វមួយដង។ Kuxing
និងJungkookបានបណ្តើរគ្នាមកសាលារៀនក៏ព្រោះតែពេលនេះអ្នកទាំងពីរកំពុងមានទំនាក់ទំនងជាមួយគ្នា។ គ្រាន់តែពួកគេទាំងពីរមកជាមួយគ្នាក៏ក្លាយជាទីចាប់អារម្មណ៍របស់អ្នករាល់គ្នា ក៏ព្រោះ
Jungkookមិនសូវមានមិត្តជាពិសេសបណ្តើរគ្នាយ៉ាងត្រសងមកសាលាបែបនេះកាន់តែគ្មានទៀត
ហើយក៏មកពីនាយជាសិស្សពូកែប្រចាំសាលាផងទើបមានក្រសែភ្នែកជាច្រើនគូសម្លឹងមកពួកគេនិងខ្សឹបខ្សាវគ្នាពេលនៅតាមផ្លូវទៅថ្នាក់រៀន។ អ្នកទាំងពីរក្រោយពីចូលមកដល់ក្នុងថ្នាក់ហើយក៏ដាក់ខ្លួនអង្គុយទៅលើកៅអី។

«ម៉េចក៏ពួកគេមើលមកយើងច្រើនម៉្លេះ?»Kuxingអោនមុខមកសួរទៅអ្នកជាសង្សារ នាងមានអារម្មណ៍ថាដូចស្រួលចិត្តទាល់តែសោះដែលមានក្រសែភ្នែករាប់សិបគូសម្លឹងមកដូចជាមិនធ្លាប់ឃើញមនុស្សពីមុនមក

«មកពីពួកគេមិនដែលឃើញ»Jungkookបែរមកប្រឈមនឹងនាង ឆ្លើយសំណួររបស់នាងព្រមជាមួយកែវភ្នែកមើលស្រីតូចជាប់ជាប់

«មិនដែលឃើញអី?»Kuxingក៏បន្តសួរនាយ

«មិនដែលឃើញបងបណ្តើរអ្នកណាមករៀននោះអី»
«គ្រាន់តែដើរមករៀនជាមួយគ្នាក៏គេមើលដែរ?»Kuxingជ្រួញចិញ្ចើមចម្លែកចិត្ត តើមានអ្វីប្លែកត្រង់ណាទៅទើបបានជាពួកគេមើលអីមើលថ្នាក់នេះ?សូម្បីតែសិស្សដែលនៅក្នុងថ្នាក់រៀននេះក៏សម្លឹងមកកាន់ពួកគេដែរ

«តាំងពីដើមមកបងមិនសូវមានមិត្តអូនក៏ដឹង តែពេលនេះបងបែរជាបណ្តើរអូនមករៀនទើបគេមើលចឹងហើយ»ស្រីស្រស់ក៏ងក់ក្បាលហាក់បានយល់ពីអ្វីដែលគេនិយាយ នាងរៀបរឹកពារឲ្យមកជាធម្មតាព្រោះដឹងថាមិនយូរពួកគេក៏គង់តែនឹងឈប់មើលដោយខ្លួន

       មិនយូរប៉ុន្មានសម្លេងកណ្តឹងក៏បន្លឺឡើងបញ្ជាក់ពីពេលវេលាត្រូវចូលរៀន។ បន្ទាប់ពីរយៈពេល1ម៉ោងបានបញ្ចប់ក៏ដល់ម៉ោងចេញលេង Kuxingកំពុងតែរៀបចំសៀវភៅឲ្យមានរបៀបរៀបរយភ្លាមនោះអ្នកកំលោះក៏ពោលឡើយ...

«បងទៅចាំអូននៅលើដំបូលសាលាមុន»Kuxingញញឹមហើយក៏ងក់ក្បាល នាយក៏ក្រោកឡើងរួចដើរចេញទៅដោយក្នុងដៃមានកាន់ប្រអប់អ្វីម្យ៉ាង ពេលដែលគេដើរចេញទៅបាត់ Jiraដែលតាមសម្លឹងពួកគេតាំងពីពួកគេចូលមកដល់ក្នុងថ្នាក់នោះក៏ខិតមកជិតរាងស្តើងហើយក៏ហៅនាង...

The Day We Meet is The Day I Leave (Mini Series)Where stories live. Discover now