ភាគទី27: ដំណឹងល្អ

5.2K 404 3
                                    

   ក្រោយពីនាំរាងតូចដើរលេងហើយល្ងាចបន្តិចទើបត្រឡប់ទៅផ្ទះវិញ ។

«កូនមកវិញហើយហេស?»លោកចន

«បាទប៉ា»ជុងគុក

«ម៉ាក់កូនកំពុងចាំ»លោកចន

«គាត់មានការអីហេស»

«ទៅបន្ទប់ទទួលភ្ញៀវទៅ»

«បាទ»

បន្ទប់ទទួលភ្ញៀវ

«ម៉ាក់»

«អឹមអង្គុយចុះសិនមកកូន»លោកស្រីចន

«នេះទើបមកពីជូនប្អូនដើរលេងហេស?»

«បាទត្រូវហើយ ម៉ាក់មើលតែមុខទៅក៏ដឹងដែរថាសប្បាយចិត្តញញឹមរហូត»

«ឡប់»ថេយ៉ុងគក់រាងក្រាសតិចៗមួយដៃ

«ហាស៎ហា»រាងចំណាស់ទាំង2សើច

«មែនហើយកូនម៉ាក់សួរខ្លះបានទេ?»

«បាទសួរមកម៉ាក់»

«គឺម៉ាក់ចង់សួរថារវាងពួកកូនកន្លងមកនេះយ៉ាងមិចហើយមានចិត្តអោយគ្នាខ្លះទេហឹម?»

«បាទម៉ាក់ពេលនេះកូននឹងថេ ស្រឡាញ់គ្នាហើយ(នាយទាញដៃរាងតូចមកកាន់)ខ្ញុំធ្លាប់គិតថារឿងនេះពិតជាឡប់ខ្លាំងណាស់ហេតុអីម៉ាក់បែជាភ្ជាប់ពាក្យកូនជាមួយនឹងប្រុសដូចគ្នាទៅវិញ តែពេលគិតយូរៗហេតុអីថាវាជារឿងឆ្គួតឡប់គ្រាន់តែស្រឡាញ់ភេទដូចគ្នាសោះទៅខុសអី ណាមួយសមយ័នេះហើយនៅរើសអើងអីទៀត ហើយដំបូងខ្ញុំក៏មិនបានស្រឡាញ់អាល្អិតនេះដែរតែក្រោយពីរស់នៅជាមួយគ្នារាងយូរបន្តិចទើបដឹងថាទោះបីគេជាក្មេងប្រុសតែគេល្អជាងមនុស្សស្រីមួយចំនួន ការងារក៏ចេះ មើលថែលោកយាយ ហើយក៏សុំសរសើរថេដែរជាក្មេងរឹងមាំណាស់ អាចរស់នៅដោយគ្មានប៉ាក់ម៉ាក់បានហើយធ្វើជាក្មេងស្លូតត្រង់ទោះបីជាឆ្នាស់បន្តិចតែពិតជាគួរអោយស្រឡាញ់ណាស់ក៏ព្រោះតែគេពេលនេះទើបកូនផ្លាស់ប្ដូរប៉ាម៉ាក់ក៏ឃើញមែនទេ ហើយពេលនេះខ្ញុំស្រលាញ់គេណាស់អាចថាខ្វះមិនបានទេ អាល្អិតនេះជាដង្ហើមខ្ញុំហើយ»រាងក្រាសរៀបរាប់ឡើងវែងអន្លាយ ធ្វើអោយរាងតូចរំភើបឡើងយំទៅហើយ

«ហឹក ហឹកជុង»ថេយ៉ុង

«កុំយំអី មើលលែងស្អាតហើយ»នាយជូតទឹកភ្នែកអោយរាងតូច

🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)Donde viven las historias. Descúbrelo ahora