សន្យាស្នេហ៍
ភាគទី ២៨ពួកគេទាំងអស់គ្នាក៏មកដល់មន្ទីរពេទ្យទាំងអស់ដោយពួកគេកំពុងតែឈររង់ចាំ Taenia នៅក្រៅបន្ទប់សង្គ្រោះបន្ទាន់។ គ្រប់គ្នានៅទីនេះកំពុងតែឈរចាំលទ្ធផលការវះកាត់យកគ្រាប់កាំភ្លើងចេញអ្នកដែលបារម្ភពី Taenia ជាងគេនោះគឺ Hasin នាងនៅអង្គុយយំនៅលើកៅអីពួកគេស្រឡាញ់គ្នាមិនទាន់បានមួយថ្ងៃទេណាហេតុអីក៏មានរឿងបែបនេះកើតឡើង។ នាងអង្គុយយំដោយមានជីស៊ូអង្អែលខ្នងរបស់នាងនឹងលើកទឹកចិត្តនាង
<< ឈប់យំទៅណាគេនឹងមិនអីនោះទេ >> Jisoo អង្អែលខ្នងរបស់ hasin ដោយខំប្រឹងលើកទឹកចិត្តនាង។ នាងជឿថាព្រះនឹងជួយ Taenia បានគេគឺជាមនុស្សល្អស្មោះត្រង់ដឹងគុណព្រះនឹងមិនអោយគេស្លាប់ដោយងាយៗទេ
<< នេះវាជាបាបកម្មដែលខ្ញុំធ្លាប់ធ្វើកន្លងមក។ តើហេតុអីបានជាមិនធ្លាក់មកលើខ្ញុំហេតុអីក៏ធ្លាក់ទៅលើគេធ្វើអ្វី? គេមិនបានធ្វើអីខុសទេណា >> Hasin រៀបរាប់ដោយសម្រក់ទឹកភ្នែកមិនចេះឈប់។ ហេតុអីក៏វាមិនធ្លាក់មកលើនាង? ហេតុអីក៏ធ្លាក់ទៅលើគេធ្វើអី?
<< បានហើយឈប់គិតថាខ្លួនឯងជាអ្នកខុសម្នាក់ឯងទៅ។ យើងមិនប្រកាន់ខឹងនឹងឯងទេបើសិនជា Taenia កើតអីនោះក៏ខ្ញុំមិនអាចលើកលែងទោសអោយខ្លួនឯងបានដែលគេសុខចិត្តរងគ្រាប់កាំភ្លើងជំនួសខ្ញុំណា >> Jisoo និយាយទៅ hasin ឈប់គិតទៅថានាងជាអ្នកធ្វើរឿងទាំងអស់នេះនាងមិនចង់ធ្វើវាទេវាគ្រាន់តែជាការបញ្ជាពី Donna តែប៉ុណ្ណោះ
<< ខ្ញុំអរគុណឯងច្រើនណាស់សុំទោសរាល់អ្វីដែលយើងធ្លាប់ធ្វើកន្លងមកនេះសុំទោសពិតមេន >> hasin បែទៅនិយាយជាមួយជីស៊ូចំៗសុំទោសជីស៊ូពីរឿងដែលនាងធ្លាប់ធ្វើកន្លងមកនេះ
<< មិនអីទេរឿងវាកន្លងបាត់ទៅហើយ >> Jisoo ក៏អង្អែលក្បាលរបស់ hasin តិចៗនាងលើកលែងទោសអោយ hasin ហើយនាងក៏ទទួលស្គាល់ថាខ្លួនឯងធ្លាប់ធ្វើអ្វីកន្លងមកដូចគ្នា
ពួកគេទាំងអស់គ្នានៅឈរនៅទល់មុខបន្ទប់សង្គ្រោះបន្ទាន់ដោយមិនមាត់អីសូម្បីតែមួយម៉ាត់ដោយពេលនោះលីសាក៏និយាយឡើងលឺតែម្តងធ្វើអោយអ្នកនៅទីនេះលួសប្រលឹងដោយសារតែនាង
<< មានអ្នកណាចង់ទិញអីទេខ្ញុំទៅ Mart នៅជាន់ក្រោម >> Lisa និយាយឡើងដាស់ប្រលឹងអោយគ្រប់គ្នានៅទីនេះភ្ញាក់ផ្អើលនាងនិយាយមិនចេះតិចៗទេនិយាយមកលឺៗ
