ភាគទី21: ឆ្មាកណ្ដុរ

5.6K 430 5
                                    

   រាងក្រាសឈានជើងចូលដល់ក្នុងផ្ទះភ្លាមក៏ក្រឡេកភ្នែកទៅឃើញរាងតូចនៅក្នុងផ្ទះបាយក៏ដើរទៅរកតែម្ដង

«នេះភ្ញាក់ហើយហេស៎?»ជុងគុកញីសក់ក្បាលរាងតូច ហើយឱនចំកោងខ្នងដាក់ដៃលើស្មារាងតូចពីក្រោយ ហើយឱនមុខសួរគេ រាងតូចមិនឆ្លើយតែងក់ក្បាលតិចៗព្រោះមាត់កំពុងតែញាុំ

«សឺត....»រាងក្រាសថើបថ្ពាល់រាងតូចមួយខ្សឺតហើយទាញកៅអីអង្គុយក្បែរគេ

«ញាុំអោយច្រើនៗទៅនឹងមានកម្លាំងវិញ»នាយយកដៃទាំងគូក្រសោបមុខរាងតូច

«មើស...កុំឆាឆៅកំពុងញាុំ»ថេវៃដៃរាងក្រាស

«គេសុំទោស»នាយដកដៃចេញពីមុខរាងតូច រួចច្រត់ដៃនឹងតុម្ដងហើយអង្គុយសម្លឹងមុខរាងតូច

«ឯងស្អាតគ្រប់ពេលដឹងទេ?»រាងក្រាសនិយាយតែមាត់តែភ្នែកនៅសំម្លឹងមុខរាងតូចដដែរ រាងតូចវិញឮហើយទម្លាក់ស្លាបព្រាចុះមើលមុខរាងក្រាសបន្តិចទើបបន្តញាុំរហូតដល់អស់

«ចាំយើងយកទឹកអោយ»នាយក៏ងើបក្រុសទៅយកទឹកអោយរាងតូច

«នេះ»

«អគុណ»រាងតូចលើកទឹកផឹកអស់កន្លះកែវ

«នេះថ្នាំផឹកទៅ»នាយហុចថ្នាំប៉ុន្មានគ្រាប់អោយរាងតូច

«ថ្នាំស្អី?»

«ថ្នាំបំបាត់ការឈឺចាប់»

«ហេតុអីត្រូវផឹកមិនបានឈឺអីផង?»មាឌតូចលើកចិញ្ចើមសួរ

«ប្រាកដហើយហេសថាអត់ឈឺអី?»

<អឹម>រាងតូចងក់ក្បាល

«ត្រូវការអោយយើងពិនិត្យទេញ្ចឹង មិនស្រួលក្រហមផងក៏មិនដឹង?»នាយច្រឡឺមសួរធ្វើអោយរាងតូចប្រកែកភ្លាម (យល់អត់🤧)

«មិនបាច់ទេផឹកក៏បាន»រាងតូចឮហើយក៏យល់ទើបប្រញាប់យកថ្នាំមកផឹកភ្លាម

«ហឹមរួចហើយ»

«ល្អណាស់»

«ថេ?»

«យ៉ាងមិច?»

«មិនខ្លាចម៉ាក់ឃើញ ម៉ាក់ដឹងទៀតទេហេស៎?»

«ឃើញអីដឹងអី?»

«នោះ»រាងក្រាសយកដៃចង្អុលក៎រាងតូចដែរមានស្នាម បង្ករឡើងដោយស្នាដៃរបស់នាយ

🌶️ចៅប្រសារឆ្នាស់ប៉ះចៅបង្កើតឆ្នើម🔥(𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲✅)Where stories live. Discover now