ភាគទី33: ការធ្វេសប្រហែស

4.1K 333 1
                                    

#ព្រឹកថ្ងៃថ្មី

«យ៉ុនជនហា៎ភ្ញាក់ឡើងកូនដល់ម៉ោងទៅរៀនហើយសឺត...» ថេយ៉ុងចាប់ថើបក្រញិចថ្ពាល់កូន

«ហឹម~~~~» អាល្អិតបើកភ្នែកឡើងតិចៗ

«តោះទៅងូតទឹក» ថេយ៉ុងលើកពរកូនតូចចូលបន្ទប់ទឹកដើម្បីងូតទឹកអោយគេ

«អាប៉ាៗជាក់ហា៎» យ៉ុនជនស្រែកចាចពេលទឹកត្រូវខ្លួន

«ទ្រាំបន្តិចទៅ មោះដុះសាប៊ូអោយក្រអូប» ថេយ៉ុង

«អូបៗទើបឆីៗស្រឡាញ់» យ៉ុនជន

«យើសអាកូនក្បាលខូច» រាងតូចគ្រឺតធ្មេញខ្នាញ់កូន

«មោះរួចហើយ» រាងតូចពរកូនចេញមកវិញហើយស្លៀកពាក់អោយគេទើបចុះទៅខាងក្រោមញាុំបាយ

«ប៉ាៗ» យ៉ុនជនរត់ទៅរកជុងគុក

«រួចរាល់ហើយហេស?» រាងក្រាសលើកគេពរកូន

«បាទ អូនអូបទេប៉ាធំ?»

«អូបតើ អូបខ្លាំងទៀតផងសឺតៗៗ» ជុងគុកថើបថ្ពាល់កូនខ្សឺតៗ

«បានហើយមោះញាុំបាយ» ថេយ៉ុង

«តោះ» ជុងគុកពរកូនដាក់លើកៅអី

«ហា៎មាត់»

«ហា៎~~~» យ៉ុនជនហាមាត់អោយថេបញ្ចុករហូតដល់ឆ្អែតពេលញាុំបាយរួចរាល់ទើបជុងគុកទៅធ្វើការហើយជូនកូនទៅរៀនផង

«បងទៅហើយសឺត....» រាងក្រាសថើបថ្ងាសរាងតូចមួយខ្សឺត ហើយទើបចេញទៅ ថេក៏ប្រមូលចានយកទៅលាង

+ សាលា

«ដល់ហើយខំរៀនឮទេ?» ជុងគុកផ្ដែផ្ដាំកូន

«បាទប៉ាធំសឺត» យ៉ុនជនថើបថ្ពាល់ប៉ាៗគេមួយខ្សឺតហើយរត់ចូលសាលាចំណែកឯរាងក្រាសបើកឡានទៅធ្វើការបន្ត

_________

«ប៉ា~~» មីកហ្គី

«យ៉ាងមិច?» លោកលីមិនមើលមុខកូនស្រីឡើយ

«នេះប៉ានៅខឹងនឹងខ្ញុំទៀតហេស?» មីកហ្គី

«ត្រូវហើយឯងគួរតែដឹងខ្លួនហើយ មួយឆ្នាំនេះដើរទាត់តែខ្យល់ថាទាក់កូនអ្នកមានតែដូចគ្មានបានការមួយសោះ ឯងដឹងទេពេលនេះក្រុមហ៊ុនយើងកាន់តែដុនដាបហើយ»លោកលី

🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)Where stories live. Discover now