ភាគទី 3
សន្យាស្នេហ៍<< Tanie ជូនយេីងទៅទន្លេហានបន្ទិចមក >> នៅសុខៗនាងក៏ចង់ទៅទន្លេហានដោយពេលនេះម៉ោងជិត4 ល្ងាចឥឡូវហេីយនឹងឬក៏នាងចង់ទៅរាំលេងអនុស្សាវរីយ៍នៅពេលដែលនាងនៅជាមួយថេយ៉ុង?
<< បាទ >> tanie ឆ្លើយរួចក៏ចេញដំណើរទៅទន្លេហានតាមបញ្ចារបស់ជីស៊ូ
ម៉ោង 4:30 នៅទន្លេហានពោរពេញទៅដោយមនុស្សម្នាមកស្រូបយកខ្យល់បរិសុទ្ធនឹងប្រលែងលេងជាមួយគ្រួសារនឹងគូរថ្មីថ្មោងដែលយកចិត្តទុកដាក់ជាមួយគ្នាធ្វេីអោយធ្វេីអោយនាងរឹតតែនឹកដល់ថេយ៉ុងនាងតែងតែជឿថាថេយ៉ុងមិនទាន់ស្លាប់នោះទេថេយ៉ុងនឹងមករកនាងវិញនៅថ្ងៃណាមួយជាមិនខាន។ រយះពេល2 ឆ្នាំនេះមេីលទៅនាងអាចដាច់ចិត្តនឹងថេយ៉ុងបានតែមិនមែនទេបេះដូងខាងឆ្វេងរបស់នាងឈឺខ្លោចផ្សាខ្លាំងណាស់នៅពេលដែលងេីបពីគេងមកមិនបានឃេីញមុខរបស់ថេយ៉ុងមិនមានអ្នកណាមកមេីលផ្កាយជាមួយនាងនៅពេលយប់មិនមានអ្នកណាច្រៀងអោយនាងស្តាប់មិនមានអ្នកណារករឿងនាងគឺមានតែសំឡេងដ៏ស្ងាត់ច្រងំនៅពេលរាត្រី។ កន្លែងនេះហេីយដែលនាងមកមេីលកំជ្រួចជាមួយថេយ៉ុងជាលេីកទី1 នាងពិតជាស្តាយក្រោយខ្លាំងណាស់ដែលនាងមិនបានប្រាប់ថេយ៉ុងអំពីក្តីស្រឡាញ់របស់នាងទៅថេយ៉ុងនាងសុខចិត្តលាក់ទុកក្នុងចិត្តនាងលួចស្រឡាញ់ថេយ៉ុងបេីរាប់ដល់ឥឡូវ 10 ឆ្នាំហេីយដែលនាងបានស្រឡាញ់ថេយ៉ុងនៅពេលដែលលឺថានាងបានរៀបការជាមួយថេយ៉ុងនាងសប្បាយចិត្តខ្លាំងណាស់គ្មានអ្វីព្រៀបបាននោះទេទេវតាពិតជាលេងសេីចនឹងនាងខ្លាំងណាស់ដែលអោយថេយ៉ុងមករងទុក្ខជំនួសនាងដូឆ្នេះ? ។
<< អ្នកមីង អ្នកមីង ជួយខ្ញុំផង >> ពេលនោះក៏មានក្មេងម្នាក់ដែលមានមុខពោងៗក្រហមព្រៀងៗសក់ផ្សិតបូករួមនឹងភ្នែកធំពណ៏ត្នោតដែលមកអន្រួនជេីងរបស់នាងដោយហៅនាងថាមីង
<< មីង? >> Jisoo ក៏ឆ្ងល់ព្រោះនាងស្អាតសឹងអីមិចបានជាហៅនាងថាមីងអញ្ចឹងវិញតែយ៉ាងណាក៏ជីស៊ូមិនប្រកាន់នឹងកូនក្មេងដែលមិនចេះមេីលពីសម្រស់របស់នាងនោះទេ
<< អ្នកមីងជួយខ្ញុំផងខ្ញុំមិនចង់ទៅវិញទេ >> ក្មេងនោះក៏យំបូករួមនឹងកាយវិការដែលមេីលទៅក្មេងម្នាក់នេះដូចជារត់គេចពីនរណាគេម្នាក់
أنت تقرأ
សន្យាស្នេហ៍ Promise Love♡ Khmer Novel KH
عاطفيةរយះពេល 2 ឆ្នាំសោះ! វាអាចធ្វេីអោយនារីម្នាក់ដែលរម្យទមចេះជួយអ្នកដទៃចេះគិតអ្នកដទៃនឹងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនរបស់គេ។ ប៉ុន្តែអ្វីៗមិនអាចដូចមុនបានទេ នាងបានរៀនរស់ម្នាក់ឯង, រៀនជាមនុស្សម្នាក់ដែលមិនសូវហាស្តី, មិនខ្វល់ពីអ្នកដទៃដែលមេីលមករូបនាង។ មេីលទៅនាងគឺជ...