ភាគទី16: អាឆ្គួត ឡប់សតិ

5.6K 451 3
                                    

#ព្រឹកឡើង

   ព្រឹកព្រលឹមស្រាងៗរាងតូចភ្ញាក់ ចាប់ផ្ដើមបើកភ្នែក
សន្សឹមៗហើយសម្លឹងផ្ទៃមុខរាងក្រាស រួចប្រើដៃដាក់លើថ្ពាល់នាយថ្នមៗ

«តាមពិតទៅលោកក៏គួរអោយស្រឡាញ់ដែរតើ ទាស់
ត្រង់ថាលោកក្បាលខូច ហើយព្រានបន្តិច»ថេយ៉ុងនិយាយតិចៗ

«ហឹម~~~ »ជុងគុក កម្រើកខ្លួនហើយឱបរាងតូចណែនជាងមុន

«នែ៎....លោកខ្ញុំថប់ដង្ហើមខ្លាំងណាស់»ថេយ៉ុង

«អារុណសួរស្ដី»ជុងគុក

«អាឆ្កួត»រាងតូចទះមាត់រាងក្រាសតិចៗ

«ដៃឯងតូចៗញ្ចឹងគិតថាទះយើងឈឺដែរហេស៎?»នាយសម្លឹងមុខរាងតូចប្រើក្រសែរភ្នែកច្រឡើម

«ឆើស~~»ថេយ៉ុងធ្វើមុខខឹងដែរនាយថាអោយខ្លួន

«ពេលខឹងចឹងទៅគួរអោយចង់រំលោភ
ណាស់ឯងដឹងទេ?»ជុងគុក

«ក្បាលលោកឯង»ថេយ៉ុងសម្លក់រាងក្រាស់ គេសឹងតែចាប់វៃនាយអោយណាណីម្ដងទេ កុំតែខ្លួនឯងតូចពេកស្រួលមិនស្រួលនាយវៃបែកគូទវិញ

«ក្មេងឈ្លើយ»

«ប៊ែក~~~~»ថេយ៉ុងលានអណ្តាតឌឺដងអោយរាងក្រាស

«ឆើស ក្មេងនេះចំជាឆ្គួតមែនហើយ»

«អឹមមែនហើយលោកខ្ញុំសួរមួយបានទេ?»

«និយាយមក»

«ស្រីម្នាក់ព្រឹកថ្ងៃមិញជាសង្សារលោកឯង
ហេស?»

«ចង់ដឹងធ្វើស្អី?»

«ឆ្លើយមក»

«បើមែនយ៉ាងមិច?»

«គ្មានស្ដីទេ មុខដូចត្រឡោកបែកសោះកោតលោក
ចេះស្រឡាញ់ទៅកើត»

«នាងស្អាតសម្រាប់យើង»

«ស្រឡាញ់នាងខ្លាំងហ៎...?»

«ដឹងត្រឹមថាស្រឡាញ់ខ្លាំងជាងឯងបាន
ហើយក្មេងល្ងើ»

«ឆើស~~ខ្ញុំមិនបានជួលអោយលោកស្រឡាញ់ខ្ញុំទេ
ឌឹប»រាងតូចធាក់រាងក្រាសមួយជើង ហើយក្រោកពីគ្រែដើរចូលបន្ទប់ទឹកបាត់ រាងតូចមិនដឹងដូចគ្នាគ្រាន់តែឮរាងក្រាសនិយាយបែបនឹងមានអារម្មណ៍ថាអន់ចិត្ត

🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)Opowieści tętniące życiem. Odkryj je teraz