#ព្រឹកថ្ងៃថ្មី
(ម៉ោង6ព្រឹក)
ព្រឹកឡើងរាងក្រាសបានភ្ញាក់មុនរាងតូចព្រោះគេត្រូវចូលធ្វើការថ្ងៃដំបូង។
«សឺត......»ជុងគុកថើបថ្ពាល់រាងតូចមួយខ្សឺតយ៉ាងវែង រួចវែកសក់ដែរបាំងមុខរាងតូចចេញនឹងថើបថ្ងាសមួយខ្សឺតទៀតទើបចូលទៅបន្ទប់ទឹក តែមុននឹងទៅនាយទាញភួយដណ្ដប់អោយរាងតូចយ៉ាងត្រឹមត្រូវព្រោះខែរងារចាប់ផ្ដើមមកដល់តិចៗហើយ រាងក្រាសមិនដាស់រាងតូចព្រោះមើលទៅគេអស់កម្លាំងណាស់
២០នាទីក្រោយរាងក្រាសក៏ចេញមកវិញនាយស្លៀកពាក់យ៉ាងសង្ហារតែម្ដង ព្រោះថ្ងៃធ្វើការដំបូង
«ហឹម.......»ថេក្រហឹមតិចៗបង្រួញខ្លួនទាញភួយគ្របដល់ក៎ឃើញតែក្បាលមើលទៅចង់ចាប់ញិចណាស់ មុខខ្ជូតៗបើកភ្នែកតិចៗរបៀបមនុស្សអស់ងងុយគ្មានកម្លាំង
«នេះភ្ញាក់ហើយហេស?»រាងក្រាសដើរមកអង្គុយលើគ្រែក្បែររាងតូចហើយអង្អែលក្បាលគេតិចៗ រាងតូចងក់ក្បាលភ្ងោកៗភ្នែកបើកតិចៗឡើងគួរអោយខ្នាញ់(សាកស្រមៃ)រាងក្រាសសើចគេតិចៗស្ញេញទាំងព្រឹក
«មើលមុខចុះដូចកូនឆ្កែទើបនឹងកើតញ្ចឹង»នាយញីសក់ក្បាលរាងតូច
«មើស៎......»នាយតូចនិយាយបង្អូសហើយដកដៃម្ខាងចេញពីភួយរុញដៃរាងក្រាសចេញភ្នែកនៅតែបើមិនរួច
«យើងទៅធ្វើការហើយដេកយកកម្លាំងទៅជុបសឺត..»នាយបានថើបមាត់រាងតូចបន្តិចទើបដើរចុះទៅក្រោម
«ចុះមកហើយហេស?»លោកចន
«បាទប៉ា»ជុងហ្គុក
«ចុះឯណាកូនថេ»លោកស្រីចន
«គឺគេមិនស្រួលខ្លួននៅគេងនៅឡើយ»
«ធ្ងន់ធ្ងរទេកូន?»លោកស្រីចន
«ដើរមិនរួចទេដឹង?»លោកចន
«បង.....»លោកស្រីចនហៅបង្អូសបន្តិច យប់មិញស្មានតែពួកគាត់មិនដឹងហេស៎ថាពួកគេធ្វើស្អី
«ប៉ា!!!»
«យ៉ាប់ណាស់កូននេះ» រាងក្រាសសើចស្ញេញរៀងអៀនបន្តិចដែរ
«បានហើយឆាប់ញាុំបាយទៅរឿងកូនថេចាំម៉ាក់អោយអ្នកបម្រើធ្វើស៊ុបប៉ូវអោយគេញាុំ»
YOU ARE READING
🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)
Teen Fictionចន ជុងគុក(Top) X គីម ថេយ៉ុង(Bottom)