សន្យាស្នេហ៍
ភាគទី ១៧<< ថេយ៉ុងហេតុអីក៏បងប្រែខ្លាំងម៉្លេះ? >> Jisoo
និយាយតិចៗម្នាក់ឯងក្នុងផ្ទះបាយមិនទាន់បានប៉ុន្មានផងថេយ៉ុងប្រែរហូតទៅដល់ 190° ហើយនឹងគេម្នាក់នេះត្រូវអ្នកណាចាក់រុកនឹង?? បានជាដល់ថ្នាក់មិននិយាយរកនាងមួយយប់ពេញតែម្តងពេលគេង
ថេយ៉ុងបែខ្នងដាក់នាងទៀតផងនាងមិនចង់ទេមិនចង់អោយថេយ៉ុងក្លាយជាថេយ៉ុងកាលពីមុនទេមិនចង់ទេ!!!!!! ។ នាងនៅក្នុងផ្ទះបាយធ្វើម្ហូបសុខៗថេយ៉ុងក៏ដើរចេញមកដោយស្លៀកនៅអាវគេងយប់នៅឡើយពិតមេនហើយភ្លេចអោយឆឹងថ្ងៃគឺជាថ្ងៃចុងសប្តាហ៍គេមិនទៅធ្វើការនោះទេ<< ឃ្លាន >> Taehyung ស្រែកដាស់ស្មារតីរបស់
ជីស៊ូលឺៗខ្លាំងៗនៅសម្លេងធន់របស់គេឃ្លានមិននិយាយស្រួលបួលទេចាំបាច់ស្រែក???<< ចាំមួយភ្លែត >> Jisoo ញញឹមដាក់ថេយ៉ុងដោយដៃម៉ាខាងទៀតធ្វើម្ហូបរបស់នាងបន្តប៉ុន្តែនាងមិនបានប្រយ័ត្នក៏ធ្វើអោយរលាកដៃរបស់នាងជីស៊ូស្រែកថ្ងូរតិចៗធ្វើអោយថេយ៉ុងនោះបារម្ភពីនាងក្រៃលែង ( ធ្វើអត់ខ្វល់ពីគេតែពេលគេរលាកដៃបារម្ភពីគេ🙁 )
<< មិនអីទេមេនទេឈឺកន្លែងណា? >> Taehyung រត់ទៅមើលដៃរបស់នាងរលាសអម្បាញ់មិញមើលគ្រប់ម្រាមខ្លាចនាងឈឺ
<< មិន...អីទេ >> Jisoo តបដោយអៀនៗនេះគេទើបតែខ្លាចជាខ្លាឥឡូវនេះខ្លាចជាឆ្មាបាត់ហើយនឹង
<< កុហក មកនេះ >> Taehyung ទាយដៃរបស់
ជីស៊ូយកមកបិទបង់បិទដំបៅអោយនាងថ្នមៗ។ ពេលអោយជីស៊ូនោះលង់នៅលើគេបន្ថែមទៀតលោកអើយហេតុអីក៏នាងកាន់តែស្រឡាញ់គេខ្លាំងឡើងៗបែបនេះអញ្ចឹង? កែវភ្នែកភ្លឺថ្លាធំៗច្រមុះស្រួចលើកឡើងខ្ពស់បបូរមាត់ពណ៌សុីជំពូរស្រាប់គ្មានទាស់កន្លែងណាសោះច្បាស់ណាស់គេមិនជាមនុស្សនោះទេគេគឺជាទេវបុត្រចាប់ជាតិជាមិនខាន<< នាងមើលអីផ្លិកម៉្លេះ? >> Taehyung ដាស់ស្មារតីរបស់ជីស៊ូម្តងទៀតព្រោះមើលទៅនាងផ្លិកខ្លាំងណាស់មិនដឹងជាមើលស្អីទេបានជាផ្លិកដល់ថ្នាក់នេះ
<< មិនបានមើលអីទេ >> ប្រលឹងរបស់នាងក៏ហោះចូលខ្លួនរបស់នាងវិញឆ្លើយតបនឹងថេយ៉ុងវិញដោយភ័យខ្លួន
<< ឆាប់ទៅផ្លាស់អាវទៅខ្ញុំជូននាងទៅផ្សារ >> Taehyung ស្រែកសម្លុតទៅជីស៊ូមិនដឹងស្អីទេឡើយចេះប្រើពាក្យផ្អែមទេមេនទេ???