<< ខ្ញុំផ្ញើទិញអីអោយខ្ញុំញុាំផងបើយល់ល្អទិញគ្រប់មុខតែម្តងទៅខ្ញុំឃ្លានហើយ >> Rosé ឆ្លើយនឹងសំណួររបស់លីសាដោយយកដៃកូរពោះរបស់នាងពេលនេះនាងឃ្លានហើយចង់ញុាំអ្វីក៏នាងញុាំកើតដែលសូម្បីតែទាននំខេក ( Foodé 😹 )
<< ok ចាំខ្ញុំទិញអោយ >> Lisa ក៏ងក់ក្បាលហើយក៏ដើរចេញទៅ
<< Jungkook ឆាប់ទៅៗទៅតាមនាងទៅ >> Taehyung កះអោយថេយ៉ុងទៅតាមលីសា
<< បាទ hyung >> Jungkook ងក់ក្បាលរបស់ហើយញញឹមហើយក៏ទៅតាមលីសាតាមសម្តីរបស់ Hyung គេនិយាយ
<< នេះទើបសំជាប្អូនប្រុសរបស់យើង >> Jimin និយាយដោយពើងទ្រូងរបស់គេមើលទៅគេដូចជាមានមោទនៈភាពជាមួយប្អូនប្រុសគេណាស់
<< ចុះឯងមានមិត្តស្រីឬនៅ? >> Yoongi សួរទៅ
ជីមុីន។ គេធ្លាប់លឺថាជីមុីនមិនទាន់មានសូម្បីតែសង្សារអាយុគេជិតសាមសិបទៅហើយ<< នៅ >> Jimin ឆ្លើយដោយមុខស្មើបើដឹងថាគ្មានហើយខំប្រឹងសួរធ្វើអ្វីសួរឌឺមេនទេ?
<< ហើយសុទ្ធតែនិយាយថាទើបសំជាប្អូនប្រុសរបស់យើងខ្ពើមណាស់ >> Yoongi និយាយឌឺទៅជីមុីនគេខ្ពើមនឹងជីមុីនណាស់
ពេលនោះ Doctor ក៏ចេញមក។ ម្នាក់ៗនៅទីនេះសប្បាយចិត្តជាខ្លាំងចាំស្តាប់ដំណឹងពីគ្រូពេទ្យ
<< Taenia គេយ៉ាងមិចហើយ? >> Hasin សួរទៅលោកគ្រូពេទ្យ
<< គេរួចផុតពីគ្រោះថ្នាក់ហើយ។ ឥឡូវអស់ការងាររបស់ខ្ញុំហើយ >> លោក Doctor និយាយហើយក៏ដើរចេញទៅវិញទៅ។ ពួកគេទាំងអស់គ្នានៅទីនេះសប្បាយចិត្តជាខ្លាំងនៅពេលដែលលឺថា taenia រួចផុតពីគ្រោះថ្នាក់បែបនេះ
<< គេលែងអីហើយឈប់បារម្ភទៀតទៅ >> Jisoo និយាយទៅកាន់ hasin។ គេលែងអីហើយគ្រប់យ៉ាងនឹងស្រស់បំព្រងតាមនឹងដែល។ ក្រោយពីភ្លៀងមេឃស្រឡះ
( ចាំមើលភាគក្រោយពីរអ្នកនឹងញ៉ែគ្នាណា❤️🔥❤️🩹 )
ESTÁS LEYENDO
សន្យាស្នេហ៍ Promise Love♡ Khmer Novel KH
Romanceរយះពេល 2 ឆ្នាំសោះ! វាអាចធ្វេីអោយនារីម្នាក់ដែលរម្យទមចេះជួយអ្នកដទៃចេះគិតអ្នកដទៃនឹងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនរបស់គេ។ ប៉ុន្តែអ្វីៗមិនអាចដូចមុនបានទេ នាងបានរៀនរស់ម្នាក់ឯង, រៀនជាមនុស្សម្នាក់ដែលមិនសូវហាស្តី, មិនខ្វល់ពីអ្នកដទៃដែលមេីលមករូបនាង។ មេីលទៅនាងគឺជ...