ភាគ8

1.2K 70 9
                                    


       កម្លោះសង្ហារទាំងពីរ​ កំពុងដេីរចេញពី
ព្រលានយន្តហោះ​ ជាមួយនឹងបុរសឈុតខ្មៅមិនក្រោម​ 10​នាក់​ មិនប្រាប់ក៏ដឹងថាពួកគេជាម៉ាហ្វៀដែល​ តែប្លែកត្រង់លេីកនេះគេមិនប្រេីយន្តហោះផ្ទាល់ខ្លួន​ គេបានធ្វេីដំណេីរដោយយន្តហោះជាមួយនឹងភ្ញៀវទូទៅ​ ព្រោះចង់ធ្វេីធម្មតា​ តែមានឯណា​ ប្អូនប្រុសរបស់គេអោយមនុស្សមកទទួលតាំងពីចុះពីលេីយន្តតែម្ដង​ ធ្វេីអោយផ្អេីលអស់អ្នកដំណេីរ​ ។

«ស្វាគមន៍បងប្រុសនឹងប្អូនប្រុសរបស់ខ្ញុំ»Hoseok ដោះវែនតាចេញ​ នឹងដេីរទៅអោបកម្លោះសង្ហារទាំងពីរទាំងញញឹម​ នឹងដោយក្ដីនឹករលឹក។

«អីយ៉ា...​ថ្ងៃនេះលោកម៉ាហ្វៀមកទទួលដោយផ្ទាល់មានកិត្តយសដល់ហេីយ»Yoongi {Min Yoongi បងជីដូនមួយរបស់ Hoseok }​ សម្ដីបែបនេះ​ គ្មានអ្នកណាក្រៅពីបងប្រុសរបស់គេឡេីយ​ នាយចូលចិត្តណាស់​ និយាយស្ដីឌឺដង
ដាក់ប្អូនគ្រប់ពេលគ្រប់វេលាតែម្ដង។

«មែនហេីយ​ មានអារម្មណ៍​ថាខ្លួនឯងដូចភ្លឺចាចតែម្ដង»NamJoon {Kim NamJoon ម្នាក់​នេះជាប្អូនប្រុសរបស់ Hoseok }​ នាយសង្ហារ​ថ្ពាល់ខួចដោះវ៉ែនតាខ្មៅចេញ​ នឹងញញឹមយ៉ាងស្រស់ដាក់​ Hoseok ដែលកំពុងញញឹមដាក់គេដូចគ្នា។

«Sobin ahh ស្ដាប់សម្ដីបងៗរបស់ឯងចុះ​ ទៅបាត់រាប់ឆ្នាំ​មកវិញពាលដដែល»Hoseok សេីចពេលដែល NamJoon នឹង Yoongi កំពុងសម្លក់គេ​ ពូកែឌឺដងដាក់គេ​ អីឡូវគេថាអោយចំៗម្ដងមេីល​ មានអារម្មណ៍បែបណាដែល។

«ហាសហា​ មែននឹង»Sobin សេីចលឺៗតែក៏ប្រញាប់បិតមាត់វិញយ៉ាងលឿន​ នេងរៀបរឹកពាហំហួនដាក់បងប្រុសទាំងពីរវិញ​ ដេីម្បីអោយបងរបស់គេឃេីញថា​ គេរឹងមាំ។

«អីយ៉ា...​អីឡូ​វនេះប្អូនពៅរបស់ពួកយេីងដូចជាខុសឆ្ងាយពីមុនណាស់​ Jhope ឯងធ្វេីស្អីប្អូនយេីងខ្លះ»NamJoon និយាយលេងជាមួយនឹង Sobin នឹងលួចសរសេីរពីរូបរាងនឹងរឹកពារបស់ប្អូនប្រុសរបស់គេ​ ពេលនេះមិនដូចពីមុនទេ​ គឺមេីលទៅគេរឹងមាំល្អណាស់។

«ហ្វឹកហាត់​»Hoseok

«តោះឆាប់ឡេីងឡានទៅចាហ្វាយបាទ»Sobin បំពេញតួនាទីជាមនុស្សជំនិតរបស់ Hoseok នឹងនិយាយស្ដីយ៉ាងមានរបៀបទៅកាន់បងៗរបស់គេ​ ធ្វេីអោយកម្លោះសង្ហារទាំងបីញញឹមបិត​មាត់មិនជិត។


💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now