ចន ជុងគុក ជាកូនប្រុសតែម្នាក់គត់របស់គ្រួសារត្រកូលJeonគេមានអាយុ22 ឆ្នាំមានរូបរាងសង្ហារ មាឌមាំស្រីណាឃើញហើយក៏ប៉ងប្រាថ្នាចង់បានធ្វើជាគូអនាគតគេជាមនុស្សម្នាក់រៀនបានខ្ពង់ខ្ពស់ ចរឹតចូលចិត្តឌឺដងច្រឡើមក្បាលរឹងគ្មានអ្នកណាប្រដៅបានតែគេស្រឡាញ់គ្រួសារណាស់ រឿងសង្សារវិញរាប់ភ្លេចបើរឿងដើរលេងវិញទុកចិត្តលើគេចុះលេខ1ជួនកាលអត់ចូលផ្ទះទៀត ។
គីម ថេយ៉ុង អាយុ20ឆ្នាំជាក្មេងប្រុសម្នាក់ខ្វះភាពកក់ក្ដៅពីឱពុកម្ដាយតាំងតែពីតូច(គាត់ស្លាប់អស់)រៀនពុំសូវបានខ្ពង់ខ្ពស់តែគេសព្វថ្ងៃរស់នៅដេហ្គូជាមួយនឹងម្ដាយរបស់ម៉ាក់ជុងគុក គេមានរូបរាងតូចច្រឡឹងដៃជើងស្រឡូនស្រឡៅស្បែកសរម៉ត់រលោងបបូរមាត់ពណ៌សីុជំពូពាក់វ៉ែនតា(មិនមែនមីញ៉ូកទេស្តាយតាំងដើមមកចឹង) គេជាក្មេងឧស្សាហ៍តែនិយាយពីថាឆ្នាស់នោះឆ្នាស់និយាយចាញ់គេមិនស្រួលហែកមាត់ចោល ។
គ្រួសារត្រកូលចន នឹងគ្រួសារត្រកូលគីមស្គាល់គ្នាតាំងពីនៅដេហ្គូ តែក្រោយពីជុងគុកកើតបានអាយុ3ឆ្នាំក៏ប្ដូរទៅរស់នៅSeoul ហើយពេលនោះថេយ៉ុងទើបតែអាយុ1ឆ្នាំទេ ដោយសារការរាប់អានគ្នារវាងគ្រួសារទាំង2មុននឹងទៅSeoulគ្រួសារទាំង2បានធ្វើរឿងមួយ ក្រោយថេយ៉ុងអាយុបាន7ឆ្នាំប៉ាម៉ាក់គេក៏បានស្លាប់ទើបលោកយាយរបស់ជុងគុកចិញ្ចឹមនឹងស្រឡាញ់គេដូចចៅបង្កើតម្នាក់ដែរ ។
SEOUL!🌸
ភូមិគ្រឹះចន
«ទើបមកពីណាលោកកូនបាត់មួយយប់»លោកស្រីចម
«ហូយ~~អ្នកម៉ាក់ចេះឆ្ងល់ទៅកើត»ជុងគុក ឱបម៉ាក់នាយដើម្បីយកចិត្ត
«មកពីម៉ាក់ចង់ដឹងថាលោកកូនឯងឆ្លើយឬក៏អត់»លោកស្រីចន
«ហិ ហិញ្ចឹងម៉ាក់ដឹងហើយកូនសុំទៅបន្ទប់សិនហើយណាបាទ»នាយនិយាយចប់ក៏រត់ឡើងលើផ្ទះបាត់
«ហឹម យ៉ាប់ណាស់ចាត់ការអាកូនឯងចោលម្ដងទើបបាន»លោកស្រីចន ដើរទៅរកលោកចន ដែរអង្គុយលើសាឡុងមើលទូរទស្សន៍ធ្វើមិនដឹង
«អូនកើតអីធ្វើមុខស្អុយម្ល៉េះ?»លោកចន
«ក្រពុលមុខរឿងលោកកូនដឹងកាលណាដឹងក្ដីទេគ្មានចេះធ្វើស្អីទេ»លោកស្រីចន