💚សំណព្វចិត្តម៉ាហ្វៀរ💚

1.7K 51 0
                                    

ភាគ24

Hoseok អង្គុយកាន់ដៃនាងជាប់គេពិតជា
បារម្មណ៍ខ្លាំងណាស់

«ឈឺខ្លាំងទេបងសុំទោស»Hoseok អោនមុខចុះទាំងពិបាកចិត្ត

«ខ្ញុំអត់ឈឺទេ»Hanna និយាយតិចៗមិនដឹងភ្ញាក់តាំងពីពេលណាទេ

«Hanna នេះអូនភ្ញាក់ហេីយឬ....អូននៅឈឺទៀតទេ....បងសុំទោសបង....»Hoseok គ្រាន់តែនាងតូចដឹងខ្លួនភ្លាមគេនិយាយទាំងសប្បាយចិត្ត

«Hoseok ខ្ញុំមិនឈឺទេកុំចឹងអី»Hanna ញញឹមនឹងលេីកដៃអ្អែលថ្ពាល់រាងក្រាស់តិចៗ

«ឃេីញអូនញញឹមបានបងសប្បាយចិត្តហេីយ»Hoseok ថេីបនាងតូចមួយខ្សឺតនឹងញញឹមស្រស់ដាក់

«Hoseok ខ្ញុំចង់ងេីប»Hanna

«មោះ....បងជួយ»Hoseok ជួយលេីកនាងហេីយក៏ចូលទៅអង្គុយជិត«កេីតអី»រាងភ្ញាក់បន្តិចពេលដែលសុខៗនាងងេីបមកអង្គុយលេីភ្លៅនឹងអោបរាងក្រាស់ជាប់

«ខ្ញុំបារម្មណ៍ពីលោកណាស់»Hanna អោប​ ក​រាងក្រាស់ជាប់ទាំងយំតិចៗ

«កុំបារម្មណ៍អី....បងមិនអីទេ»Hoseok អោបរាងតូចជាប់នឹងញញឹមដែលនាងបារម្មណ៍ពីគេថ្នាក់​នេះ

«Hoseok ខ្ញុំអាចនិយាយជាមួយលោកស្និតស្នាលលេីសពីនេះបានទេ»Hanna ងេីបមុខមកមេីលរាងក្រាស់

«អូនចង់និយាយបែបមិច»Hoseok

«ខ្ញុំចង់ប្រេីពាក្យដូចដែលលោកប្រេីនិយាយជាមួយខ្ញុំរាល់ថ្ងៃ»Hanna ខាំបបូរមាត់ខាងក្រោមតិចៗភ្នែកមូលក្រឡង់បេីកម៉ក់ៗ

«អូ....ពុទ្ធោអេីយ...បងស្មានថារឿងអី...អូនចង់និយាយយ៉ាងមិចក៏បានបងអនុញ្ញាតិណា»Hoseok អស់សំណេីចស្មានថាមានរឿងធំដុំលោក

«ហឹកៗ​...អូនស្រលាញ់បង»Hanna ពេបមាត់យំម្ដងទៀតមិនដឹងយ៉ាងមិចទេថ្ងៃនេះចេះតែចង់អោបប្រុសម្នាក់នេះនឹងចង់ស្និតស្នាលជាងរាល់ដង

«បងក៏ស្រលាញ់អូនដែលកូនក្មេងរបស់បង»Hoseok អោបនាងនឹងញញឹមទាំងបិតមាត់​មិនជិត....

«តោះទៅញាំបាយ....បងអោយគេធ្វេីរបស់ប៉ូវសម្រាប់អូនហេីយ»Hoseok

«ចាស៎​»Hanna ញញឹម​ រាងក្រាស់ក៏នាំនាងទៅក្រោមដេីម្បីញាំអាហារថ្ងៃត្រង់ជាមួយគ្នា

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now