សន្យាស្នេហ៍
ភាគទី 18<< ណេ លោកលោកចង់នាំខ្ញុំទៅណានេះមិនមែនផ្លូវទៅផ្ទះទេណា >> Jisoo សួរទៅថេយ៉ុងដោយប្រញាប់ប្រញាល់ព្រោះមិនដឹងថាថេយ៉ុងនាំនាងទៅណាទេវាមិនមែនជាផ្លូវទៅផ្ទះនោះទេ
<< ពិតមេនហើយខ្ញុំភ្លេចប្រាប់នាងថាអ្នកម៉ាក់អោយនាងទៅលេងផ្ទះគាត់មួយយប់ >> Taehyung ប្រាប់ទៅជីស៊ូដោយភ្នែកទាំងសងខាងរបស់គេមើលផ្លូវបើកទៅមុខបន្តទៀត
<< ចាំមើលណាខ្ញុំនឹងប្រាប់អ្នកម៉ាក់ទាំងអស់នៅរឿងរបស់លោក >> jisoo សម្លក់ថេយ៉ុងនាងនឹងប្រាប់ម៉ាក់ថេយ៉ុងទាំងអស់ពីរឿងដែលថេយ៉ុងធ្វើដាក់នាងគ្រប់រឿងទាំងអស់។ ថេយ៉ុងក៏ឈប់ឡានភ្លាមៗ
យកដៃម៉ាខាងតប់ជីស៊ូជិតនឹងទ្វាឡានមុខរបស់ពួកគេទាំងពីរដាក់នៅជិតគ្នាទល់មុខគ្នាតែម្តង<< ហាមដាច់ខាតមិនត្រូវប្រាប់អ្នកម៉ាក់នោះទេ បើសិនជានាងមិនចង់ឈឺខ្លួន >> Taehyung និយាយដោយសម្លេងតិចៗស្តាប់ចង់ព្រឺរោមដាក់ទៅ
ជីស៊ូបើគេនិយាយបែបនេះហើយអ្នកណាទៅហ៊ានតបតរនឹងគេនោះ??( លោកឯងស្គាល់ខ្ញុំទៅពេកហើយ ហឹស ) Jisoo គិតក្នុងចិត្តរបស់នាងគិតថាជីស៊ូស្រួលនិយាយគ្នាមេនទេច្រលំហើយលោកបងថេយ៉ុងមិនស្រួលនិយាយដល់ថ្នាក់នេះទេ
~ ភូមិគ្រឹះត្រកូលគីម
<< អ្នកម៉ាក់ >> គ្រាន់តែចុះពីក្នុងឡានភ្លាមជីស៊ូប្រញាប់ប្រញាល់រត់ទៅអោបម៉ាក់ក្មេករបស់នាងដោយក្តីនឹករលឹកដល់គាត់ទាំងពីរអ្នក
<< Jisoo កូនស្គមម៉្លេះឥឡូវ?? ថេយ៉ុង?? >> អ្នកស្រីគីមសួរទៅកូនប្រុសរបស់ខ្លួនមិចបានជាធ្វើអោយកូនប្រសាររបស់គាត់ស្គមដល់ថ្នាក់នេះ??