<< ម្ហូបក្នុងទូរទឹកកកមិនទាន់អស់នោះទេទៅផ្សារទៅអី?? >> Jisoo
<< ឥឡូវទៅឬមិនអី? >> Taehyung
<< ទៅ.. >> ជីស៊ូតបថេយ៉ុងវិញនាងមិបចាំបាច់ទៅផ្លាស់ប្តូរអាវស្អីទេដកតែអៀមធ្វើម្ហូបទៅហើយៗព្រោះតែនាងស្អាតស្រាប់ហើយនឹង
Taehyung គេក៏ទៅផ្លាស់សម្លៀកបំពាក់របស់គេយ៉ាងស្អាតបាតខ្លួនរបស់គេបំពាក់ដោយអាវយឺតដៃខ្លី
ពណ៌សរខោជើងវែងពណ៌ខ្មៅហើយអ្វីដែលសំខាន់នោះគឺវែនតាខ្មៅនឹងតែម្តង។ Taehyung បើកឡានជូនជីស៊ូទៅផ្សារទំនើបដើម្បីទិញរបស់របរប្រើប្រាស់ផ្សេងៗ#ផ្សារទំនើប
<< នាងចង់ទៅអីទិញអីទិញទៅ >> ថេយ៉ុងប្រាប់ទៅជីស៊ូអោយនាងទៅស្អីក៏ទិញទៅ។ ជីស៊ូក៏ងក់
ក្បាលយល់ព្រមនឹងសំដីររបស់ថេយ៉ុងដោយថេយ៉ុងជាអ្នកកាន់កន្ត្រករុញតាមជីស៊ូ។ ជីស៊ូនៅពេលដែលលឺថាថេយ៉ុងជាអ្នកចេញលុយនាងក៏ទិញយកៗតែម្តងមិនខ្វល់ទេសូម្បីតែរបស់មិនត្រូវការក៏ដោយ<< ន៏!! ទិញអីក៏ទិញម៉្លេះ? >> លោកសេដ្ឋីថេយ៉ុងសួរទៅជីស៊ូដោយសារតែឃើញនាងទិញយកៗបែបនេះច្បាស់ណាស់នៅពេលគិតលុយគេនឹងអស់លុយច្រើនជាមិនខាន
<< ក្រែងលោកប្រាប់ថាអោយខ្ញុំអីទិញទៅលោកជាអ្នកចេញលុយនោះអីយ៉ាខាងនោះមានរបស់គួរអោយចង់ទិញច្រើនណាស់ >> Jisoo ដើរទៅមុខយ៉ាងលឿនដោយសារតែនៅខាងមុខនាងគឺពរពេញទៅដោយរបស់ក្មេងលេងនាងចង់ទិញវាអោយ Stevie ខ្លះឯថេយ៉ុងនោះរុញរទះរុញទៅមុខតាមជីស៊ូដោយចង់វិលមុខមនុស្សស្រីអញ្ចឹងមែនទេទិញមិនចេះគិតបែបនេះដូចជានាងមេនទេ??
<< ណិស >> Taehyung ទាញយកតុក្តតា Pikachu តូចមួយហុចអោយជីស៊ូលោកអើយអាធំជិតនឹងមិនទិញអោយទេទិញអាតូចវិញ?? កំរិះម៉្លេះលោកបងថេយ៉ុង
<< ទិញដោយខ្ញុំមេនទេ?? >> Jisoo សួរទៅថេយ៉ុងដោយបើកភ្នែកធំៗចារិករបស់នាយម្នាក់នេះមិនដែលប្តូរកំរិះដដែលមិនខុសអីពីមុនទេ
<< ពិតមេនហើយ >> Taehyung ឆ្លើយហីៗមិនខ្វល់អីនឹងជីស៊ូច្រើននោះទេ
<< ងាប់ហើយលោកកំរិះស្អីក៏កំរិះម៉្លេះ? >> Jisoo ដើររអ៊ូរម្នាក់ឯងមិនឈប់ប៉ុន្តែនាងក៏មានចិត្តសង្ស័យដែលថាថេយ៉ុងមានស្រីចិញ្ចឹមមួយទៀតមេនទេបានកំរិះបែបនេះ?? តែមិនពិតទេនាងស្អាតខ្លាំងណាស់គេមិនទៅស្រឡាញ់ផ្សេងទេ ( you know confident?? )
Sorry for late update
More episode ✨
Writing by star style ✨
Love all my reader 💗
YOU ARE READING
សន្យាស្នេហ៍ Promise Love♡ Khmer Novel KH
Romanceរយះពេល 2 ឆ្នាំសោះ! វាអាចធ្វេីអោយនារីម្នាក់ដែលរម្យទមចេះជួយអ្នកដទៃចេះគិតអ្នកដទៃនឹងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនរបស់គេ។ ប៉ុន្តែអ្វីៗមិនអាចដូចមុនបានទេ នាងបានរៀនរស់ម្នាក់ឯង, រៀនជាមនុស្សម្នាក់ដែលមិនសូវហាស្តី, មិនខ្វល់ពីអ្នកដទៃដែលមេីលមករូបនាង។ មេីលទៅនាងគឺជ...