EP8 : ប្រវត្តិសាស្ត្រច្រំដែល

341 25 0
                                    

សន្យាស្នេហ៍
ភាគទី 8

~ ការសំភាសន៍

ក្នុងអគារ KBS កន្លែងសំភាសអ្នកនាងគីមជីស៊ូកន្លែងនេះមិនមានអ្នកកាសែតណាអោយចូលបាននោះទេវាជាកន្លែង Live បែបនេះហេីយទេីបគ្មានអ្នកកាសែតមករញ៉េរញ៉ៃច្រើន

<< ដូចដែលលោកអ្នកបានដឹងហេីយអ្នកនាង
គីមជីស៊ូគឺជាភរិយារបស់លោកគីមថេយ៉ុងដែលបានរៀបការកាលពី 2 ឆ្នាំមុនហេីយថ្មីៗនេះក៏មាន ព័ត៌មានជាច្រេីនដែលពាក់ពាន់នឹងអ្នកនាងជីស៊ូនិងលោកគីមថេយ៉ុងបេីលោកអ្នកចង់ដឹងរឹតតែច្បាស់សូមតាមដានរបស់ដល់ពីបញ្ចប់ >> MC

<< ចា៌ អ្នកនាងជីស៊ូគិតថារឿងបាត់ខ្លួនរបស់លោក
គីមថេយ៉ុងអ្នកណាជាអ្នកធ្វេីវាឡេីងទៅ? >> MC សួរទៅជីស៊ូវាគឺជាសំណួរដែលមានមហាជនជាច្រេីនចង់ដឹងចង់លឺពីវាខ្លាំងណាស់

<< វាគឺជារឿងសំងាត់របស់គ្រួសាររបស់ខ្ញុំតែយ៉ាងណាពេលដែលរកមុខអ្នកដែលធ្វេីរឿងមួយនោះ
ខ្ញុំនឹងបង្ហាញប្រាប់អ្នកទាំងអស់គ្នា >> Jisoo តបទៅវិញដោយញញឹមតិចៗកុំអោយគេថានាងជាមនុស្សដែលគ្មានសុជីវធម៌

  ងាកទៅមេីលថេយ៉ុងវិញនាយកំពុងតែអង្គុយមេីល
ទូរទស្សន៍ដែលគេចាក់ផ្សាយរឿងរបស់ជីស៊ូយ៉ាងអន្ទះសាជាទីបំផុតរឿងដែលកេីតឡេីងពេលថ្ងៃនោះក៏លិចឡេីងក្នុងខួរក្បាលរបស់គេម្តងបន្ទិចៗរហូតដល់នឹកឃេីញដល់ពាក្យចុងក្រោយដែលគេបានសន្យាជាមួយខ្លួនឯងមុននឹងលិចខ្លួនចូលទៅសមុទ្រយ៉ាងជ្រៅនោះគឺ " ស៊ូ បងសង្ឃឹមថាអូននឹងរកអ្នកថ្មីល្អដែលជាងបង សង្ឃឹមថាអូននឹងបំភ្លេចមនុស្សប្រុសដែលធ្វេីអោយអូនយំរាល់ថ្ងៃនេះចុះ បេីមានជាតិក្រោយពិតមេននោះបងនឹងតាមស្រឡាញ់អូនម្តង អូនជានារីដ៏ស្រស់ស្អាតស្នាមញញឹមរបស់អូនពិតជាស្រស់ស្អាតគ្មានស្រី្តណាព្រៀមបាន បងនឹងរក្សាពេលវេលាដល់ល្អនេះជារាងរហូតគ្មានថ្ងៃបំភ្លេចបាន " វាគឺជាពាក្យចុងក្រោយដែលគេនិយាយកាលពីពីរឆ្នាំមុនវាជាពាក្យដ៏មានតម្លៃបំផុតក្នុងឆាកជីវិតរបស់គេ

<< បងចង់អោយអ្វីសារជាថ្មីបានទេ គីម ជីស៊ូ? បងចង់លុបលាងកំហុសដែលបងធ្លាប់ធ្វេីដាក់អូនកាលពីមុន >> Taehyung និយាយម្នាក់ឯងទៅទូរទស្សន៍ដោយញញឹមយ៉ាងស្រស់នាយចង់លុបលាងកំហុសដែលគេបានធ្វេីដាក់ជីស៊ូកាលពីពីមុន

សន្យាស្នេហ៍ Promise Love♡ Khmer Novel KHUnde poveștirile trăiesc. Descoperă acum