ភាគទី22: សារភាពស្នេហ៍

5.4K 441 2
                                    

«អុស៎....ម៉ាក់សុំទោសម៉ាក់គ្មានចេតនាកាត់ចង្វាក់កូនទេ»លោកស្រីចនមកវិញជាមួយ លោកចន ទាន់
2នាក់នោះគ្រាន់តែឮប្រញាប់ផ្ដាច់មាត់ចេញពីគ្នាភ្លាមរាងតូចក៏រុញទ្រូងរាងក្រាសអោយងើបចេញពីគេហើយក្រោកអង្គុយរៀបរឹកអោយស្រួលបួល រាងតូចវិញឱនមុខរហូតអៀនពេក ខ្មាស់ទៀតផង

«អើ....ម៉ាក់មកវិញហើយហេស?»ជុងគុក

«ចា៎កូន អើតែថាមិញម៉ាក់អត់បានឃើញទេ»រាងចំណាស់បញ្ជាក់តែតាមពិតឃើញគ្រប់យ៉ាង

«ប៉ាក៏អត់បានឃើញដែរ»ពួកគាត់អង្គុយចុះទល់មុខគេទាំង2នាក់

«អរបាទ»ជុងគុក

«កូនថេយ៉ាងមិចនឹង?»លោកស្រីចន

«អរបាទគឺអត់មានអីទេ»ថេយ៉ុងប្រញាប់ក្រវីក្បាល

«ហើយកូនទាំង2ញាុំបាយហើយឬនៅ»

«គឺមិនទាន់ទេម៉ាក់»ជុងគុក

«មិចញ្ចឹង?»

«គឺកូនទើបតែចុះមកមុននេះបន្តិច»

«អរញ្ចឹងពួកកូនញាុំបាយចុះម៉ាក់រកទៅងូតទឹកសិនតោះបង»

«បាទ» ពួកគាត់ទៅបន្ទប់បាត់

ឌឹប

«អូយ......»ជុងគុក

«រឿងគ្រប់យ៉ាងដោយសារលោកឯងនឹងប្រុសចង្រៃ»នាយតូចគប់រាងក្រាសមួយតេលេក្ដាប់មាត់សម្លក់មុខគេទៀតផង

«មើលមុខខឹងចឹងទៅគួរអោយចាឡាញ់ណាស់»

«កុំមកលេងសើច»

«ហូយ.....»

«ចេញទៅអញទៅសីុបាយ»រាងតូចក្រោកដើរទៅតុបាយធ្វើមិនដឹង

«ចុមអញបណ្ដោយ»រាងក្រាសហួសចិត្តទើបដើរទៅតាមក្រោយការញាុំអាហាបញ្ចប់ទៅដោយសម្លក់សម្លឹងគ្នា

ក្នុងបន្ទប់

«ហូយ...ត្រជាក់ណាស់»រាងតូចចេញមកពីបន្ទប់ទឹកវិញទាំងពាក់ឈុតគេងយប់រួចរាល់តែវានៅតែរាងត្រជាក់ព្រោះដល់ខែរងារហើយ

   រាងក្រាសពេលឃើញរាងតូចចេញមកហើយងើបដើរទៅបើកម៉ាសីុនកម្ដៅឲរាងតូចទើបចូលទៅងូតទឹកតាមក្រោយ នាយតូចឃើញកាយវិការគេហើយធ្វើមុខឡេឡឺហើយដើរទៅអង្គុយនៅមុខកញ្ចក់ ហើយផ្លុំសក់ផ្លុំបណ្ដើរគិតរឿងខ្លះបណ្ដើរ

🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)Where stories live. Discover now