សន្យាស្នេហ៍
ភាគទី ២៧Jisoo នឹង Taenia ប្រញាប់នាំគ្នាចេញទៅអគារចាស់មួយនោះតែ donna ផ្ញើ location មក។ នាងមិនដែលសូម្បីតែគិតថា Donna គេអាក្រក់យ៉ាងនេះទោះបីជាគេជាកូនចិញ្ចឹមក៏ដោយប៉ុន្តែពួកគេទាំងពីរអ្នកលូតលាស់ជាមួយគ្នាតាំងពីតូចជាមួយគ្នាមកម៉្លេះហេតុអីក៏គេមានគំនិតបែបនេះ? នេះចង់សម្លាប់មួយគ្រួសារមេនទេ?
បន្ទាប់ពីជិះឡានអស់រយះពេល 15 នាទីហើយពួកគេទាំងពីរអ្នកក៏មកដល់ទីតាំង។ ពួកគេមិនមែនមកតែពីរអ្នកនោះទេគឺនៅមានច្រើនអ្នកទៀតដែលជិះតាមក្រោយឡានពួកគេ
Jisoo ឡើងជង្តើរយ៉ាងលឿនតាមតែនាងអាចធ្វើបាន។ នាងក៏ឡើងទៅដល់ជាន់ទី 3 ដែលជាជាន់ដែល Donna ប្រាប់។ Jisoo ស្ទើរតែស្រក់ទឹកភ្នែកនៅពេលដែលឃើញប៉ាម៉ាក់នឹង Stevie ត្រូវគេចងដៃចងជើងជាប់ចំណងយ៉ាងណែនបែបនេះ។ ងាកទីមើល Donna វិញគេកំពុងតែប្រហុយកន្ទុយបារីរបស់គេគួរអោយខ្លាចទៅវិញ
<< លោកមិនមែនជា Kim Donna ទេត្រូវទេ? >>
Jisoo សួរទៅ Donna ដោយសម្លេងត្រជាក់ស្រិមនាងដឹងតាំងពីតូចមកម៉្លេះថាគេម្នាក់នេះមិនមែនជាបងប្រុសបង្កើតរបស់នាងទេគេគ្រាន់តែជាកូនចិញ្ចឹមដែលប៉ាម៉ាក់របស់នាងយកមកចិញ្ចឹមតែប៉ុណ្ណោះ<< ពិតមេនហើយយើងមិនមែនជា Kim Donna ទេយើងមិនមែនជាបងប្រុសរបស់នាងទេយើងគឺជាកូនចិញ្ចឹមដែលយកមកពីកូនបំណុលតែប៉ុណ្ណោះឈ្មោះរបស់យើងគឺជា Suzuki Hiroto >> Donna តបវិញពិតមេនហើយគេមិនមែនជាជនជាតិកូរ៉េទេហើយក៏មិនមានត្រកូល Kim ដែលគេមានត្រកូល suzuki ជាកូនរបស់ជនជាតិជប៉ុន
<< បងអាចដោះលែងពួកគាត់បានទេ? គាត់ទាំងពីរមិនដែលធ្វើអ្វីបងនោះទេ- >> Jisoo ប្រើសម្លេងត្រជាក់របស់នាងពួកគេទាំងបីរអ្នកនេះមិនបានធ្វើអ្វីគេនោះទេហេតុអីក៏គេចង់សម្លាប់ពួកគាត់ចោលបែបនេះ?
<< មិនដែលឬ? យើងចាំច្បាស់ណាស់នៅពេលដែលឪពុកម្តាយរបស់យើងស្លាប់ក្នុងភ្លក់ភ្លើងដោយសារតែគ្មានលុយដោះបំណុលពួកឯង។ សំណាងហើយដែលយើងមានជីវិតរស់ >> Donna តបដោយសម្លក់ទឹកភ្នែករបស់គេដោយមិនដឹងខ្លួនគេរស់នៅជាមួយត្រកូលគីមនេះចង់សាមសិបឆ្នាំទៅហើយដោយសារតែលោកគីមនឹងអ្នកនាងគីមយកគេមកចិញ្ចឹមនៅពេលដែលផ្ទះរបស់គេឆេះក្លាយជាផះ
VOCÊ ESTÁ LENDO
សន្យាស្នេហ៍ Promise Love♡ Khmer Novel KH
Romanceរយះពេល 2 ឆ្នាំសោះ! វាអាចធ្វេីអោយនារីម្នាក់ដែលរម្យទមចេះជួយអ្នកដទៃចេះគិតអ្នកដទៃនឹងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនរបស់គេ។ ប៉ុន្តែអ្វីៗមិនអាចដូចមុនបានទេ នាងបានរៀនរស់ម្នាក់ឯង, រៀនជាមនុស្សម្នាក់ដែលមិនសូវហាស្តី, មិនខ្វល់ពីអ្នកដទៃដែលមេីលមករូបនាង។ មេីលទៅនាងគឺជ...