សន្យាស្នេហ៍
ភាគទី ២៦តុរប្រជុំ
តុរមូលមួយដែលស្ងិតនៅក្នុងបន្ទប់ដ៏ធំមួយមានមនុស្សក្នុងនេះ 11 អ្នក។ namjoon, jin, yoongi, Jimin, jungkook, Hoseok, Lisa, jisoo, Jennie, chaeyung, Taenia, hasin ពួកគេទាំងអស់នេះមកទិនេះដើម្បីជជែកវែកញែកថាអ្នកជាមេឃ្លោងធំក្នុងរឿងមួយនេះ
<< តើអ្នកណាជាអ្នកបង្កើតរឿងនេះមួយនេះឡើង? រឿងទាំងអស់នេះមិនមែនជា Hasin ជាអ្នកផ្តើមនោះទេ! តើជាអ្នកណាអោយពិតប្រាកដទៅ? ដែលនៅពីក្រោយរឿងមួយនេះ? >> Lisa បើកក្បាលប្រជុំមុនគេដោយមួយល្បះដ៏វែង
<< មិនមែនជា hasin ចុះជាអ្នកទៅ? >> Jimin បន្តទៀតដោយយកដៃរបស់គេដករូបថតរបស់ hasin ចេញមកទុកនៅលើតុរជំនួស
<< តើ Jisoo ធ្លាប់មានជម្លោះជាមួយអ្នកណាទេ? >> Namjoon សួរជីស៊ូបន្តទៀតច្បាស់ណាស់មេឃ្លោងនេះប្រាដកជាអ្នកធ្លាប់មានបញ្ហាជាមួយគ្នាជាមិនខាននោះទេ
<< មិនដែលមានពីមុនមកនោះទេ >> Jisoo តបវិញដោយត្រង់ទៅត្រង់មកគ្មានលាក់បាំង
<< Hasin នាងដល់ពេលនិយាយការពិតហើយថាអ្នកណាជាអ្នកបញ្ជានាង >> Jennie បែរទៅមើលមុខរបស់ hasin ក្នុងរឿងមួយនេះមានតែនាងទេដែលដឹងថាអ្នកណាជាអ្នកផ្តើមប៉ុន្តែនាងមិនព្រមនិយាយសូម្បីតែបន្តិច
<< ពិតមេនហើយឆាប់ប្រាប់ពួកយើងមកពួកយើងនឹងជួយនាងមិនអោយមានគ្រោះថ្នាក់នោះទេ >> Jin បន្តទៀតដោយងើបឈរនិយាយប្រាប់ទៅ hasin អោយនាងនិយាយរឿងមួយនេះមកមានតែនាងទេដែលដឹងថាគេម្នាក់នោះជានរណា
<< បើសិនជានាងប្រាប់ខ្ញុំពីរឿងមួយនេះខ្ញុំនឹងលើកលែងទោសដែលនាងធ្លាប់ធ្វើដាក់ខ្ញុំកន្លងមកនេះ >> Jisoo នាងប្រាប់ Hasin បន្តទៀតដើម្បីអោយនាងមានភាពក្លាហានក្នុងការនិយាយដោយមិនកុហក។ នាងមិនប្រកាន់ទេរឿងកន្លងមកនោះគិតថាវាបានកើតឡើងរួចហើយទៅចុះ
<< ឆាប់ប្រាប់ទៅ បញ្ចាក់ពួកគេទៅថាអូនមិនមែនជាមេឃ្លោងក្នុងរឿងមួយនេះ >> Taenia និយាយទៅ Hasin ដោយលើកទឹកចិត្តនាងនោទីនេះគ្មានអ្នកណាស្អប់នាងនោះទេឈប់គិតផ្ដេសផ្ដាសទៀតថាខ្លួនឯងជាអ្នកបង្កវាឡើងទៀតទៅ។ មនុស្សគ្រប់គ្នាសម្លឹងមើលទៅ hasin គ្រប់គ្នានៅទីនេះទន្ទឹមរង់ចាំអោយ hasin និយាយពាក្យមួយម៉ាត់នោះចេញមក។ Hasin ងក់ក្បាលយល់ព្រមហើយក៏និយាយល្បះនោះចេញមក
YOU ARE READING
សន្យាស្នេហ៍ Promise Love♡ Khmer Novel KH
Romanceរយះពេល 2 ឆ្នាំសោះ! វាអាចធ្វេីអោយនារីម្នាក់ដែលរម្យទមចេះជួយអ្នកដទៃចេះគិតអ្នកដទៃនឹងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនរបស់គេ។ ប៉ុន្តែអ្វីៗមិនអាចដូចមុនបានទេ នាងបានរៀនរស់ម្នាក់ឯង, រៀនជាមនុស្សម្នាក់ដែលមិនសូវហាស្តី, មិនខ្វល់ពីអ្នកដទៃដែលមេីលមករូបនាង។ មេីលទៅនាងគឺជ...