<< ខ្ញុំមិនដឹងទេ >> Taehyung ឆ្លើយប្រាប់ម៉ាកឮរបស់ខ្លួនហីៗមិនខ្វល់ច្រើន
<< នេះពួកឯងឈ្លោះគ្នាមេនទេ?? >> អ្នកស្រីគីមគាត់សួរទៅថេយ៉ុងគាត់ដឹងចារិករបស់ថេយ៉ុងណាស់គាត់ចិញ្ចឹមគេតាំងពីបាតជើងក្រហមរហូតដល់
បុិននេះណា<< មិនបានឈ្លោះគ្នា >> ពួកគេទាំងពីរអ្នកឆ្លើយស្មើគ្នាប្រកែកនឹងសំដីរបស់អ្នកស្រីគីម
<< អញ្ចឹងឆាប់ទៅញុាំបាយទៅម៉ាក់បានរៀបចំរួចរាល់អោយហើយ >> មើលទៅកាលទេសៈដូចមិនសូវស្រួលគាត់ក៏បំបែករឿងត្រឹមនេះអោយទៅញុាំបាយវិញ។ ពួកគេទាំងអស់នាំគ្នាញុាំបាយជុំគ្នារួចរាល់ហើយក៏បំបែកគ្នាទៅបន្ទប់គេងរាងខ្លួន Taehyung នឹង Jisoo កំពុងតែដណ្តើមគ្រែគ្នាគេងព្រោះតែក្នុងបន្ទប់នេះមានគ្រែតែមួយតែប៉ុណ្ណោះពួកគេមិនគេងជាមួយគ្នាឡើយគ្រាន់តែបើកទ្វាចូលមកភ្លាមពួកគេក៏ដណ្តើមគ្នាបាត់ទៅហើយដូចក្មេង
<< លោកនេះគ្រែរបស់ខ្ញុំ >> ជីស៊ូទាញថេយ៉ុងទំលាក់ពីលើគ្រែដោយនាងខ្លួនឯងឡើងទៅគេងនៅលើគ្រែវិញ។ ថេយ៉ុងធ្លាក់នៅក្រោមគ្រែក៏ខំប្រឹងទាញជើងរបស់ជីស៊ូអោយធ្លាក់ចុះមកក្រោមដូចខ្លួនដែលខ្លួនគេឡើងទៅលើគ្រែវិញជីស៊ូក៏ខំប្រឹងងើបឡើងលើគ្រែធាក់ថេយ៉ុងអោយធ្លាក់ពីលើគ្រែហើយពេលនោះម៉ោងក៏រោទ៍ឡើងបញ្ចាក់ថាពួកគេទាំងពីរអ្នកអស់ពេលហើយដោយគ្រែនោះបានទៅលើអ្នកជីស៊ូ
<< ប្លេ >> ជីស៊ូលានអណ្ដាតឌឺថេយ៉ុងនៅពេលដែលនាងឈ្នះបានគេងសុខស្រួលនៅលើគ្រែហឺយទំរំតែឈ្នះមិនដឹងជាធ្លាក់ពីគ្រែប៉ុន្មានដងនោះទេ
<< នាង!! >> ថេយ៉ុងចង្អុលមុខរបស់ជីស៊ូនៅពេលដែលឃើញនាងលៀនអណ្តាតបែបនេះចង់តែហែចថ្ពល់របស់នាងអោយដាច់ជាពីរជាបីទេពេលនេះ
<< ហាមឡើងមកកន្លែងនេះខ្ញុំកក់ដាច់ហើយ >> Jisoo ហាមមិនអោយថេយ៉ុងឡើងលើគ្រែរបស់ខ្លួនព្រោះកន្លែងនេះនាងកក់បាត់ហើយអ្នកឈ្នះជាអ្នកដេកលើគ្រែអ្នកចាញ់ត្រូវដេកក្រោមគ្រែ។ ថេយ៉ុងនឹងជីស៊ូគេងកន្លែងផ្សេងគ្នាមួយគេងនៅលើគ្រែមួយគេងក្រោមគ្រែ
<< នាយអាចនិទានរឿងអោយខ្ញុំបានទេ >> Jisoo សុំជំនួសអោយថេយ៉ុងនិទានរឿងនិទានអោយនាងស្តាប់
<< មិន >> Taehyung និយាយហីៗមិននិទានរឿងអោយជីស៊ូស្តាប់ទេ
<< ឆាប់គេងទៅខ្ញុំងងុយហើយ >> Taehyung
<< ថេយ៉ុងខ្ញុំប្រាប់លោកអោយហើយណាថាបើសិនជាខ្ញុំមានកូនខ្ញុំមិនអោយកូនទៅលោកនោះទេចាំទុកទៅ >> Jisoo និយាយឌឺថេយ៉ុងម្តងទៀតទាំងមិនដឹងថាថេយ៉ុងនោះដេកលក់នោះទេទល់តែថេយ៉ុងស្រមុកទើបដឹងថាគេដេកលក់បាត់ទៅហើយ
<< នាយសំអុយ >>
More episode 🦋
Love all my reader 💗
Writing by star style ✨
YOU ARE READING
សន្យាស្នេហ៍ Promise Love♡ Khmer Novel KH
Romanceរយះពេល 2 ឆ្នាំសោះ! វាអាចធ្វេីអោយនារីម្នាក់ដែលរម្យទមចេះជួយអ្នកដទៃចេះគិតអ្នកដទៃនឹងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនរបស់គេ។ ប៉ុន្តែអ្វីៗមិនអាចដូចមុនបានទេ នាងបានរៀនរស់ម្នាក់ឯង, រៀនជាមនុស្សម្នាក់ដែលមិនសូវហាស្តី, មិនខ្វល់ពីអ្នកដទៃដែលមេីលមករូបនាង។ មេីលទៅនាងគឺជ...