EP21 : ខ្ញុំជឿលើនាង

208 18 0
                                    

សន្យាស្នេហ៍
ភាគទី 21

Tanie pov

ខ្ញុំមិនដឹងទេថាហេតុអ្វីបានជាខ្ញុំអនុញាតិអោយបិសាចស្រីនោះនៅជាមួយខ្ញុំនោះទេស្រួលមិនស្រួលនាងម្នាក់នោះអាចសម្លាប់ខ្ញុំក៏ថាបានខ្ញុំមិនទាន់ចង់ស្លាប់នោះទេប៉ុន្តែហេតុអីក៏មើលទៅនាងដូចជាទន់ខ្សោយម៉្លេះពិតជាពូកែសម្តែងពិតមេន

<< អាយ >> សម្លេងស្រែកតិចៗរបស់នាងបន្លឺឡើងដោយខ្ញុំប្រញាប់រុះរាន់ទៅមើលនាងដោយសេចក្តី
បារម្ភជាពន់ពេក

<< មានកើតអីទេ? >> ខ្ញុំសួរទៅនាងម្នាក់នោះដោយទាញដៃរបស់នាងមកជិតខ្ញុំស្រួលក្នុងការមើលថានាងឈឺឬអត់តែហេតុអីកំខ្ញុំបារម្ភពីនាងម្នាក់នេះម៉្លេះទាំងដែលខ្ញុំមិនធ្លាប់មានអារម្មណ៌បែបនេះពីមុនមក
Tanie ឯងកុំភ្លេចណាថានាងម្នាក់នេះគឺជាបិសេធណាមិនត្រូវអោយនាងធ្វើឯងបានទេនាងអាចនឹងសម្លាប់ឯងពេលដែលណាក៏បានដែល

Hasin នាងបែមកមើលមុខរបស់ខ្ញុំចំបិទបើកភ្នែកតិចៗមើលដូចជាសត្វឆ្កែតើហេតុអីបានជានាងគួរអោយស្រឡាញ់ថ្នាក់នេះ? << មិ-មិនអីទេគ្រាន់តែឈាមតែប៉ុណ្ណោះបន្តិចទៀតវានឹងបាត់ហើយមិនបាច់បារម្ភទេ >> hasin ព្យាយាមដោះសារមិនចង់អោយខ្ញុំបារម្ភពីនាងគ្មានផ្លូវទេខ្ញុំមិនបានបារម្ភពីនាងទេ

<< អ្នកណាថាខ្ញុំបារម្ភពីនាងខ្ញុំបារម្ភពីកាំបិតរបស់ខ្ញុំទៅវិញទេកាំបិតនេះខ្ញុំទិញថ្លៃណាស់ដឹងទេប្រើរបស់គេអោយចេះប្រយ័ត្នផង យល់? >> ពិតមេនហើយកាំបិតនេះវាស្រួលប្រើណាស់វាមានតែមួយកត់ក្នុងផ្សារដោយតែវាអស់ស្ទុកខ្ញុំមិនអាចអោយនរណាស្រក់ឈាមលើកាំបិតរបស់ខ្ញុំនោះទេ

<< មិនមែនជាកំហុសរបស់ខ្ញុំធ្វើខ្លួនឯងទៅខ្ញុំមិនជួយទេ >> hasin លៀនអណ្តាតរបស់នាងឌឺហើយក៏ដើរសំដៅទៅអង្គុយនៅតុរបាយថែមទាំងបើកទូរទស្សន៍ទៀតផង

ភ្ញៀវម្នាក់នេះពិតជាអត់សណ្តាប់ធ្នាប់ពិតមេនបើអាចខ្ញុំនឹងបោះនាងចេញពី condo នេះជាមិនខាន

បន្ទាប់ពីធ្វើម្ហូបរួចអស់ហើយខ្ញុំក៏លើកវាទៅលើ
តុរបាយខ្ញុំគិតថាផ្ទះនេះមិនមែនជាផ្ទះរបស់ខ្ញុំទៀតនោះទេវាជាផ្ទះរបស់នាងហើយនៅពេលនេះ

<< ហីយ៉ា!! មិចក៏ដួសមកតែមួយអញ្ចឹង? ក្នុងផ្ទះនេះមានមនុស្សពីរអ្នកមិនមែនម្នាក់នោះទេ >> Hasin រអ៊ូរថាអោយខ្ញុំដោយលើកជើងរបស់នាងម៉ាខាងដាក់លើកៅអីនាងម្នាក់នេះមិនដែលចូលរៀនសីលធម៌ទេមេនទេបានជាមិនដឹងខ្យល់អីបែបនេះ?

