+ ឃ្លាំងចាស់មួយកន្លែង🏚️
«ហា៎...ប៉ាៗជួយអូនផងហឹក ហឹក»យ៉ុនជន ស្រែកទ្រហោយំហៅអ្នកជាប៉ា ជាក្មេងមិនដឹងអីត្រូវគេចាប់បែបនេះច្បាស់ជាភយ័ខ្លាច ។
«ស្ងាត់មាត់ទៅអាក្មេងឆ្គួត»
«ពូហឹក ហឹកជូនអូនទៅជួបប៉ាៗតិចមកហឹក ហឹក»យ៉ុនជន
" យើងក៏ចង់ជួយឯងដែរក្មេងតូច តែបើយើងជួយឯងគ្រួសារយើងច្បាស់ជាយ៉ាប់ទោះយើងធ្វើការងារនេះក៏យើងចេះអាណិតក្មេងដែរ កូនគេកូនយើង " បុរសនោះគិត បានត្រឹមតែមើលក្មេងតូចត្រឹមអាយុ5ឆ្នាំដល់គួរអោយអាណិត យ៉ុនជនយំរហូតដល់សន្លប់ណាមួយគេក្មេងកម្លាំងខ្សោយថែមទាំងមិនទាន់បានញាុំបាយទៀតផង ។
ថេយ៉ុង នៅផ្ទះអង្គុយមិនសុខអារម្មណ៍ចេះតែភ័យកើតមានឡើង ។
«ហើុយ ហេតុអីអារម្មណ៍ភ័យៗចេះតែកើតឡើងបែបនេះ» រាងតូចទម្លាក់ខ្លួនអង្គុយលើសាឡុង អង្គុយបានបន្តិចក៏សំឡេងទូរស័ព្ទក៏រោទ៍ឡើង ។
រីុង~រីុង~
«អាឡូ គីម ថេយ៉ុងនិយាយ»ថេយ៉ុង
«អាឡូខ្ញុំគឺអ្នកគ្រូរបស់យ៉ុនជន»
«មានការអីមែនទេអ្នកគ្រូ»ថេរាងចម្លែកចិត្តបន្តិច ព្រោះគាត់មុនដែរខលមកនោះទេ
«គឺខ្ញុំចង់សួរថាថ្ងៃនេះយ៉ុនជន កើតអីមែនទេមិចបានជាមិនឃើញមកសាលា»
«ថាមិច? មិនឃើញទៅទេមែនទេអ្នកគ្រូ?»ថេយ៉ុងភ្ញាក់ អារម្មណ៍ល្វើយមិញក៏បាត់អស់
«ចាស៎ត្រូវហើយ»
«តែព្រឹកមិញនេះប្ដីខ្ញុំបានជូនគេទៅហើយ»
«តែមិនឃើញនោះទេចា៎ ទើបខលទៅសួរខ្លាចកើតអី»
«បាទញ្ចឹងអគុណអ្នកគ្រូ ប៉ុណ្ណឹងសិនចុះខ្ញុំនឹងខលទៅសួរប្ដីខ្ញុំសិនជម្រាបលាអ្នកគ្រូ»
«ចា៎ជម្រាបលា» និយាយចប់ប្រពន្ធ័ទូរស័ព្ទក៏កាត់ផ្ដាច់ រាងតូចក៏ស្រវេស្រវាចុចរកលេខរបស់ជុងគុក បើសិនជាមានរឿងអីកើតឡើងចំពោះកូនមែនគេច្បាស់ជាឆ្គួតមិនខាន រាងតូចរកលេខឃើញរៀបនឹងចុចខលទៅនាយទៅហើយ តែស្រាប់តែមានលេខនរណាមិនដឹងខលមកគេ
YOU ARE READING
🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)
Teen Fictionចន ជុងគុក(Top) X គីម ថេយ៉ុង(Bottom)