EP22 : លេខិតលែងលះ

200 18 11
                                    

សន្យាស្នេហ៍
ភាគទី 22

Jisoo pov

មួយខែកន្លងផុតទៅពេលវេលាដើរលឿនពិតមេនភាពស្និតស្នាលរបស់ខ្ញុំនឹងស្វាមីគឺរឹតតែឆ្ងាយពីគ្នាម្តងបន្តិចៗ គាត់មិនសូវអើពើអីជាមួយខ្ញុំនោះទេសូម្បីគេងលើគ្រែជាមួយគ្នាក៏បែមុខចេញដូចគ្នាតើគេមានដឹងទេថាខ្ញុំឈឺចាប់ពិនណា? ខ្ញុំតែងតែសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងបានរស់នៅជាមួយគេដោយមានសេចក្តីសុខខ្ញុំតែងតែឈឺចាប់រាល់ពេលដែលខ្ញុំនឹកឃើញដល់ឈ្មោះរបស់គេកាលពីមុនខ្ញុំបន់អោយគេរស់ឡើងវិញអ្វីៗនឹងប្រសើរឡើងប៉ុន្តែមើលពេលនេះចុះគេមិនខ្វល់ខ្វាយពីខ្ញុំសូម្បីតែបន្តិចអាហារពេលព្រឹកដែលខ្ញុំខំក្រោកពីប្រលឹមមកធ្វើក៏គេមិនខ្ចីញុាំដែលតើខ្ញុំអស់តម្លៃដល់ថ្នាក់នេះមេនទេ?

ខ្ញុំគិតច្បាស់ហើយខ្ញុំមិនអាចរស់នៅបែបនេះតរទៅទៀតបាននោះទេ

បើសិនជាគេមិនអោយតម្លៃយើងទេយើងខំត្រដរធ្វើអ្វី?

ភាពអត់ធ្មត់របស់មនុស្សមានដែនកំណត់ច្បាស់លាស់

ខ្ញុំសម្រេចចិត្តហើយថានឹងលែងលះជាមួុយគេ

ខ្ញុំសូខចិត្តដើរចេញសុខចិត្តឈឺចាប់មួយរយះពេលខ្លីទៀតក៏មិនចង់ឈឺចាប់ខ្លាំងជាងនេះដែល

ខ្ញុំអស់ទ្រាំជាមួយលោកហើយ Kim Taehyung

សង្ឃឹមថាការចាកចេញមួយនេះវានឹងល្អសម្រាប់លោក

ខ្ញុំសម្រក់ទឹកភ្នែកជាច្រើនដំណក់នៅពេលដែល
សេយ៉េឯកសារលែងលះមួយច្បាប់នេះសេយ៉ាក្រដាក់មួយច្បាប់នេះក៏ធ្វើអោយខ្ញុំនឹកឃើញដល់រឿងកាលពីមុននៅពេលដែលគេអោយក្រដាសនេះមកខ្ញុំ។ ពេលនោះខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ខ្ញុំមិននឹកស្មានថាគេហ៊ានធ្វើដល់ថ្នាក់នេះគេបានសន្យាថានឹងមិនធ្វើអោយខ្ញុំស្រក់ទឹកភ្នែកដោយសារគេប៉ុន្តែគេបានធ្វើវារួចហើយគេធ្វើអោយខ្ញុំយំឆ្អែកឆ្អន់ហើយវាដល់ពេលដែលខ្ញុំត្រូវចាកចេញពីគេហើយ។

បន្ទាប់ពីសេយ៉ាឯកសារលែងលះនោះរួចរាល់ហើយខ្ញុំក៏អូសវ៉ាលីចេញជាមួយ Stevie កាន់ដៃរបស់ខ្ញុំជាប់គេនៅក្មេងខ្លាំងណាស់គេត្រូវការភាពកក់ក្តៅពីគ្រួសារខ្ញុំមិនអាចទុកគេជាមួយថេយ៉ុងបាននោះទេទោះបីជាគេមិនមែនជាកូនបង្កើតក៏ដោយប៉ុន្តែខ្ញុំចាត់ទុកគេដូចជាកូនបង្កើតរបស់ខ្ញុំអញ្ចឹងខ្ញុំមិនចង់អោយគេមាន ភាពឯការម្តងទៀតនោះទេ

<< ចង់ទៅណា? >> Taehyung សម្លឹងមើលមុខរបស់ខ្ញុំដោយឆ្ងល់

<< ខ្ញុំសម្រេចចិត្តថានឹងលែងលះជាមួយលោក
លេខិតលែងលះគឺនៅលើតុរក្នុងបន្ទប់ >> ខ្ញុំនិយាយបកទៅគេវិញទឹកមុខរបស់គេក៏ធ្លាក់មួយរំពិចខ្ញុំក៏អាចដឹងថាគេមិនចង់ធ្វើរឿងមួយនេះប៉ុន្តែគេត្រូវតែធ្វើរឿងនេះជាដាច់ខាត។ គេអាចប្រាប់ខ្ញុំបានទេថាគេមានរឿងអ្វីលាក់បាំងជាមួយខ្ញុំ?

