Jin នឹង Hanna ចុះពីលេីឡានអ្នកជាពូប្រមូលអីវ៉ាន់របស់ក្មួយអោយទៅអ្នកបម្រេីយកទៅទុកក្នុងបន្ទប់របស់នាងតូចហេីយខ្លួនក៏នៅអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវព្រោះនាងតូចឃាត់អោយគេនៅញាំបាយថ្ងៃត្រង់ជាមួគ្នា«ពូ Jin ថ្ងៃនេះពូ Jinចង់ញាំអី»Hanna ដេីរអោបដៃអ្នកជាពូនាំទៅផ្ទះបាយនឹងសួរទាំងញញឹម
«ពូញាំអ្វីក៏បានអោយតែជា Hanna របស់ពូអ្នកធ្វេី»Jin ញញឹមដៃអង្អែលក្បាលក្មួយស្រី
«ចាស៎ពូ Jin»Hanna ញញឹមដាក់គេវិញយ៉ាងស្រស់នាងសប្បាយចិត្តដែលបានពួកគេមកលេងនាងក៏មានអាម្មណ៍ថាកក់ក្ដៅព្រោះនឹងមានអ្នកនៅក្នែរនាងខ្លះ
Skip___________
តុកៗ
«ចាហ្វាយ»Sobin
«អរ Sobin ចូលមក»Hoseok ដាក់ឯកសារចុះនឹងឆ្លេីយតបនឹងមនុស្សជំនិត
«នេះជារបស់ដែលចាហ្វាយចង់បាន»Sobin ហុចសំបុត្រពណ៌ខ្លាញ់ក្ដាមធំល្មមអោយទៅចាហ្វាយនាយ
«មោះ»Hoseok យកមកបេីកមេីលយ៉ាងប្រញាប់
[Lee Hanna ចៅស្រីពៅរបស់ត្រកូល Lee ម្ចាស់ហាងលក់គ្រឿង Make up ធំជាងគេនៅសេអ៊ូល ប៉ាស្លាប់ចោលតាំងពីកេីតបានមួយខួបម្ដាយគ្មានប្រវត្តិ រាល់ថ្ងៃរស់នៅជាមួយមីងនឹងបងស្រីក្រោយលោកស្រី Lee ស្លាប់]
«នាងកំព្រាប៉ាម៉ាក់តាំងពីតូច»Hoseok ងេីបមេីលមុខរបស់មនុស្សជំនិតដេីម្បីចង់ដឹងចម្លេីយបន្ថែម
«ម្ដាយនាងរត់តាមប្រុសផ្សេងទុកអោយប៉ារបស់នាងគាំងបេះដូងរហូតដល់ស្លាប់ទេីបនាងត្រូវរស់នៅជាមួយលោកយាយនឹងមីងតែនាងត្រូវម្ដាយមីងនឹងបងស្រីធ្វេីបាបរហូតពេលខ្លះវៃបង្អត់អាហារទៀតផង»Sobin និយាយរៀបរាប់ប្រាប់ទៅចាហ្វាយតាមដែលខ្លួនបានលួចស៉ើបពីអ្នកបម្រេីក្នុងផ្ទះ
«គួរអោយអាណិតណាស់»Hoseok និយាយឡេីងដោយក្ដីអាណិតគ្រាន់តែស្ដាប់តាមអ្វីដែលមនុស្សជំនិតនិយាយតាមធម្មតាគេមិនមែនជាមនុស្សដែលអាណិតអ្នកណាងាយៗឡេីយទោះមេីលឃេីញនឹងភ្នែកក៏ដោយតែសម្រាប់ក្មេងស្រីនេះហាក់ប្លែកពីអ្នកដទៃគេហាក់មាននិស្ស័យជាមួយនាងយ៉ាងម៉េចមិនដឹងអ្វីដែលសំខានបេះដូងរបស់គេចាប់ផ្ដេីមរង្គោះរង្គេីរលែងស្ងប់ស្ងាត់ដូចមុន
YOU ARE READING
💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)
RomanceJung Hoseok X Lee Hanna ស្នេហាបែបម៉ាហ្វៀនឹងក្មេងស្រីគួអោយស្រលាញ់💚