<< ចង់ញុាំដួសខ្លួនឯង >> ខ្ញុំនិយាយបកទៅវិញដោយទឹកមុខត្រជាក់ចង់ញុាំដួសខ្លួនឯងមានដៃមានជើងដូចគ្នា

នាងម្នាក់នោះមិនឆ្លើយនៅស្ងៀមហើយក៏ទាញចានបាយឆាគីមឈឺរបស់ខ្ញុំទៅកន្លែងរបស់នាងទៀតផងថែមទាំងដួសញុាំឌឺទៀតផង

ខ្ញុំចង់តែហែកថ្ពាល់របស់នាងអោយដាច់ទេ hasin

បន្ទាប់ពីញុាំអស់ពីរបីម៉ាត់ហើយនាងក៏និយាយសរសើរខ្ញុំទៀតផង << បាយឆាគីមឈឺរបស់លោកឆ្ងាញ់ណាស់លោករៀនមកពីណា? >> នាងម្នាក់នេះដូចជាកូនក្មេងពិតមេនហើយបាយនៅក្នុងមាត់ក៏និយាយកើតដែល

ខ្ញុំមិនតបអីច្រើនដោយលូកដៃទៅយកបង់បិទដំបៅយកមកបិទអោយនាងហេតុអីក៏ខ្ញុំចម្លែកម៉្លេះ?

ខ្ញុំក៏យកដៃរបស់នាងមកបិទបង់បិទដំបៅអោយនាងនាងសម្លឹងមើលភ្នែករបស់ខ្ញុំដកទល់តែសោះហើយក៏យំចេញមកដោយមិនដឹងថានាងកើតអី?

<< នាងកើតអីមេនទេ? >> ខ្ញុំយកដៃរបស់ខ្ញុំចូតទឹកភ្នែករបស់នាងដែលស្រក់មកនោះដោយសេចក្តីអាណិត

<< ខ្ញុំនឹកម៉ាក់របស់ខ្ញុំ >> នាងឆ្លើយប្រាប់ខ្ញុំដោយបន្តស្រក់ទឹកភ្នែកមកលាយនឹងស្នាមញញឹមខ្ញុំយល់
អារម្មណ៌នេះច្បាស់ណាស់ថាវាយ៉ាងមិចខ្ញុំកំព្រាម្តាយឪពុកតាំងពីក្មេងមកម៉្លេះគ្មានទីពឹងមានតែខ្លួនឯង

<< ឈប់យំទៅឆាប់ញុាំវាទៅប្រយ័ត្នវាត្រជាក់អស់ទៅ >>

<< អរ-អរគុណ >> នាងឆ្លើយដោយត្រដឹតព្យាយាមញុាំបាយបន្តទៀតដោយញញឹម

មនុស្សស្រីបែបនេះមេនទេជាឃាតករ

ក្មេងស្រីដែលកំសត់នេះមេនទេ

ដែលគេថានាងជាបិសេធ?

<< នាងជាអ្នកបញ្ជាអោយគេទៅសម្លាប់ថេយ៉ុងនឹងអ្នកនាងជីស៊ូកាលពី 2 ឆ្នាំមុនមេនទេ? >> ខ្ញុំសម្រេចចិត្តហើយថានឹងសួរនាងដោយត្រង់ៗបែបនេះវាគ្រាន់បើជាជាងដេកគិតម្នាក់ឯងស្មុក

Hasin ញញឹមបែបគ្មានជាតិហើយក៏ឆ្លើយថា << លោកជឿទេថាខ្ញុំមិនមែនជាធ្វើរឿងនេះ? >>

<< ជឿ >>

<< ហេតុអី? >> Hasin

<< មិនដឹងនោះទេដឹងត្រឹមថាខ្ញុំជឿជាក់លើនាង >>

More episode
Writing by star style ✨
Love all my reader 💗

សន្យាស្នេហ៍ Promise Love♡ Khmer Novel KHحيث تعيش القصص. اكتشف الآن