ភាគ33
Hoseok បើកឡានសំដៅទៅផ្ទះត្រកូល Lee តាំងពីព្រឹកដើម្បីទៅលួងស្រីតូចដែលខឹងដល់ថ្នាក់ រត់ចោលគេ តែពេលទៅដល់អ្នកបម្រើក៏ប្រាប់ Taehyung មកទទួលទៅលេង Jin បាត់ទៅហើយ ធ្វើអោយកម្លោះ ម៉ាហ្វៀរខឹងដែលមិនបានជួបដូចចិត្ត
«មិនអីទេចឹងខ្ញុំទៅវិញហើយ»Hoseok និយាយរួចដើរឡើងឡានទាំងមុខក្រម៉ូវ
Hanna.......
នាងតូចកំពុងអង្គុយបើកភ្នែកម៉ក់ៗនៅតុមួយជាន់លើគេបង្អស់នៅក្នុងហាងរបស់ Taehyung
«ខ្ញុំនឹកលោកណាស់ តែខ្ញុំមិនចង់ទៅជួបលោកទេព្រោះខ្ញុំគ្មានអ្វីទៅទាមទារពីលោកទេ ហឹក»Hanna និយាយដល់ត្រឹមនេះទឹកភ្នែកក៏ហូរមករឹមៗ នឹកគិតដល់ថា Hoseok ធ្វើកន្លងមកគ្រាន់តែបោកអោយស្រលាញ់ហើយដើម្បីបានខ្លួន នាងតែប៉ុណ្ណោះ គេមិនបានស្រលាញ់នាងពិតទេ «ហឹកៗ»នាងតូចខ្ទប់មុខយំមិនខ្មាស់ភ្លៀវដែលអង្គុយនៅតុជិតៗនឹង
«Hanna »Jin បន្លឺឡើងនឹងចូលទៅអង្គុយយក្បែរ ក្មួយ ស្រីយ៉ាងលឿន
«ពូ Jin ហឹកៗ»Hanna ងាកមុខមើលនឹងលោទៅអោបរាងក្រាស់ទាំងយំ
«កុំយំអីនិយាយមក អាម៉ាហ្វៀរម្នាក់នោះធ្វើអីក្មួយ»Jin ជូតទឹកភ្នែកចេញពីថ្ពាល់តូចនឹងសួរ
«គេស្រែកដាក់ខ្ញុំ គេការពារស្រីម្នាក់នោះ ហ៉ឺ»Hanna និយាយនឹងអោនមុខចុះយំ នាងជាក្មេងជួបរឿងបែបនេះគ្មានអីក្រៅពីយំទេ
«ប្រាប់ពូមកថាទៅធ្វើអីទើបគេស្រែកដាក់»Jin អង្អែលក្បាលក្មួយស្រីថ្នមៗ
«ខ្ញុំនិយាយមិនល្អពីស្រីម្នាក់នោះ គេស្រែកដាក់ខ្ញុំថាខ្ញុំជាក្មេងមិនល្អ »Hanna និយាយប្រាប់ទៅអ្នកជាពូ
«ហឺម មិនអីទេចាំពូទៅនិយាយជាមួយគេ»Jin លួងលោមតែនាងតូចក៏បដិសេធ
«កុំអីពូ Jin ខ្ញុំខុសខ្លួនឯង»Hanna ងើយមុខមើលអ្នកជាពូ ទាំងទឹកភ្នែកនៅហូរមិនឈប់
«ok ok កុំយំអីមោះទៅដើេលេងល្អទេ ពូនាំទៅដើរលេងណា»Jin និយាយទាំងញញឹមនឹងជូតទឹកភ្នែកអោយនាងយ៉ាងស្អាត
«ចាស៎»Hanna ញញឹមបន្តិច
បន្ទាប់មកពួកគេទាំងពីរក៏នាំគ្នាដើរផ្សារមើលកុននឹងញាំអីហើយទិញនេះទិញនោះ រហូតដល់ល្ងាច ចំណែកនាងតូចក៏បានធូស្រាលជាងមុន
YOU ARE READING
💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)
Lãng mạnJung Hoseok X Lee Hanna ស្នេហាបែបម៉ាហ្វៀនឹងក្មេងស្រីគួអោយស្រលាញ់💚