សន្យាស្នេហ៍
ភាគទី ៣១ព្រឹកឡើងម៉ោងប្រហែលជា 9 ព្រឹក Jisoo នឹង Taehyung បន្តើរគ្នាទៅមន្ទីពេទ្យដើម្បីអោយច្បាស់ថានាងមានកូនមេនឬអត់ Taehyung គេមិនបានដេកនោះទេមួយយប់នេះគឺគេអង្គុយយាមនៅមុខបន្ទប់ទឹកមួយយប់ទល់ភ្លឺភ្នែករបស់គេដូចជាខ្លាឃ្មុំ Panda ទៅហើយ
ពួកគេទាំងពីរអ្នកក៏នាំគ្នាដើរចូលទៅបន្ទប់របស់គ្រូពេទ្យខាងទារកដោយកាន់ដៃគ្នាជាប់ដោយភ័យទៅតិចៗ ពួកគេបើកទ្វារចូលទៅក្នុងបន្ទប់នោះដោយភ័យៗ នៅពេលដែលឃើញលោកគ្រូពេទ្យនៅទីនេះ
<< អ្នកទាំងពីរមករកអីមេនទេ? >> លោកដុកទ័រសួរទៅពួកគេទាំងពីរដោយញញឹម
<< ខ្ញុំទាំងពីរអ្នកនេះគឺចង់មកពិនិត្យថាខ្ញុំមានផ្ទៃពោះពិតឬអត់ >> Jisoo និយាយតិចៗ ព្យាយាមប្រាប់ខ្លួនឯងថាកុំខ្លាចអីដកដង្ហើមចេញចូលម្តងមួយៗ
<< អ្នកនាងមានដែលក្អួតចង្អោរពីមុនមកដែលឬទេរយះពេល 2 ទៅ 3 ខែនេះ? >> លោកដុកទ័រសួរទៅ Jisoo
<< មិន >> Jisoo ដោយថ្មិចបើកភ្នែកម៉ងៗ
<< មានអ្នកឈឺក្បាលទេ? >> ដុកទ័រសួរទៅ Jisoo ម្តងទៀត
<< មិនដែល >> Jisoo ឆ្លើយដោយសម្លឹងមើលទៅ Taehyung ដែលអង្គុយអោបកាបូបរបស់នាង
<< អ្នកនាងអាចហឹតក្លិនអីបានយ៉ាងច្បាស់ត្រូវទេ? >> ដុកទ័រសួរទៅ Jisoo ម្តងទៀត
<< អត់ផង >> Jisoo ឆ្លើយដោយក្រវីក្បាល
<< អ្នកនាងមិនមានអាការៈបែបនេះទេអញ្ចឹងមានន័យថាអ្នកនាងមិនមានផ្ទៃពោះនោះទេ? >> ដុកទ័រនិយាយ។ នាងអាចមានកូនយ៉ាងមិចកើតបើនាងគ្មានអាការៈនេះសូម្បីតែមួយផង
<< ខ្ញុំគិតថាលោកគ្រូពេទ្យសួរខុសមនុស្សហើយលោកគ្រូពេទ្យគួរតែសួរទៅគេវិញទៅ >> Jisoo និយាយដោយចង្អុលទៅ Taehyung ស្វាមីរបស់នាង
<< លោកមានអាការៈទាំងអស់នេះមេនទេ? >> លោកដុកទ័រសួរទៅ Taehyung
<< ពិតមេនហើយ >> taehyung ឆ្លើយដោយងក់ក្បាលរបស់គេទាំងអស់នេះគឺសុទ្ធតែជាអាការៈរបស់គេឥឡូវនេះ
YOU ARE READING
សន្យាស្នេហ៍ Promise Love♡ Khmer Novel KH
Romanceរយះពេល 2 ឆ្នាំសោះ! វាអាចធ្វេីអោយនារីម្នាក់ដែលរម្យទមចេះជួយអ្នកដទៃចេះគិតអ្នកដទៃនឹងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនរបស់គេ។ ប៉ុន្តែអ្វីៗមិនអាចដូចមុនបានទេ នាងបានរៀនរស់ម្នាក់ឯង, រៀនជាមនុស្សម្នាក់ដែលមិនសូវហាស្តី, មិនខ្វល់ពីអ្នកដទៃដែលមេីលមករូបនាង។ មេីលទៅនាងគឺជ...