លោកស្រីចនដើរចូលមកក្នុងផ្ទះបាយក៏ប្រទាក់ភ្នែកនឹងរាងតូចដែរកំពុងឈរធ្វើម្ហូប
«សួរស្ដី»លោកស្រីចន
«អរបាទសួរស្តី»ថេយ៉ុងងាកក្រោយហើយឱនក្បាលគោរពបន្តិច
«ក្មួយមែនទេឈ្មោះគីម ថេយ៉ុង?»
«បាទត្រូវហើយ នេះលោកស្រីស្គាល់ឈ្មោះខ្ញុំដែរហ៎?»
«គឺរឿងវាវែងឆ្ងាយណាស់ ហើយខ្ញុំគឺជាម៉ាក់របស់ជុងគុក»
«អរញ្ចឹងមាននយ័ថាលោកស្រីជាកូនរបស់លោកយាយហើយ»
«ហឹមត្រូវហើយ ហើយនេះក្មួយធ្វើអីនឹង?»
«អរគឺខ្ញុំកំពុងតែធ្វើម្ហូបបន្តិចទៀតរួចរាល់ហើយហើយ»រាងតូចញញឹមបន្តិច
«នេះក្មួយចេះធ្វើដែរហេស» គាត់ដឹងថាចេះតែគាត់ធ្វើសួរ គ្រប់យ៉ាងលោកយាយនិយាយប្រាប់តែញឹក
«គឺបាទត្រូវហើយ»
«មិនដូចកូនជុងសោះគ្មានចេះស្អីក្រៅពីរឿងអត់ប្រយោជន៍សោះ»
«ប្រហែលមិនទាន់ដល់ពេលហើយមើលទៅ»
«ប្រហែលដល់មានប្រពន្ធទើបចេះកែចរិតចោម្សៀតនឹងបាន»
«ខ្ញុំមិនដឹងដែរ»រាងតូចញញឹមស្រស់ដាក់គាត់ គាត់សម្លឹងមករាងតូចគេគ្មានទស់ត្រង់ណាទាល់តែសោះថ្វីត្បិតតែគេជាប្រុសពិតមែនតែមើលទៅគួរអោយស្រឡាញ់ណាស់បិុននឹងហើយ*** **** *** ****** *** ***
មិនយូរប៉ុន្មានការចម្អិនត្រូវបានបញ្ចប់គ្រប់គ្នាអង្គុយតុបាយរួមគ្នា លោកស្រីចនចាប់ផ្ដើមញាុំនៅអ្វីដែររាងតូចបានធ្វើ
«ហឹម ឆ្ងាញ់ខ្លាំងណាស់នេះក្មួយពូកែធ្វើម្ហូបមែនឆ្ងាញ់ជាងខ្ញុំធ្វើទៅទៀតនៀក»សរសើររាងតូចមិនដាច់ពីមាត់
«អគុណតែមិនដល់ថ្នាក់នឹងទេ»
«មិនដល់យ៉ាងមិចបើយាយក៏គិតញ្ចឹងដែរនោះ»លោកយាត
«ហិ ហិបាទ»
«គ្មានឆ្ងាញ់ត្រង់ណាផង»ជុងគុកនិយាយតិចៗ
«កូននិយាយអី?»
«គ្មានអីទេម៉ាក់»
«អត់ល្អហើយ»មេីលមុខកូនប្រុសក្បាលខូចរបស់គាត់ទាំងខ្នាញ់