💚សំណព្វចិត្តម៉ាហ្វៀ💚

2.4K 61 0
                                    

ភាគ19
កន្លងផុតប៉ុន្មានថ្ងៃ...វាក៏ដល់ថ្មៃកំណត់សម្រាប់បើកបណ្ដាំមរតក...
មនុស្សក្នុងគ្រួសារទាំងអស់កំពុងអង្គុយបន្ទប់ទទួលភ្ញៀវ...តែនៅចាំវត្តមានមនុស្សម្នាក់ ទៀត....

«តើពេលណានាង Hanna វាមកទៅម៉ាក់»Mina អង្គុយមិនស្ងៀម...

«អង្គុយអោយស្ងៀមទៅ Mina »អ្នកស្រី Dahyun

«មែនហើយក្មួយMina»អ្នកស្រីHaraa

«ចាំខ្ញុំទាក់ទងទៅចុះ»SeokJinរៀបនឹង ដើរចេញតែក៏មានសំលេងនាងតូចបន្លឺឡើង

«ខ្ញុំមកហើយ»Hanna ដើរចូលមកតែម្នាក់ឯង..

«ខ្លួនជាក្មេងតែបែរជាអោយមនុស្សចាស់ចាំទៅវិញ...គ្មានមាយាទ»អ្នកស្រី Dahyun ពេបមាត់

«មិនមែនខ្ញុំយឺតទេតែមកពីអ្នកទាំងអស់គ្នាលឿនជ្រុលពេក»Hanna តបវិញបែបមិនខ្លាច

«នាង Hanna »Mina ស្រែកដាក់

«យ៉ាងមិច»Hanna ស្រែបតបវិញ ធ្វើអោយ SeokJin បើកភ្នែកធំៗ

«នេះឯងហ៊ានស្រែកដាក់យើង»Mina

«បងស្រែកដាក់ខ្ញុំមុន»Hanna តបទាំងមិនខ្លាចអីបន្តិច

«បានហើយស្ងាត់ទៅ»អ្នកស្រី Haraa និយាយធ្វើនាងតូចងាក ទៅមើល

«Hanna....នេះម៉ាក់ណា»អ្នកស្រី Haraa ញញឹមដាក់នាងតូច

«ម៉ាក់?»Hanna

«មែនហើយគឺម៉ាក់ណា»អ្នកស្រី Haraa

«តែលោកយាយប្រាប់ខ្ញុំគ្មានម៉ាក់ទេ»Hanna តបទាំងមុខស្មើ

«នេះឯង»អ្នកស្រី Haraaបើកភ្នែកធំៗដាក់នាងតូច

«តោះបានហើយ....ដល់ពេលហើយ»SeokJin បញ្ចប់កាតសន្ទនារបស់ពួកគេ

«ខ្ញុំនឹងចាប់ផ្ដើមអានបណ្ដាំមរតកមួយច្បាប់នេះ»SeokJin សម្លឹងមុខគ្រប់គ្នា

«អានទៅលោកពូ»Hanna

«នាងខ្ញុំ ជំទាវ Lee Suran នេះជាបណ្ដាំមរតក របស់ខ្ញុំ..ខ្ញុំធ្វើឡើងមុនពេលដែលខ្ញុំចែកឋានទៅ.....នៅក្នុងនោះមាន...ក្រុមហ៊ុនលក់គ្រឿងសម្អាង Lee beauty ខ្ញុំសូមប្រគល់អោយកូនស្រីរបស់ខ្ញុំ Lee Dahyun នឹងខុនដូរ3កន្លែងខ្ញុំសូមប្រគល់អោយចៅស្រីរបស់ខ្ញុំ Lee Mina ចំណែកប្លង់ដីនៅ ជេជូនឹងលុយកុងធានាគារនឹងអ្វីដែលនៅសល់ខ្ញុំសូមប្រគល់អោយស្រីពៅរបស់ខ្ញុំគឺ Lee Hanna ទាំងអស់រួមទាំផ្ទះមួយនេះដែល.....បញ្ជាក់នៅពេលដែលខ្ញុំធ្វើបណ្ដាំនេះឡើងមកគឺខ្ញុំមាន សតិសម្បជញ្ញៈគ្រប់គ្រាន់...ហើយលិខិតនេះមានតែមួយច្បាប់គត់...មានត្រាត្រកូល Lee នឹងហត្ថលេខាខ្ញុំ...ជំទាវ Lee Suran...»SeokJin អានចប់ក៏បិត

«អាយ៎....មិនពិតទេ»អ្នកស្រី Haraa ស្រែកឡើងទាំងមិនសុខចិត្ត..

