ក្រោយពីស្ដាប់យ៉ុនមីនប្រកែកគ្នាឡើងហឹងត្រចៀកហើយថេយ៉ុងក៏ត្រឡប់ទៅផ្ទះវិញដើម្បីធ្វើអាហារពេលល្ងាច
«ថេមកវិញហើយហេស»ជេអ៊ុន ជាអ្នកបម្រើក្នុងផ្ទះតែរាងតូចទុកនាងដូចបងស្រីម្នាក់ញ្ចឹង
«បាទបង មោះបងខ្ញុំជួយ»
«អឹម»នាងមិនឃាត់ព្រោះបែបនេះរាល់ថ្ងៃហើយ
«បងលោកយាយទៅណាហើយ?»
«គាត់ទៅមើលចំការមិនទាន់មកវិញទេ»
«ហើយចុះអាបិុមុខឆែបនោះ?»
«គឺ...........»ថេយ៉ុង
«អ៎!!! អ្នកប្រុសជុងគុកមែនទេ គាត់កំពុងមើលទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវ»
«បងជួយទៅហៅគេអោយខ្ញុំបន្តិចមក»
«មានអីឬ?»
«ហៅមកហើយបងទៅធ្វើអីផ្សេងចុះទីនេះខ្ញុំចាត់ការបានហើយ»
«អូខេបងដឹងហើយ»ជេអ៊ុន
«អ្នកប្រុសជុងគុក»
«មានការអី?»ជុងគុក
«ថេអោយទៅផ្ទះបាយបន្តិច»
«គេមានការអី?»
«ខ្ញុំមិនដឹងដែរ»
«ហើុយ~»រាងក្រាសងើបក្រូសទៅរករាងតូចទាំងដកដង្ហើមយ៉ាងវែង ជេអ៊ុនក៏ទៅធ្វើការនាងបន្តផ្សេងទៀត
«មានការស្អី?»ជុងគុក
«នេះហាន់ខ្ទឹមបារាំងនេះទៅ»ថេយ៉ុង
«ស្អី យើងមិនធ្វើទេមិនចេះ»
«ធ្វើឬមិនធ្វើ»រាងតូចសគ្រឺតធ្មេញនិយាយមួយៗច្បាស់ៗសម្លក់រាងក្រាស
«ធ្វើក៏បាន»រាងក្រាសនិយាយសម្លេងស្រាលហើយចាប់ផ្ដើមហាន់ខ្ទឹមបារាំង
«នែ៎ឯងវាចូលភ្នែកយើងណា»
«បុិននឹងវាមិនស្លាប់ទេឬក៏ចង់អត់បាយ?»
«ចាំមើលតែដល់វេនយើងម្ដងណាអាមុខស្រីភ្នែក4»រាងក្រាសនិយាយតិចៗ
«អូយ~~~»រាងតូចស្រែកព្រោះមិនប្រយ័ត្នមុតដៃហួរឈាមមករឹមៗ
«កើតអីនឹង(រាងក្រាសទម្លាក់កាំបិតចោលបែមកមើលរាងតូច)ចេញឈាមហើយអាល្អិតឯងនេះមិនចេះប្រយ័ត្នសោះ»នាយចាប់កាន់ដៃរាងតូចមើល
«វាមិនអីទេលែងដៃ»
«មោះយើងលាងរបួសអោយ»ជុងគុកមិនខ្វល់អូសរាងតូចទៅលាងរបួស
«មិនត្រូវការទេ»
«កុំរឹងរួសពេកប្រយ័ត្នយើងចាប់បឺតស្លេក» រាងតូចលែងមាត់ក៏តាមរាងក្រាស ពេលលាងរបួសរួចហើយក៏បន្តធ្វើម្ហូបនេះជាលើកទីមួយហើយដែរជុងគុកនាយចូលផ្ទះបាយ
#យប់ឡើង
យប់បន្តិចគ្រប់គ្នាក៏ឡើងទៅបន្ទប់រាងខ្លួន ។
«ធ្វើស្អីនឹង?»ជុងគុក
«មិនបើកភ្នែកមើលទេហេសថាកំពុងតែបិទម៉ាស»ថេយ៉ុង
«ឯងជាប្រុសស្អីទៅមកបិទម៉ាសដូចមនុស្សស្រីទៅកើតនៀក»ជុងគុក
«ប្រុសនឹងគ្មានមុខមែនទេ?»
«ឆើស~~~~»
ទាំង2នាក់លែងតប អង្គុយបិទម៉ាសសុខៗរាងតូចក៏នឹកឃើញគំនិតធ្វើបាបរាងក្រាសទៀតហើយព្រោះគេមិនទាន់បានសងសឹករឿងឱបហើយថើបគេនៅឡើយទេ
«លោក»
«ហឹម?»
«ចង់បិទម៉ាសដែរទេ?»
«ទេយើងមិនមែនមនុស្សស្រី»
«វាមិនមែនបិទបានតែស្រីឯណា លោកដឹងទេពេលដែរយើងបិទទៅធ្វើអោយសាច់មុខយើងតឹងណែនកាន់តែស្អាតហើយសាច់ភ្លឺថ្លាសំខាន់ស្រួលមិនស្រួលស្រីៗឃើញហើយដេញស្លាប់»រាងតូចនិយាយបញ្ចូលរាងក្រាស
«ឯងនិយាយមែនហេស?»
«ខ្ញុំមិនចេះកុហកទេ»
«Okayបិទសាកក៏បាន»
«មុននឹងបិទលោកត្រូវលុបមុខនឹងហ្វូមលាងមុខជម្រះធូលីសិន»
«សាំមែន»ជុងគុកដើរចូលបន្ទប់ទឹកហើយរាងតូចដើរចូលតាមក្រោយ
«នេះលាងវាទៅដុះអោយយូរបន្តិចទើបជ្រះ» រាងក្រាសមិនមាត់ក៏យកហ្វូមមកលាងមុខ ឈ្លាតឱកាសពេលរាងក្រាសកំពុងលុបមុខរាងតូចក៏យកទឹកស្អីមិនដឹងពណ៌ខ្មៅហើយចាក់ចូលក្នុងកញ្ចប់ម៉ាសដែរហែកហើយនោះរួចក្រឡុកបន្តិចមុននឹងសើចស្ញេញមិនឮសម្លេង(ម៉ាសពណ៌ខ្មៅចឹងពេលចាក់ទឹកនឹងចូលទៅមើលអត់ដឹងទេ)
«រួចហើយមោះ»
«មោះខ្ញុំfreeបិតអោយ»
«អឹម បិតមក»រាងក្រាសក៏ឈរអោយរាងតូចបិតអោយ រាងតូចចង់តែសើចអោយអាយះមាត់អោយណាណីទេ បិទហើយក៏ចេញមកក្រៅវិញសិនរងចាំនាទីសិនទើបបកបាន ។
To be continued......
VOCÊ ESTÁ LENDO
🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)
Ficção Adolescenteចន ជុងគុក(Top) X គីម ថេយ៉ុង(Bottom)