ភាគ10

1K 56 5
                                    

@បន្ទប់ Hanna

Hanna នាងសំងំអោប​ Jungkook យំមិនឈប់​ នាងមិនចង់នៅទីនេះបន្តនោះទេ​ នាងពិតជាខ្លាច Mina នឹងមីងរបស់នាងខ្លាំងណាស់ សូម្បីតែនាងជាប្អូន​ Mina នាងមិនជឿផង​ តេីថ្ងៃក្រោយនាងប្រាកដចិត្តយ៉ាងម៉េច​ ថាអាចរស់នៅទីនេះបាននោះ​ និយាយត្រង់នាងគ្មានភាពជឿជាក់ដែលនៅទីនេះនោះទេ។

«កុំខ្លាច​អី​ បងជឿថាអ្នកមីងនឹងមិនហ៊ានធ្វេីបែបនឹងនោះទេ​»Jungkook អោបប្អូនស្រីដែលអង្គុយលេីភ្លៅរបស់ខ្លួនណែន​ នឹងនិយាយពាក្យលួងលោមនាងដេីម្បីអោយនាងឈប់យំ​ គេដឹងថានាងខ្លាច​ តែគេមិនជឿថាអ្នកស្រី​ Dahyun មិនខ្លាចច្បាប់នោះទេ​ ។

«អូនខ្លាចណាស់ Jungkook បង Mina គាត់មិនចប់ងាយៗនោះទេ»Hanna នាងរៀបរាប់​ប្រាប់ទៅបងប្រុសរបស់ខ្លួនទាំងអារម្មណ៍ភ័យខ្លាច​ នាងស្គាល់ចារឹតរបស់ Mina ច្បាស់​ នាងនឹងមិនចប់ត្រឹមនឹងនោះទេ។

«បងនឹងទៅនិយាយជាមួយអ្នកមីងម្ដងទៀត»Jungkook ដោយឃេីញថាប្អូនស្រីភ័យខ្លាច​ មិនអាចនៅទីនេះបន្តបាន​ គេគិតថានឹងទៅនិយាយជាមួយនឹងលោកស្រី Dahyun ម្ដងទៀត​ ព្រោះមេីលទៅ Hanna នាងមិន
ស្រណុកចិត្តនោះទេ។

«កុំអីបងនិយាយទៅហេីយ​ មិនអាចក្រឡាស់សម្ដីបានទេ​ ខ្ញុំនឹងទ្រាំនៅរហូតដល់ថ្ងៃនោះ»Hanna នាងងេីយមុខប្រាប់ទៅបងប្រុសវិញ​ ត្រឹម​ Jungkook មកមានរឿងបែបនេះដោយសារខ្លួន​ នាងមានអារម្មណ៍ខុសណាសេីទៅហេីយ​ នាងមិនចង់អោយនាយមានអារម្មណ៍មិនល្អឡេីងមកទៀតនោះទេ។

«បាទ​ អូនសំងំគេងទៅណា»Jungkook ដាក់អោយប្អូនស្រីគេងលេីពូកអោយស្រួលបួល​ ហេីយខ្លួនក៏ដាក់ខ្លួនគេងក្បែរនោះដែល​ ដេីម្បីកំដរអោយនាងគេងលក់។

«កុំទាន់ទៅអីណា»Hanna នាងបិតភ្នែកសំងំគេង​ ដោយដៃរបស់រាងក្ដាប់ជាយអាវរបស់រាងក្រាស់ណែនខ្លាចថានាយរត់ចោលនាង​ ពេលដែលនាងគេងលក់។

«បងគេងកំដរអូនតេី»Jungkook អស់សំណេីចនឹងរឹតពារបស់ប្អូនស្រី​ ទេីបនាយលេីកនាងអោយគេងកេីយដៃរបស់ខ្លួន​ នឹងអោននាងជាប់​ ដេីម្បីកុំអោយនាងគិតថាគេរត់ចោលនាង។




💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now