ភាគ4

1.2K 66 2
                                    

       
​ ព្រឹកព្រលឹម​នៃថ្ងៃថ្មីបានមកដល់​ មនុស្សនៅភូមិគ្រឹះត្រកូល Lee នាំគ្នាងេីបធ្វេីការតាមទម្លាប់​ ងាកមកមេីលក្មេងតូចគួរអោយស្រលាញ់របស់យេីងវិញក្រោយពីធ្វេីអាហារពេលព្រឹករួចរាល់នាងក្រមុំក៏រៀបចំអាហារមួយឈុតហេីយដេីរ​ចេញមកខាងក្រៅរបងផ្ទះ

«អ៊ុំអីយ៉ាប្រាប់ហេីយថាកុំញាំរបស់សល់ពីគេ​ នេះ Hanna បានរៀបចំសម្រាប់អ៊ុំរួចហេីយ»Hanna ប្រញាប់ទាញគាត់អោយអង្គុយលេីបង់នឹងនិយាយដាក់គាត់ទាំងខឹងតែអាចារឹកនឹងសម្ដីខឹងរបស់នាងតាមស្ដាប់នឹងមេីលទៅមានអារម្មណ៍ថាគួរអោយ​ស្រលាញ់ទៅវិញ

«មកពីអ៊ុំឃ្លាននឹងណា»អ៊ុំ​ស្រី​ចំណាស់ម្នាក់និយាយទាំងញញឹមដាក់នាងដោយសំឡេងញីញ័ររបស់ខ្លួនគាត់ត្រឹមជាអ្នកបោះសំអាតផ្លូវធម្មតាម្នាក់អ្វីដែលល្អក៏រេីសយកមកញាំធ្វេីម៉េចជីវិតវាអត់ក្រខ្សត់គឺបែបនឹង

«ប្រាប់ហេីយថាចាំ Hanna នឹងយកមកអោយញាំរាល់ថ្ងៃ»Hanna ចាប់ដៃរបស់នឹងដាក់ប្រអប់អាហារស្នោដែលមានម្ហូបនឹងបាយនៅក្នុងនឹងលេីដាក់របស់គាត់ទាំងញញឹមស្រស់ស្អាត

«អរគុណ​ នាងតូចណាស់ដែលតែងតែយកមកអោយអ៊ុំមករហូតណានាងតូច»អ៊ុំ​ស្រីនោះគាត់ចាប់ដៃរបស់នាងវិញទាំងរំភេីបតាំងពីថ្ងៃនោះមកនាងតែងតែល្អជាមួយគាត់រហូតហេីយមិនប្រកាន់រឹកឋានះទៀតទាំងដែលខ្លួន​រស់នៅក្នុងភូមិគ្រឹះធំស្ដុកស្ដមក៏ដោយ

«អ៊ុំ​ កុំនិយាយចឹងអី Hanna ជួយបានប៉ុណ្ណា Hanna នឹងជួយតាមលិតភាដែលមានតែប៉ុណ្ណោះអ៊ុំ»Hanna ស្រីតូចស្រដីឡេីងដោយសំឡេងស្រួសស្រេះគួរអោយចង់ស្ដាប់អមជាមួយនឹងស្នាមញញឹមស្រស់ស្អាតគ្មានទាស់ដាក់មនុស្សវ័យចំណាស់ដែលអង្គុយក្បែរខ្លួន

«ចាស៎​នាងតូច»អ៊ុស្រីគាត់ញញឹមទាំងចង់យំព្រោះតែនាងល្អនឹងគាត់

«អរមែនហេីយ​អ៊ុំ​ នេះលុយដែល​Hanna បានសន្សំ Hanna បានដកខ្លះមកអោយអ៊ុំ​ ព្រោះប្រាក់ខែអ៊ុំអាចនឹងមិនគ្រប់សម្រាប់ចំណាយក្នុងគ្រួសារទេចឹងហេីយទេីប Hanna អោយអ៊ុំ»Hanna ហុចលុយមួយចំនួនដែលជារបស់ខ្លួនអោយគាត់​ព្រោះ​នាងដឹងីស្ថានភាពគ្រួសាររបស់គាត់ថាមិនសូល្អ

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now