«យ៉ាងមិច»អ្នកស្រី Dahyun

«ហេតុអីគ្មានចំណែកខ្ញុំ»អ្មកស្រី Haraa និយាយទាំងខឹង

«ហេតុអីត្រូវមានចំណែកមីងដែល....»Mina

«អស់ហើយឬពូ»Hanna ងាកទៅសួរ Jin

«អស់ហើយស្អែកពូនឹងដំណើរគ្រប់យ៉ាងអោយណា»SeokJin អោបនឹងអង្អែលក្បាលនាងតិចៗ

«លោកមេធាវី Kim ហេតុអីនាង Hanna ទទួលបានច្រើនជាងពួកយើង»អ្នកស្រី Dahyun ក៏មិនសុខចិត្តដូចគ្នា

«លោកស្រីបានក្រុមហ៊ុនមួយទាំងមូល ម្ដាយកូនលោកស្រីប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ»SeokJin

«ចំណែក Hanna នាងទទួលបានវាក៏សាកសម ហើយ...មួយរយះក្រោយមុនលោកស្រីស្លាប់ Hanna ជាមនុស្សតែម្នាក់ដែល នៅមើលថែលោកស្រី...ស្មានថាខ្ញុំមិនដឹងឬថាម្ដាយកូន លោកស្រីធ្វើអ្វីខ្លះមុនពេលលោកស្រីស្លាប់»SeokJin និយាយធ្វើអោយពីរ នាក់ ម្ដាយកូនស្ងាត់មាត់

«យើងមិនសុខចិត្តទេហេតុអីក៏គ្មានយើង»អ្នកស្រី Haraa

«ឈប់ឆ្គួតទៅ...ហើយរើខោអាវចេញពីផ្ទះនេះទៅ»អ្នកស្រី Dahyun

«យើងមិនចេញយើងមកនេះព្រោះអ្វី...បើយើងមិនបាន យើងមិនទៅ»អ្នកស្រី Haraa

«អ្នកចង់បានអី»Hanna

«របស់ដែលឯងបានទាំងអស់»អ្នកស្រី Haraa ញញឹមបែបអ្នកឈ្នះ

«ចុះបើខ្ញុំមិនអោយអ្នកគិតធ្វើស្អីខ្ញុំ»Hanna

«ឯងនាង Hanna មីកូនអាកត្តញ្ញូ»អ្នកស្រី Haraa ស្រែកដាក់ នាងតូចខ្លាំងៗ

«មែនខ្ញុំជាកូន អាកត្តញ្ញូ...ព្រោះម្ដាយរបស់ខ្ញុំមិនដែលមើលថែខ្ញុំផង»Hanna និយាយទាំងទឹកភ្នែកម្ដាយឯណាដែលទុកកូនចោលហើយរត់តាមប្រុសនោះ...ទុកអោយនាងកំព្រារស់នៅក្រោមការមើលងាយពីមនុស្សជុំខ្លួនតាំងពីតូច..នៅមានមុខមកស្រែកថាអោយនាងទៀត...

«បើអ្នកចង់នៅទីនេះក៏នៅចុះខ្ញុំអនុញ្ញាតិតែអ្នកគ្មានសិទ្ធិចាយវាយលុយក្នុងផ្ទះនេះឡើយ...»Hanna និយាយាហើយជូតទឹកភ្នែកយ៉ាងស្អាត...

«Hanna មិនអីទេក្មួយ»SeokJin ចូលទៅអោបលួងលោម

«យើងមិននៅទេ....យើងខ្ពើមនៅ»អ្នកស្រី Haraa និយាយទាំងខឹងឡើងទៅចាងលើបាត់

«តោះ»SeokJin អោបស្មានាងចេញទៅបន្ទាប់មកគ្រប់គ្នាក៏បំបែកគ្នា....

💚សំណព្វចិត្តម៉ាហ្វៀ💚(complete ✔)Where stories live. Discover now