+ ព្រឹកឡើង
- 3ថ្ងៃកន្លងផុតទៅ -
នេះកន្លងផុតទៅ3ថ្ងៃទៅហើយ តែជុងគុកនៅតែមិនទាន់ដឹងខ្លួននៅឡើយ ។មន្ទីរពេទ្យ ក្រាក~~~
«ប៉ាៗ»យ៉ុនជន រត់មករកថេយ៉ុង រាងតូចក៏លើកកូនដាក់លើភ្លៅ
«អាថេ»ជីមីន
«អរជីមីន បងយ៉ុនហ្គីនេះអ្នកទាំង2ជូន យ៉ុនជនហេស?»ថេយ៉ុង
«អឹម ប៉ាម៉ាក់ក្មេកឯងរវល់ ណាមួយយើងនឹងយ៉ុនមកមើលជុងគុកផង»ជីមីន
«អគុណអ្នកទាំង2ណាស់ អង្គុយចុះសិនមក»អ្នកទាំង2ក៏អង្គុយចុះក្បែររាងតូច
«ហឹមក្រអូបណាស់ យប់មិញគេងលក់ស្រួលទេហាស៎»ថេយ៉ុង
«អត់ទេ»យ៉ុនជនក្រវីក្បាល
«មិចញ្ចឹង?»ថេយ៉ុង
«បើអត់មានប៉ាៗនឹងប៉ាហ្គុកឱបកូនផងនឹង»យ៉ុនជននិយាយទាំងពេបមាត់តិចៗ
«ញ្ចឹងទេហេស ចុះកូនញាុំអីហើយនៅ?»
«រួចហើយជាមួយពូមីននឹងពូយ៉ុន»
«អឹមញ្ចឹងល្អណាស់»
«ថេនេះឯងញាុំអីសិនទៅយើងទិញមកអោយ មើលចុះស្រកសាច់ណាស់តែប៉ុន្មានថ្ងៃសោះ»ជីមីន
«យើងមិនឃ្លានទេ»
«បើឯងមិនញាុំ ឈឺម្នាក់ទៀតបានអ្នកណាមើលជុងគុក»យ៉ុនហ្គីនិយាយធ្វើអោយរាងតូចគិតបន្តិច
«ហឹមញាុំក៏បាន»
«មោះយ៉ុនជន មកពូមកចាំនាំទៅក្រៅទិញការ៉េមញាុំ»យ៉ុនហ្គី
«យេតោះ»យ៉ុនជនក៏ចេញទៅក្រៅជាមួយរាងក្រាស
«ឯងញាុំអោយច្រើនៗទៅថ្ងៃបន្តិចទើបម៉ាក់ក្មេកឯងមក»ជីមីន
«អឹមអគុណឯងណាស់ជីមីន»ថេយ៉ុង
«មិនអីនោះទេ ជាមិត្តនឹងគ្នាសោះ»ជីមីនញញឹមមួយសន្ទុះក្រោយរាងតូចក៏ញាុំរួចរាល់ហើយរៀបចំទុក
«គ្រូពេទ្យថាមិចខ្លះ?»
«ពេទ្យថាបើជុងគុករឹងមាំនឹងឆាប់ដឹងខ្លួនវិញ»
«អឹមញ្ចឹងល្អហើយ សង្ឃឹមថានឹងឆាប់ដឹងខ្លួនចុះ»
«ប៉ាៗ»យ៉ុនជន