Ep43:គ្មានការបរាជ័យក៏គ្មានភាពជោគជ័យដែរត្រូវទេ?!

71 10 0
                                    


ណាមជុននិងជីនក៏បានជូនជុងហ្គុក​មកដល់ផ្ទះក៏បានជួយជញ្ជូនអីវ៉ាន់ទៅដាក់ក្នុងផ្ទះហើយ២នាក់នោះក៏នាំគ្នាបើកឡានទៅផ្ទះវិញ។ ពួកគេទាំង៤នាក់បានញ៉ាំអាហារពេលល្ងាចនៅក្នុងហាងរួចហើយ។

នៅក្នុងផ្ទះពេលនេះគឺមានតែជុងហ្គុកនិងថេយ៍ប៉ុណ្ណោះដែលកំពុងតែរៀបចំផ្ទះព្រោះខាននៅ២ ៣ថ្ងៃគ្មានអ្នកសម្អាតទេ។

«បងទៅងូតទឹកមុនទៅ ចាំអូនរៀបចំហើយអូនឡើងទៅតាមក្រោយ»ថេយ៍ក៏ប្រាប់ទៅជុងហ្គុកព្រោះរបួសគេមិនទាន់ជាស្រួលបួលទើបឲ្យឡើងទៅងូតទឹកមុនមិនបាច់នៅជួយសម្អាតទេព្រោះខ្លាចត្រូវធូលីឆ្លងមេរោគ

«ចាំបងងូតហើយបងចុះមកជួយវិញណា៎​ ខ្សឺតតត»ជុងហ្គុកក៏អោនមកថើបថ្ពាល់ថេយ៍មួយខ្សឺតហើយក៏រត់់ឡើងទៅលើបាត់មិនឲ្យអ្នកខាងក្រោមនិយាយទាន់

«ហឹសសស»ថេយ៍បានត្រឹមយកដៃស្ទាបថ្ពាល់ដែលជុងហ្គុកថើបមុននោះ។

ថេយ៍ក៏បានបន្តរៀបចំផ្ទះ ចប់ពីកន្លែងមួយទៅកន្លែងមួយទៀតព្រោះផ្ទះរៀងធំទើបត្រូវសម្អាតយូរ។ រួចរាល់អស់ហើយទើបឡើងទៅខាងលើឃើញថាជុងហ្គុកបានរៀបចំបន្ទប់គេរួចហើយ ងាកទៅក៏ឃើញជុងហ្គុកកំពុងតែអង្គុយមើលឯកសារទើបមិនចង់រំខាន ថេយ៍ក៏បានចូលទៅងូតហើយចេញមកវិញជាមួយនិងឈុតគេងយប់។

_______________________________________

យ៉ុនហ្គីនិងជីមីនក៏បានបើកឡានមកដល់ផ្ទះហើយក៏ប្រញាប់រុញជីមីនមកកាន់ខុនដូររបស់គេ។

«អូនចង់ញ៉ាំអីទេមីន? ចាំបងធ្វើឲ្យ»មកដល់បន្ទប់ភ្លាមយ៉ុនហ្គីក៏បានសួរទៅកាន់ជីមីនប្រាប់គេមកគេធ្វើឲ្យញ៉ាំ

«នេះបងចេះធ្វើម្ហូបដែរហ៎?! ញ៉ាំកើតឬអត់និង?»ជីមីនសួរទាំងលេងសើចតែក៏បន្លំមែនព្រោះមិនដែលឃើញយ៉ុនហ្គីចូលផ្ទះបាយទេ

«ចង់មើលងាយបងមែនទេនេះ?!»នេះមើលងាយមនុស្សស្រស់ៗហ្មងបា៎ គេមិនដែលចូលផ្ទះបាយក៏មិនមែនមានន័យថាគេមិនចេះដែរ

«មិនមែនអញ្ចឹងទេតែអូនមិនដែលដឹងថា​បងចេះធ្វើម្ហូប»ជីមីននិយាយពិតមែនគេមិនដឹងថានាយចេះធ្វើម្ហូបពិតមែនញ៉ាំកើតឬអត់ទេនេះ

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now