<< សម្រេចចិត្តទៅក៏ទៅចុះខ្ញុំមិនហាមនាងនោះទេ >> គេតបខ្ញុំវិញដោយសម្លឹងមើលទៅទូរទស្សន៍បន្ត។ គេមិននិយាយលួងខ្ញុំសូម្បីតែមួយម៉ាត់ត្រូវទេ? គេពិតជាខ្លាំងណាស់។ ពាក្យលួងមួយម៉ាត់ក៏គ្មាន

<< លោកមានពាក្យអ្វីចង់ប្រាប់ខ្ញុំទេ? >> ខ្ញុំសួរទៅ
ថេយ៉ុងខ្ញុំនៅតែមិនអស់ចិត្តក្នុងការសួរសំណួរមួយនេះខ្ញុំពិតជាចង់បានពាក្យអង្វរពីគេពិតណាស់

- ស្ងាត់ - គេមិនតបអ្វីទេប្រហែលជាគេក៏អស់ចិត្តពីខ្ញុំដែលហើយមើលទៅល្អណាស់អោយវាចប់ដោយត្រឹមនេះទៅចុះប៉ុន្តែចិត្តរបស់ខ្ញុំនៅតែបន្តស្រែកយំថាមិនអាចរស់ខ្លះគេបានទេខ្ញុំស្រឡាញ់គេដល់ថ្នាក់នេះមេនទេ?

<< ប្រហែលជាលោកគ្មានពាក្យអ្វីត្រូវនិយាយទេមើលទៅប៉ុន្តែខ្ញុំមានជូនពរអោយលោករកមនុស្សថ្មីដែលល្អជាងខ្ញុំហើយកុំធ្វើបាបគេអោយសោះព្រោះវាឈឺចាប់ណាស់ខ្ញុំដឹងថាលោកមិនយល់ពីអារម្មណ៌មួយនេះទេប៉ុន្តែខ្ញុំយល់ពីវាច្បាស់ >> ខ្ញុំនិយាយមួយខ្សែវែងហើយក៏នៅតែបន្តនិយាយទៀត

<< ខ្ញុំបានលួចស្រឡាញ់លោកយូរណាស់ហើយទាំងពីនៅរៀនមកម៉្លេះ-រហូតដល់ពេលនេះប៉ុន្តែមិនអីនោះទេខ្ញុំអាចរស់ដោយគ្មានលោក 2 ឆ្នាំបានខ្ញុំក៏អាចរស់ដោយគ្មានលោកបន្តទៀតបានដែល >> ល្បះនេះហើយដែលខ្ញុំចង់និយាយពីវាយូរណាស់ហើយពេលនេះខ្ញុំក៏អាចនិយាយប្រាប់គេរួចរាល់ដូចគ្នាសង្ឃឹមថាពួកយើងនឹងចប់នៅត្រឹមនេះអ្វីៗនឹងប្រសើរឡើង

បន្ទាប់ពីនិយាយរួចរាល់ហើយខ្ញុំក៏ចាកចេញពីផ្ទះមួយនេះ។ គេនៅតែចិត្តរឹងមិននិយាយអ្វីទាំងអស់ខ្ញុំក៏គួរតែ Moving on ពីគេម្នាក់នោះដូចគ្នា។ កាលពីក្មេងខ្ញុំតែងតែគិតថាស្នេហាវាមានតែសេចក្តីផ្អែមល្ហែមប៉ុន្តែពេលនេះខ្ញុំក៏កាន់តែយល់ថាស្នេហាមានរសជាតិយ៉ាងដូចម្តេចវាមានច្រើនណាស់ដូចជា ផ្អែម ល្វីង ជូរចត់ ប្រៃ ដូចជារសជាតិនៃទឹកសម្លរដូចគ្នា

( Moving on when that person didn't love you or respect you. Begin hurts little while is better than hurts for a whole life )

More episode ✨
Love all my reader 💗
Writing by star style ✨

សន្យាស្នេហ៍ Promise Love♡ Khmer Novel KHWhere stories live. Discover now