EP13 : ប៉ាម៉ាក់ចិញ្ចឹមរបស់ Stevie

271 25 1
                                    

សន្យាស្នេហ៍
ភាគទី 13

  ព្រឹកឡេីងម៉ោងប្រហាក់ប្រហែលប្រាំពីរប្រាំបីព្រឹក Jisoo ងេីបពីតាំងពីប្រលឹមដេីម្បីទៅធ្វេីអាហារពេលព្រឹកអោយ Stevie ទៅសាលាព្រោះថ្ងៃនេះត្រូវទៅ។ ទៅសាលាថ្ងៃដំបូងនៅសាលាបឋមសិក្សារមួយកន្លែងនៅកណ្តាលទីក្រុងសេអ៊ូលតែម្តង

<< Hasin ភ្ញាក់យូរហេីយមែនទេ? >> ពេលដែលឃេីញ hasin បេីកទ្វាចូលមកបន្ទប់របស់នាង។ នាងក៏សួរទៅ hasin តែម្តង

<< ភ្ញាក់ហេីយមានអីអោយគ្នាជួយទេ? >> Hasin ដេីរចូលមកចង្គ្រានបាយដោយទឹកមុខញញឹមលាក់ពុត ( ចេញមកក៏ដឹងថា Fake ដែល )

<< មិនអីទេឯងទៅអង្គុយលេងសិនទៅគ្នាជាអ្នកធ្វេីដោយខ្លួនឯងប្រេីភ្ញៀវដូចជាមិនគួរសមសោះ >> Jisoo និយាយដោយសេីចតិចៗចង្អុលទៅតុបាយអោយ Hasin អង្គុយលេងសិនព្រោះនាងជិតធ្វេីរួចហេីយខ្វះតែប៉ុន្មាននាទីទៀតតែប៉ុណ្ណោះ hasin ក៏ដេីរទៅអង្គុយតាមសម្តីរបស់ជីស៊ូនាងកំពុងតែខ្ជិលស្រាប់ហេីយអោយអង្គុយលេងទៀតពិតជាល្អពិតមែន

~ ជុប ~ មិនដឹងជាមកតាំងពីពេលណានោះទេមក Taehyung ដេីរលបៗមកអោបប្រពន្ធរបស់ខ្លួនពីក្រោយថែមទាំងថេីបថ្ពាល់របស់ Jisoo ទៀតផងដោយអោយ Hasin ឃេីញពេញភ្នែកតែម្តង

<< ប្រពន្ធរបស់បងនៅតែក្រអូបដូចម្សិលមិញដដែលអូនប្រេីទឹកអប់ម៉ាកអីដែលស្រួលបងទិញមកដាក់ក្នុងផ្ទះអោយច្រេីន >> ងាប់ហេីយសួរមិនខ្មាស់តែម្តងនិយាយអញ្ចឹងតែម្តងមិនដឹងថាមានអ្នកកំពុងតែចង់ធ្លាក់ថ្លេីមមកហេីយ

<< មិនចេះខ្មាស់គេទេមែនទេ >> Jisoo និយាយបកទៅវិញដោយថ្ពាល់របស់នាងក្រហមតិចៗ ពិតមែនហេីយចាស់អស់ហេីយនៅលេងលួចថេីបពីក្រោយទៀតប៉ុន្តែបែបនេះក៏ល្អម្យ៉ាងដែលរ៉ូមេនតិច

<< ខ្ញុំសុំទៅងូតទឹកសិនហេីយមិនចង់រំខានអ្នកទាំងពីរទេ >> Hasin ដេីរចេញដោយក្តាប់ដៃរបស់
ខ្លួនដេីរបកទៅបន្ទប់របស់នាងតែសុខៗស្នាមញញឹមដ៏មានអំណាចក៏លេចឡេីងនៅលេីរង្វង់មុខរបស់នាង។ នាងញញឹមចុងមាត់ដោយមានអំណាចមិនដឹងនោះទេថានាងចង់លេងអ្វីបន្តរអោយប្រាដកនោះទេ

បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចអស់ពួកគេទាំងអស់គ្នាក៏នាំ Stevie ទៅសាលារៀនថ្ងៃដំបូង
លេីកលែងតែ Hasin នាងមិនបានទៅជាមួយពួកគេនោះទេនៅសង្ងំនៅក្នុង Apartment របស់ជីស៊ូសិនព្រោះនាងមិនទាន់ស្រួលខ្លួននោះទេត្រូវការកម្លាំងសម្រាក ( ស្អីទេ👀 )

_____________________

ជីស៊ូនឹងថេយ៉ុងកាន់ដៃរបស់ Stevie ទាំងសងខាងដេីរចូលទៅក្នុងសាលាដោយស្នាមញញឹមជុំវិញបបូរមាត់ដោយមានសេចក្តីសុខប្រៀបដូចជាប៉ាម៉ាក់បង្កេីតរបស់គេអញ្ចឹងមេីលទៅក៏ច្រណែននឹង Stevie ដែលព្រោះគេមានប៉ាម៉ាក់ចិញ្ចឹមស្រស់ស្អាតទាំងពីរអ្នកបែបនេះ

<< ជម្រាបលាអ្នកម៉ាក់ Jisoo លោកប៉ា Taehyung កូនសុំទៅរៀនហេីយ >> Stevie ញញឹមចេញដូចផ្កាត្រកួនដោយហៅជីស៊ូនឹងថេយ៉ុងថាប៉ាម៉ាក់ពេញៗមាត់ ( មុនដំបូងហៅអ្នកមីងបន្ទាប់មកហៅបងស្រីឥឡូវហៅអ្នកម៉ាក់ចេះអីក៏ចេះម៉្លេះ )

<< Goodbye ខំប្រឹងរៀនណាកុំលេងច្រើន Ok ទេ >> Taehyung វ៉ៃគូទរបស់ Stevie តិចៗដោយនិយាយប្រាប់គេកុំអោយលេងច្រេីនពេកនៅក្នុងសាលា

<< បាទលោកប៉ាគីម >>

<< ចាំមកវិញចាំម៉ាក់ធ្វេី Kimbab អោយញុាំ Ok ណា >>

<< បាទអ្នកម៉ាក់គីម មិននិយាយច្រេីនទេកូនទៅរៀនហេីយ bye bye >> Stevie និយាយដោយញញឹមលាម៉ាក់នឹងប៉ាចិញ្ចឹមរបស់ខ្លួនរត់ទៅក្នុងសាលាដោយរីករាយ

~ ព្រុស ~ សប្បាយចិត្តពេកភ្លេចមេីលទៅខាងមុខធ្វេីអោយ Stevie ដួលឆែមចង្គង់តិចគ្មានបញ្ហាអីធំដុំនោះទេដួលហេីយនៅតែអាចញញឹមបានដែល ហេតុតែគ្នាចង់ទៅរៀនខ្លាំងថេយ៉ុងរកមកជួយលេីក Stevie ដែលតែអ្នកកម្លោះតូចមួយនេះមិនអោយ
ថេយ៉ុងជួយគេនោះទេគេអាចក្រោកឈរដេីរខ្លួនឯងបានគេជាកូនប្រុសដេីមទ្រង់ប្រាំហត្ថណាមិនងាយកំសាកទន់ជ្រាយនោះទេក្រោយពីងេីបឈរហេីយ Stevie ក៏រត់ទៅក្នុងសាលាបន្តទៀតអម្បាញ់មិញនេះវាគ្រាន់តែជាឧបសគ្គតែប៉ុណ្ណោះដូចគេនិយាយអញ្ចឹងមានព្រះមានមារហេីយ 🤓

______________________

( ថ្ងៃនឹងរឿងដូចទឹកគ្រឿងតិចហេីយព្រោះអ្នកសរសេរវ៉ល់រឿងសរសេរក៏តាមនឹងដែល sorry not sorry
😂 )

More Episode
Love all my reader
Writing by star style

សន្យាស្នេហ៍ Promise Love♡ Khmer Novel KHHikayelerin yaşadığı yer. Şimdi keşfedin