EP4: បានត្រឹមថេយ៉ុងមិនអីខ្ញុំរីករាយណាស់ហេីយ

431 32 0
                                    

ភាគទី4
សន្យាស្នេហ៍

<< ឯងកេីតអីនឹងហាក? >> ជីស៊ូឆូងក្បាលរបស់ខ្លួនចុះក្រោមដែលឃេីញ stevie កំពុងតែយំមិនទាន់បានសួរស្អីស្រួលបួលផងយំបាត់ហេីយ

<< គឺ....ម៉ាក់នឹងប៉ារបស់ខ្ញុំបានស្លាប់បាត់ហេីយនៅលេីកោះជីជូរខ្ញុំនឹកពួកគាត់ខ្លាំងណាស់ហេីយពូម្នាក់ដែលតាមខ្ញុំមកនោះជាពូរបស់ខ្ញុំតែគាត់អាក្រក់ខ្លាំងណាស់គាត់តែងតែវ៉ៃខ្ញុំរហូតមិនសូវអោយខ្ញុំញុាំបាយឆ្អែតប៉ុន្មាននោះទេមិនដែលគេងអោបខ្ញុំដូចម៉ាក់ទេមិនដែលបញ្ចុកបាយខ្ញុំដូចប៉ាទេគាត់គឺជាបិសេធដែលខ្ញុំស្អប់បំផុត ហិុក ហិុក >> ក្មេងតូចនោះនិយាយរៀបរាប់ពីទុក្ខសោករបស់គេដូចជាមនុស្សធំអញ្ចឹងនេះទេីបតែ 6 ឆ្នាំតែប៉ុណ្ណោះតែបានសម្តីដូចមនុស្សចាស់អញ្ចឹង។ ឯជីស៊ូវិញក៏អាណិតនឹងក្មេងនោះខ្លាំងណាស់ដែលគ្មានប៉ាម៉ាក់មេីលថែថែមទាំងមានពូចិត្តអាក្រក់ធ្វេីបាបរាល់ថ្ងៃទៀត

<< Ok ឥឡូវ noona នឹងនិទានរឿងអោយឯងស្តាប់ >>

<< កាលពីយូរលង់ណាស់មកហេីយមានព្រះអង្គម្ចាស់មួយដែលនៅខ្ពស់អេីយសែនខ្ពស់មិនអាចឆូងដល់។ មានថ្ងៃមួយនោះព្រះមាតារបស់ទ្រង់ក៏អោយទ្រង់រៀបអភិសាធជាមួយនឹងព្រះនាងម្នាក់ដែលមានរូបស្រស់ស្អាតជាពន់ពេកតែព្រះអង្គទ្រង់មិនសប់ព្រះទ័យនឹងព្រះនាងនោះទេ។ ការរៀបអភិសេកក៏ធ្វើឡេីងបានរយះពេល 2 ខែដែលទ្រង់នៅជាមួយព្រះនាងម្នាក់នោះរយះពេល2 ខែនេះ។ពួកគេចាប់ផ្តេីមចូលចិត្តគ្នាទៅវិញទៅមកខ្លាំងណាស់អាចនិយាយបានថាមានបំណងចង់បានព្រះទាយាទទៀតផងប៉ុន្តែ...អ្វីក៏បានផ្ទុយស្រលះនៅពេលដែល.... >> នាងនិយាយបានត្រឹមនឹង stevie ក៏សម្ងំគេងលក់បាត់ទៅរឿងដែលនិទានអម្បាញ់មិញនេះជារឿងរបស់នាងនឹងថេយ៉ុងដែលចាត់ទុកថានាងជាព្រះនាងម្នាក់នោះឯព្រះអង្គម្ចាស់គឺជាថេយ៉ុង។ ពេលដែល stevie គេងលក់នាងក៏ត្រលប់ទៅគេងក្នុងបន្ទប់ខ្លួនវិញ

_____________________

ព្រឹកឡេីងដោយមេឃបញ្ចិញនូវពន្លឺពណ៏មាសដែលដាស់មនុស្សគ្រប់គ្នាអោយភ្ញាក់ពីក៏លង់លក់មកធ្វេីការរៀងៗខ្លួនឯកញ្ញា ceo នេះវិញមិនទាន់នឹងក្រាកផងថ្ងៃនេះត្រូវទៅមេីលក្រុមហ៊ុនរបស់ស្វាមីខ្លួនផង

សន្យាស្នេហ៍ Promise Love♡ Khmer Novel KHWhere stories live. Discover now