#ពេលព្រឹក
ព្រឹកឡើងពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់ដែរធ្វើអោយនាយជារាងតូចត្រូវភ្ញាក់...
«ហឹម~~~»ថេយ៉ុងក្រហឹមនៅដើមក៎តិចៗហើយចាប់ផ្ដើមបើកភ្នែកតិចៗ
«ធ្ងន់ម្ល៉េះ(រាងតូចក៏ឱនមើលក្រោម)អាយ~~~មនុស្សចង្រៃអារោគចិត្ត»រាងតូចស្រែកឡើងហើយបេះដៃជុងគុកចេញ ធ្វើអោយរាងក្រាសត្រូវភ្ញាក់
«ស្អីៗស្រែកទំទាលម្ល៉េះ?»
«នៅមានមុខមកសួរទៀតហេស? នេះនែក៎ងាប់ទៅមនុស្សរោគចិត្តឌឹបៗៗៗ»ថេយកខ្នើយវៃរាងក្រាសមិនប្រណីដៃ
«អូយ~នែ៎ៗឈប់សិនទៅមើល»រាងក្រាសយកដៃរាំងខ្នើយមិនចឹងទេវៃទក់សាច់អស់ហើយ
«មិនឈប់ វៃអោយលោកឯងងាប់»រាងតូចចាប់រុញរាងក្រាសអោយផ្កាប់មុខនឹងពូកហើយឡើងអង្គុយពីលើ🌚
«នែ៎អាអាល្អិតភ្នែក4មុខស្រីចង់ធ្វើអីទៀតហើយឈប់ភ្លាម»
«សម្លាប់អាមុខឆែបឯងចោល»
«នែ៎~អាយ...ឈឺ~~ឈឺ~~លែងសក់យើងទៅឈឺ»រាងក្រាសស្រែកស្របពេលរាងតូចចាប់បោចសក់គេមកក្រោយ
«មិនលែងអ្នកណាអោយលោកឯងមកឱបខ្ញុំ នៅថើបខ្ញុំទៀតមិនទាន់ជម្រះបញ្ជីទេ»
«យើងមិនដឹងអីទេ ឈឺណាស់លែងសក់យើងសិនទៅមើល»
«មិនដឹងយ៉ាងមិចឱបខ្ញុំហើយធ្វើមិនដឹងអាមនុស្សកេងចំណេញ»
«គឺ...គឺមកពីយើងរងារពេក»
«កុំមកលេសអាយ........»ថេយ៉ុងស្រែកឡើងពេលរាងក្រាសរើបម្រាស់បានហើយក្រឡាស់រាងតូចមកខាងក្រោយទ្រូងខ្លួនវិញ
«លោក....លោកចង់ធ្វើស្អីចុះពីលើខ្ញុំភ្លាមទៅ»រាងតូចប្រឹងរើតែរើមិនរួចព្រោះដៃទាំងសងខាងរបស់គេត្រូវរាងក្រាសចាប់ជាប់ តើធ្វើអីកើត?
«គួរតែរំលោភឯងល្អទេ?»
«នែ៎កុំៗឆ្គួតទេហេសកុំអីចុះពីខ្ញុំទៅ»
«យើងប្រដៅឯងសិនដែរហ៊ានបោចសក់យើងស្ទើររលើងពីក្បាលទៅហើយ»
«លោក...លោកចង់ធ្វើស្អីខ្ញុំអឹម......»គ្រាន់តែរាងតូចនិយាយចប់ភ្លាមរាងក្រាសក៏ថើបបំបិទមាត់យកតែម្ដង
ថេយ៉ុងបើកភ្នែកធំៗចង់រុញរាងក្រាសចេញតែមិនបាន ដំបូងជុងគុកថាគ្រាន់តែថើបបន្តិចទេតែបែជាធ្វើអោយគេជាប់ចិត្តមាត់អាល្អិតនេះផ្អែមណាស់(មិនទាន់ដុសធ្មេញ-,-)មួយសន្ទុះធំទើបដកមាត់ចេញវិញ
រាងតូចមិនមាត់ហើយសម្លឹងមុខរាងក្រាសបន្តិចមុននឹងរុញគេចេញរត់ចូលបន្ទប់ទឹកបាត់
រាងតូចឈរមុខកញ្ចក់ក្ដាប់មាត់ខឹងរាងក្រាសគួរអោយចឹងប្រុសចង្រៃនឹងណាស់!!!
«លោកឯងចាំមើលណា៎ហ៊ានឱបហ៊ានថើបអញអាឆែបគុកចាំមើលសងសឹកអោយបាន»
«អេ~តែថាហេតុអីយើងសំងំអោយអាឆែបនោះថើបចង្រៃយ៍អាថេអើយ ហើុយបានហើយៗឈប់គិតៗហ្វូ~»រាងតូវសម្រួលអារម្មណ៍មួយសន្ទុះទះមុខខ្លួនឯងផាច់ៗហើយទើបងូតទឹក
ខាងក្រៅ
«ឯងគិតស្អីនឹងអាគុកអើយ មិចទៅថើបកូនគេញ្ចឹង»ជុងគុកអង្គុយមិនយល់ខ្លួនឯង
______________
+ ចំការស្រ្តបឺរី
«អាថេឯងកើតថីនឹងមុខក្រញ៉ូវម្ល៉េះ មាត់មិនប៉ប៉ាច់ដូចរាល់ថ្ងៃសោះ»ជីមីន
«គ្មានស្អីទេសធ្វើការទៅ»
«ឆើស~គ្រាន់តែសួរក៏មិនបាន»
«អើនែអាថេឯងមិននាំលោកជុងគុកស្អីគេនោះមកទេហេស?»
«ម៉ោងធ្វើការឬសួរហាសអាក'តុញ?»រាងតូចងាកមកសម្លក់នាយជាមិត្តកំពុងខឹងផងសួរនោះសួរ
«អឺស~ឈប់សួរក៏បាន»ជីមីនពេបមាត់
"តើយើងគួរសងសឹកអាប្រុសឡប់នឹងយ៉ាងមិចល្អទៅ អ៎នឹកឃើញហើយ"រាងតូចថេយ៉ុងគិតក្នុងចិត្តហើយញញឹមបន្តិច(អីគេញ្ចេះ)
«មីនៗ~~~~»យ៉ុនហ្គី
«ណក៎មានអ្នកហៅហើយ»ថេយ៉ុង
«ខ្ពើមឆ្លើយ»ជីមីន
«នេះអ្នកទាំង2ថ្ងៃណាទើបត្រូវគ្នាទៅនៀក៎?»
«ជិតហើយ»យ៉ុនហ្គី
«ខ្ពើម~~10សតវត្សទៀតក៏ខ្ពើមត្រូវដែរ»
«ដាច់ចិត្តម្ល៉េះហា៎អូនមីន»
«នែ៎ជ្រិញពាក្យនឹងណាស់ឈប់និយាយទៅតិចយកកន្ត្រៃនេះកាត់ដាច់មាត់»រាងតូចកាន់កន្ត្រៃជន្លរ
«អា៎ៗកាចម្ល៉េះ»
«ហិ ហិ»ថេយ៉ុងទប់សំណើចមិនបាននឹងអ្នកទាំង2ម្ដងណាដែរថានៅជិតគ្នាមិនឈ្លោះគ្នា?
«សើចស្អីឯង»
«គ្មានទេស»
«អោយប្រាកដ»ជីមីនសម្លក់រាងតូចថ្លែ ។
To be continued......
YOU ARE READING
🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)
Teen Fictionចន ជុងគុក(Top) X គីម ថេយ៉ុង(Bottom)